ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ធនាគារ ”​អេស៊ីលីដា​” សាខា​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​អភិបាលខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ថ្ងៃនេះ​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ជា​អតិបរមា ដោយ​បាន​ចូលរួម​ជា​មួ យ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា ភ្ញៀវ​ជាតិ និង​អន្តរជាតិ លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល តំណាង​ភាគ​ទុនិក លោក​ប្រធាន​នាយក​ប្រតិបត្តិ ថ្នាក់ដឹកនាំ និង​កម្មករ​និយោជិកធ នា​គារ “​អេស៊ីលីដា​ភីអិលស៊ី សាខា​ខេត្ត​ប៉ៃលិន​” ដែល​មាន​ទីតាំង​ថ្មី ដ៏​ស្កឹមស្កៃ​នៅ​ចំពោះមុខ យើង នេះ ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​

​នេះ​ជា​ការលើកឡើង​របស់ លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន ក្នុង​ពិធី​បើក​សម្ភោ​ធ​ដា ក់​ឱ្យ​ប្រើប្រាស់​ធនាគារ​”​អេស៊ីលីដា​” កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ ដោយ​មាន​ការ​អ ញ្ជើ​ញ​ចូលរួម​ពី​លោក ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន លោក អ៊ិន ចាន់នី នាយក​ប្រតិ​ប ត្តិ​ការ​ធនាគារ​អេស៊ីលីដា  លោក ហែម វត្ថា នាយក​ធនា គារ​អេស៊ីលីដា សាខា​ខេត្ត​ប៉ៃលិន ព្រមទាំង​អតិថិជន មន្ត្រីរាជការ​ជា​ច្រើន​នាក់ ។ លោក កើត សុធា បាន​បន្តទៀតថា អគារ​ការយាល័យ​ថ្មី ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​ប៉ៃលិន ត្រូវ​បានក សាង​ស្របពេល ដែល​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​ខេត្ត​ប៉ៃលិន កំពុង​មាន​ការ​រី ក​ចម្រើន មាន​ស្ថេរភាព និង​មាន​កំណើន​លើស​ពី​ការរំពឹងទុក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ។ លោក​បញ្ជាក់ទៀតថា ការវិវឌ្ឍ​របស់​ធនា​គារ​អេស៊ីលីដា សាខា​ខេត្ត​ប៉ៃលិន ជា​សក្ខីកម្ម​ដែល បញ្ជាក់​ពី​ការរីកចម្រើន ភាពរឹងមាំ និង​ថែម​ទាំង​បង្ហាញ​ពី​ការចូលរួមចំណែក ក្នុង​ការអភិវឌ្ឍ​សេដ្ឋ​កិ ច្ច ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ក្នុង​ខេត្ត​ប៉ៃលិន​យើង​នេះ​តែម្តង ។ លើសពីនេះ​លោក​ចា ត់​ទុក​ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​ប៉ៃលិន នៅតែ​បន្ត​ជា​ដៃគូ​អភិវឌ្ឍ​របស់​ខេត្ត ជា​ប្រតិបត្តិ​ករ​ល្អ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន គ្រប់​ជាន់ថ្នាក់ និង​ជា​អ្នកផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ល្អ ដល់​អតិថិជន​ទូទៅ ដើ ម្បី​ពង្រី​ប្រតិបត្តិកា​ររបស់​ខ្លួន ឱ្យមាន​ប្រសិទ្ធិភាព និង​ផលិតផល​ថែម​ទៀត ។​

​ចំណែក​លោក ហែម វុត្ថា នាយក​ធនា គារ​អេស៊ីលីដា​ភីអិលស៊ី សាខា​ខេត្ត​ប៉ៃលិន បាន​អា ន​របាយការណ៍​ឱ្យដឹងថា ធនាគារ​អេស៊ីលីដា​សាខា​ខេត្ត​ប៉ៃលិន បាន​បង្កើតឡើង​នៅ​ថ្ងៃទី​០១ ខែ​មក រា ឆ្នាំ​២០០៤ ក្នុង​លក្ខណៈ​ជា​ការិយាល័យ​ស្រុក ដោយសារ​ឧត្តមភាព​ទីផ្សារ​ល្អ ក៏​បាន​កម្លា​យ​ខ្លួន ទៅ​ជា​សាខា​ពេញលេញ នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០០៦ ។
​គិត​ត្រឹម​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៦ ធនាគារ​អេស៊ីលីដា​សាខា​ខេត្ត​ប៉ៃលិន​មានៈ បុគ្គលិក​ចំនួន​៦៨​នាក់ កំពុង​បម្រើ​ការងារ ដែល​ក្នុងនោះ នារី​មាន​ចំនួន​២៧​នាក់ ស្មើនឹង​៤០​ភាគរយ ។ លោក​បន្ត​ទៀត​ថា ទ្រព្យសកម្ម​របស់​ធនា​គារ​មា ន​ចំនួន ១៥,៥៦១,៣១២​ដុល្លារ អាមេរិក ។ សមតុល្យ​ឥណទាន​មាន​ចំនួន ១៤,៦៤៣,១២២ ដុល្លារ សហរដ្ឋអាមេរិក ដែល​មាន​អតិថិជន​ចំនួន ២៣៤១​នាក់ ។ សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​មាន​ចំនួន ៩,០៣៧,៧៨៥ ដុល្លារ ដែល​មាន​អតិថិជន​ចំនួន​៩៥៧៥​នាក់ បាន​នឹង​កំពុង​ដាក់​ប្រាក់​បញ្ញើ​ជាមួយ ធនាគារ និង​អតិថិជន​ជាច្រើន​ទៀត ។
​មាន​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិអេ​ធី​អឹម​(ATM) ១​គ្រឿង នៅ សាខា​ខេត្ត​ប៉ៃលិន សេវា​ដក​ប្រាក់​២៤​ម៉ោង ក្នុង​១​ថ្ងៃ ០៧​ថ្ងៃ​ក្នុង​១​សប្តាហ៍ តាមរយៈ​ប័ណ្ណអេ​ស៊ីលី ដា ប័ណ្ណ​វី​សា​អេស៊ីលីដា ប័ណ្ណ​ម៉ា​ស្ទ័រ​អេស៊ីលីដា និង​ប័ណ្ណ​វី​សា​ធនាគារ​ផ្សេង​ទៀត​ទូ​ទាំង​ពី​ភព​លោ ក ។ នេះ​ជា​ព្រឹត្តិការណ៍ ដ៏​ពិសេស​មួយ នៅក្នុង​ឆ្នាំ​នេះ​របស់​ធនា​គារ​អេស៊ីលីដា ភិអិលស៊ី​សាខា​ខេ ត្តប៉ៃ​លិន ដែល​បាន​បង្ហាញ​អំពី​ភាពរឹងមាំ ជាមួយ​ការអភិវឌ្ឍ​ឥតឈប់ឈរ ក្នុង​ការបម្រើ​សេវាកម្ម ហិរញ្ញវត្ថុ កាន់តែ​លឿន​រហ័ស​ទាន់​ចិត្ត អាច​ជឿជាក់​បាន និង​មាន​សុវត្ថិភាព​ខ្ពស់  ៕
​ដោយ ៖ នីយ៉ា​

 

 

img-20161016-wa0012 img-20161016-wa0014 img-20161016-wa0008

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.