ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល

​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តមណ្ឌលគិរី​ប្រកាស​ប្តឹង​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី​រក​យុត្តិធម៌​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌល​គី​រី ៖ លោក សាន់ ដា​រិទ្ឋិ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​មណ្ឌលគិរី បានប្រកាស ជា​ចំហរ​នៅក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​បញ្ហា​ដី​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​ភាគតិច ថា លោក​នឹង​ប្តឹង​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​មណ្ឌលគិរី លោក សី ទូច ពាក់ព័ន្ធ​ការចោទប្រកាន់ថា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​បាន​រំលោភ​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ឋិ​ផ្ទាល់ខ្លួន បង្ក​ឲ្យ​មហាជន​មាន​ការភ័ណ្ឌច្រលំ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​លោក​។​

​ការលើកឡើង​ខាង​លើ​របស់​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​មណ្ឌលគិរី បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​២០ តុលា ២០១៦ នា​សាលប្រជុំ​សាលាខេត្ត ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ​ជាច្រើន​ស្ថាប័ន រួម​មាន​តំណាង​របស់​ក្រសួង​វ​ប្បធ​ម៏ និង​វិចិត្រសិល្បះ អភិបាលខេត្ត​ស្តីទី ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត ស្នងការរង​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ មេបញ្ជាការរង​យោធា​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ឋ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក សាន់ ដា​រិទ្ឋិ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បានឲ្យដឹងថា ចំពោះ​ទីតាំង​ដី​ទំហំ​២,០៦​ហិច​តា កន្លងមក​ខេត្ត​បាន​ផ្តល់​ឲ្យ​អតីតមន្ទីរ​ឧស្សាហក​ម្ម​រ៉ែ និង​ថាមពល ដើម្បី​សាងសង់​ស្ថានីយ៌​ផ្គត់ផ្គង់​ទឹកស្អាត​ក្រុងសែន​មនោរម្យ ។ លោក​ថា ពាក់ព័ន្ឋ​ទីតាំង​ទាំងអ​ស់​ខាងលើ កន្លងមក មាន​ការប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ ហើយ​មន្ទីរ​ក៏​បាន​ធ្វើ​ការសម្របសម្រួល​ដោះស្រាយ​ដោយ​ចំណាយ​ថវិកា​របស់​មន្ទីរ​ជាច្រើន​មក​ហើយ​ដែរ​។​

​លោក​សាន់ ដារិ​ទ្ឋ បានបញ្ជាក់​ថា ការលើកឡើង​របស់​លោក​ប្រធាន​មន្ទីរ​វប្បធម៌ ដែល​បាន​រាយ​ការណ៏ ជូន​ក្រុមការងារ​របស់​ក្រសួង វ​ប្បធ​ម៏​និង​វិចិត្រសិល្បៈ ពាក់ព័ន្ឋ​នឹង​ការចោទប្រកាន់​ប្រធាន​មន្ទី​ររ៉ែ វ៉ា​ត់ទី​យក​ដី​ទំហំ​២,០៦​ហិកតា​ធ្វើ​ជា​កម្ម​សិទ្ឋ​ផ្ទាល់ខ្លួន ដោយ​ក្រសួង វ​ប្បធ​ម៏​និង​វិចិត្រសិល្បៈ បាន​ធ្វើ​សំណើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ សុំ​មិន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន ដោយ​បាន​ចម្លង​ជូន​ប្រសួង​រ៉ែ និង​ថាមពល ។ បញ្ហា​នេះ គឺ​ប្រាសចាក​ពី​ការពិត និង​ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​កិត្តិយ​ស​របស់​លោក ។ ដូចនេះ​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​បាន​ទុក​ឱកាស​ចំនួន ៧ ថ្ងៃ ជូន​លោក​ប្រធាន​មន្ទីរ​វ​ប្បធ​ម៏​និង​វិចិត្រសិល្បៈ ដើម្បី​ធ្វើការ​សុំទោស​ជា​សាធារណៈ តែ​កន្លងផុត​ទៅ​តាម​កាលកំណត់ គេ​នៅ​មិនទាន់​ឃើញ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​មណ្ឌលគិរី មាន​សំបុត្រ​ជា​លាយល័ក្ខ​អក្សណា​មួយ​ជូន​ទៅ​មន្ទី​រ​រ៉ែ និង​ថាមពល​ខេត្ត ទើប​នៅ​ថ្ងៃទី​១៨ តុលា ២០១៦ លោក​សាន់ ដារិ​ទ្ឋ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​តែម្តង​។​

