ប៉ៃលិន ៖ បុរសម្នាក់ ត្រូវគេស្គាល់ថា ជាប្តីស្ត្រីជាមេតុងទីនម្នាក់ ដែលបាននាំគ្នាវេចលុយកូនតុងទីននៅផ្សារប៉ាងរលឹម អស់ជិត១០ម៉ឺនដុល្លារ រួចរត់គេចខ្លួនអស់រយៈពេលជិត១ខែ លុះយកលុយមកទិញត្រាក់ទ័រនៅក្នុងខេត្តប៉ៃលិនវិញ ខណៈកំពុងបើកបរនៅលើផ្លូវជាតិ បម្រុងត្រឡប់ទៅផ្ទះវិញ ក៏ត្រូវប្រជាពលរដ្ឋឃើញ ស្គាល់ប្តឹងសមត្ថកិច្ចកងរាជអាវុ ធហត្ថស្រុករតនមណ្ឌលចាប់ឃាត់ខ្លួនតែម្តង ។ ក្រោយមក ក៏ប្រគល់ជូនទៅខាងសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរតាវ៉ៅ ដើ ម្បីរៀបចំសំនុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្ត ឱ្យចាត់ការបន្តតាមផ្លូវច្បាប់ ។
ហេតុការនេះបានកើតឡើង កាលពីវេលាម៉ោង១០និង ៣០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្រោយមកប្រគល់ជូននគរបាលប៉ុស្តិ៍អូរតាវ៉ៅក្រុងប៉ៃលិន។
ប្រភពពី មានឈ្មោះ ឈួន ប៉ែត អាយុ៣២ឆ្នាំ បានឲ្យដឹងថាប្រពន្ធគាត់មានឈ្មោះ ឆន ស្រីពៅ អាយុ៣៦ឆ្នាំមានកូន៣នាក់ ប្រុស១ ស្រី២ មានស្រុកកំណើត រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល បច្ចុប្បន្នជួលផ្ទះគេស្នាក់នៅខាងក្រោយផ្សារប៉ាងរលឹម ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន គាត់បន្តទៀតថារូបគេមិនបានដឹងថាប្រពន្ធគេជំពាក់លុយគេច្រើនយ៉ាងនេះសោះ។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍អូរតាវ៉ៅ បានឱ្យដឹងថា ជនសង្ស័យពីរនាក់ប្តីប្រពន្ធខាងលើបានវេចលុយកូនតុងទីនរត់គេចខ្លួនអស់រយៈពេលជាតិ១ខែមកហើយ លុះនៅថ្ងៃកើតហេតុ ខណៈយកលុយមកទិញត្រាក់ទ័រនៅក្នុងខេត្តប៉ៃលិន រួចបើកបរបម្រុងត្រឡប់ទៅផ្ទះវិញ នៅឯខេត្តកំពង់ធំ ស្រាប់តែប្រជាពលរដ្ឋម្នាក់ឃើញស្គាល់ ក៏ប្តឹងសមត្ថកិច្ចឱ្យចា ប់ឃាត់ខ្លួនតែម្តង ។ក្រោយពេលឃាត់ខ្លួនប្តីរួច ខាងនគរបាលបានទាក់ទងទៅប្រពន្ធ ដើម្បីចូលខ្លួនដោះស្រាយ តែអត់មានអ្នកលើកទូរស័ព្ទ ។
បើតាមសម្តីស្ត្រីម្នាក់ ឈ្មោះ ពេជ្រ ផល្លាអាយុ៤០ឆ្នាំ បានឱ្យ ដឹងថា គាត់បានលេងតុងទីនជាមួយស្ត្រីខាងលើអស់រយៈពេលជាង២ខែមកហើយដោឥ យដាក់លុយចូលលេងចំនួន៣លាន ៧០ម៉ឺនរៀល ហើយមិនទាន់ដេញយកផង ត្រូវគេវេចរត់គេចខ្លួនតែម្តង ។ ស្ត្រីម្នាក់ ទៀតឈ្មោះ យាយគុន អាយុ៥៧ឆ្នាំ បានឱ្យដឹងថា គាត់បានចូលលេងជិត២ឆ្នាំមកហើយដែរ ដោយដាក់លុយអស់ចំនួន៧លានរៀល នៅចុងក្រោយនេះមិ នទាន់ដេញយកលុយខ្លួននៅឡើយទេ ។ ពួកគាត់បន្តទៀតថា អ្នកដែលចូលរួមលេងតុងទីនខាងលើ មានគ្នាជាង៧០នាក់ ហើយបើគិតជាទឹកប្រាក់អស់ជិត១០ម៉ឺនដុល្លាររួមទាំងប្រាក់ចងការ និង លុយរាប់ប្រចាំថ្ងៃថែមទៀត ត្រូវគេវេចយកទៅទាំងអស់ ។ លើស ពីនេះពួកគាត់មិនចង់ប្តឹងប្តល់ប្តីស្ត្រីខាងលើដាក់គុកច្រវ៉ាក់នោះទេ គ្រាន់តែចង់ឱ្យសងលុ យពួកគាត់ត្រឡប់មកវិញនោះជាការស្រេច ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលចាប់ឃាត់ខ្លួនរួច កូនតុងទីនជាច្រើនបាន នាំគ្នាមកចោមរោមទារលុយពីប្តីស្ត្រីមេតុងទីន ហើយក៏មានអ្នកខ្លះបន្តដាក់ពាក្យទៅស្នងកា រនគរបាលខេត្ត ឱ្យជួយអន្តរាគមន៍ និងដោះស្រាយជូនពួកគេទាំងអស់នោះផងដែរ ។
មួយរយះនេះ គេសង្កេតឃើញមេតុងទីនជាច្រើននាក់ នៅខេត្តប៉ៃលិន បន្ទាប់ពីប្រមូលលុយបានរាប់ម៉ឺនដុល្លារ តែងតែរត់គេចខ្លួន ធ្វើឱ្យអ្នកខ្លះខាតលុយអស់រាប់ម៉ឺនដុល្លារឯ ណោះ ៕
ស សារឿន នាគខៀវជាយដែន