​នៅក្នុង​ពាក្យបណ្តឹង​របស់​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ដាក់​ទៅ​សាលាដំបូង​ខេត្ត​មាន​អត្ថន័យ​ទាំងស្រុង​ថា «​សុំ​ប្តឹង​លោក សី ទូច ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បះ​ខេត្ត​មណ្ឌលគិរី ដែល​បាន​ធ្វើ​សេចក្តី​រាយ​ការណ៏​ផ្ទាល់​មាត់​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បះ ដែលថា​រូប​ខ្ញុំបាទ​បាន​ធ្វើ​របង​លួស​បន្លា​ហ៊ុំ​ព័​ទ្ឋ​ផ្ទៃដី​ទំហំ​២,០៦​ហិច​តា យក​ធ្វើ​ជា​កម្ម​សិទ្ឋ​ផ្ទាលើខ្លួន​»​។​

​ក្នុង​ពាក្យបណ្តឹង​ដដែល​បាន​បន្តថា​«​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បះ បាន​ចេញ​លិខិត​លេខ​៤៩៩ ស​.​ណ ចុះ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦ ស្តី​ពី​ការទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ឋឯកជន និង​គម្រោង​សាងសង់​សំណងា់​នានា​របស់​ស្ថាប័នរដ្ឋ នៅ​ភ្នំ​ដោះ​ក្រមុំ​ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។​ដែល​លោក​ប្រធាន​មន្ទីរ​បាន​ចោត​ប្រកានើមក​លើ​រូប​ខ្ញុំបាទ​ផ្ទាល់ថា​៖ ខ្ញុំបាទ​បាន​ចូល​ទន្ទ្រាន​ហ៊ុំ​ព័​ទ្ឋ​ផ្ទៃដី​ទំហំ​២,០៦​ហិច​តា យក​ជាក​ម្ម​សិទ្ឋ​ផ្ទាល់ខ្លួន​។​ក្នុងនាម​ខ្ញុំ​ផ្ទាល់ ក៏ដូចជា​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត និង​ជា​សេនាធិការ​ក្រសួង​រ៉ែ និង​ថាមពល ខ្ញុំ​សូម​ធ្វើការ​បដិសេធ​លើ​ការ​ចោត​ប្រកាន់​របស់​លោក​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បះ​ខេត្ត នេះ​ទាំងស្រុង​គឺ​ដោយ​ពុំ​មាន​ឯកសារ​ឬ​ភស្តុតាង​ណាមួយ​ឲ្យ​ពិតប្រាកដ​នោះ​ទេ ដោយ​បច្ចុប្បន្ន​ផ្ទៃដី​ទំហំ​២,០៦​ហិកតា ស្ថិតនៅក្នុង​ការគ្រប់គ្រង​របស់​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ខេត្ត​មណ្ឌលគិរី​។​

​ដោយយោង​ដីកា​លេខ​០២១ ដក​/​មគរ ចុះ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្តីពី​ការ ផ្តល់​ដី​មួយ​កន្លែង​ទំហំ​២.០៦​ហិច​តា នៅ​ភ្នំ​ដោះ​ក្រមុំ​សម្រាប់​សាងសង់​ស្ថានីយ៌​ទឹកស្អាត របស់​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី​។​លិខិត​លេខ​១៧៤/១២​ឧ​រថ​.​មគរ ចុះ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ ស្តីពី​សំណើរ​សុំ​ផ្លាស់ប្តូរ​ទីតាំង​ដី​សម្រាប់​សាងសង់​ស្ថានីយ៌​អង្គភាព​ទឹកស្អា​តក្រុង​សែ​មនោរម្យ​»​។​

​លោក សី ទូច ប្រធាន​មន្ទីរ​វ​ប្បធ​ម៏ និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី​បានឲ្យដឹងថា បញ្ហា​សំណើ​របស់​ក្រសួង​វប្បធម៌​ស្នើ​ទៅ​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ ដែល​មាន​ការពាក់ព័ន្ឋ​ជាមួយ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល គឺជា​រឿង​របស់​ក្រុម​ការងារ​ក្រសួង ដែល​បាន​ធ្វើ​របាយ​ការណ៏​ទៅ​ក្រសួង និង​មិន​មាន​ការពាក់ព័ន្ឋ​ជាមួយម​ន្ទី​រ​នោះទេ ។ លោក​ថា មន្ទីរ​គ្រាន់តែ​ជូន​ដំណើរ​ក្រុមការងារ​ចុះ​ពិនិត្យ​សុក្សា​ទី​តាំងផ្ទាល់ ដែល​មាន​ការពាក់ព័​ន្ឋ​ប៉ុណ្ណោះ មន្ទីរ​មិនអាច​សុំ​ទោស​បាន​ទេ ព្រោះ​មន្ទីរ​មិន​មាន​កំហុស របាយ​ការណ៏ គឺ​ក្រុមការងារ​ក្រសួង​ចុះ​ពិនិត្យ សិក្សា និង​សាកសួរ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ ។​

​លោក​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បះ​បាន​បន្តថា ផ្ទៃដី​ទីតាំង​ភ្នំ​ដោះ​ក្រមុំ ដែល​ស្ថិតនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ មាន​ទំហំ​សរុប​១០៣​ហិកតា ដោយ​រាប់បញ្ចូល​ទាំង​ទីតាំង​សំណង់​ផ្សេងៗ​ដែល​បាន​សាងសង់​នៅ​ជើងភ្នំ​ផងដែរ ។ ប៉ុន្តែ​រហូត​ដល់​បច្ចុប្បន្ន​នេះ ដី​នៅ​សល់​ចំនួន​ត្រឹមតែ ៨៧ ហិកតា ប៉ុណ្ណោះ ដោយ​កាត់​ផ្ទៃ​ដី​ពាក់ព័ន្ឋ​ចេញ​អស់ លើកលែង​តែ​ផ្ទៃដី​ស្នើរ​សុំ​ទុក​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ចំនួន​៣​អង្គភាព​។​

​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​បានឲ្យដឹង កាលពី​ថ្ងៃ​ទី​៥ តុលា ២០១៦ ថា ពាក់ព័ន្ឋ​បញ្ហា​ដី​នៅ​ភ្នំ​ដោះ​ក្រមុំ​នេះ កាលពី​ឆ្នាំ​២០០៣ លោក​ខូយ ឃុន​ហួរ អតីត​អភិបាលរង​ខេត្ត​បាន​ស្នើរ​សុំ​រក្សា​ដី​នេះ​ទុក​សម្រាប់​បងប្អូន​ជនជាតិដើម​ភាគតិច ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ទំហំ​ច្បាស់លាស់​នោះ​ទេ ។ ម្យ៉ាងវិញទៀត ចំពោះ​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​មិន​បាន​បញ្ជាក់​អំពី​ទំហំ​ឲ្យបាន​ច្បាស់លាស់​ផង​ដែរ ។ បញ្ហា​នេះ ធ្វើឲ្យ​យើងទាំងអស់គ្នា​មាន​ការលំបាក​ក្នុង​ការ​ដោះស្រាយ ព្រោះថា បញ្ហា​មានការ​ស្មុគស្មាញ និង​ប្រទាក់ក្រឡា​គ្នា ដែល​កន្លងមក​តាម​ដែល​ខេត្ត​បាន​ដឹង ផ្ទៃដី​សរុប​តំបន់ភ្នំ​ដោះ​ក្រមុំ​នេះ មាន​ចំនួន​១០៣​ហិច​តា ប៉ុន្តែ​ក្រោយមក​នៅ​សល់​តែ​៨៧​ហិច​តា​។​
​ចំពោះ​បញ្ហា​ដី​ទំហំ​២,០៦​ហិកតា ខេត្ត​និង​ត្រូវ​ប្រជុំ​ពិភាក្សា​ជាមួយ​ក្រុមការងារ​ក្រសួង​ផង​ដែរ ដើម្បី​រក​ដំណោះស្រាយ ថា​តើ​ត្រូវធ្វើ​បែបណា​?៕

img-20161026-wa0003 img-20161026-wa0004

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.