ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

​លោក​នាយក​អនុវិទ្យាល័យ​ផ្សារ​ព្រំ រង​ការរិះគន់​ថា ទារលុយ​ពី​សិស្ស​ដែល​ផ្ទេរ​ឈ្មោះ​ចេញពី​សាលា​វិទ្យាល័យ​មួយ​ទៅ​រៀន​នៅ​វិទ្យាល័យ​មួយទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បើតាម​ឪពុក​ម្តាយ​របស់​សិស្សានុសិស្ស ដែល​ទើបនឹង​ប្រឡង​ជាប់ថ្នា ក់​ទី​៩ ចូល​រៀន​ថ្នាក់​ទី​១០ ហើយ​ចង់​ផ្ទេរ​ឈ្មោះ​ចេញ​ពី​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ទៅ​រៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេព​និម្មិត ក្នុង​ក្រុង​ប៉ៃលិន បាន​រិះគន់ ទៅលើ​លោក​នាយក​អនុវិទ្យាល័យ​ផ្សារ​ព្រំ​ថា បាន​ទារលុយ​ពី​កូនៗ​របស់​ពួកគេ ម្នាក់ៗ​១០០​ដុល្លារ លុះ​ពួកគេ​មិន​យល់ព្រម ទើប​ចុងក្រោយ សុំ​បង់​ម្នាក់​១៥​ម៉ឺន​រៀល ។ រី​ឯ​អ្នកខ្លះ​ទៀត ដោយសារ​ឪពុកម្តាយ​ក្រីក្រ​គ្មាន​លទ្ធភាព សុខចិត្ត​រត់ការ​ខ្លួន​ឯង​តែម្តង ។

​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ កន្លងទៅនេះ មាន​ស្ត្រី​ម្នាក់​ត្រូវជា​ម្តាយ​របស់​សិស្ស ដែល​ត្រូវ​ផ្ទេរ​ឈ្មោះ​កូន​ខ្លួន​ចេញ​ពី​វិទ្យាល័យ​ហ៊ុន​សែន​សាលា​ក្រៅ ដើម្បី​ទៅ​រៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត បាន​រៀបរាប់​ឱ្យដឹងថា កូន​របស់​គាត់​មាន ឈ្មោះ  វី រ៉ា​ក់សាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បាន​ប្រឡង​ជាប់​ថ្នាក់​ទី​៩ ចូល​ថ្នាក់​ទី​១០ នៅ​ឯ​វិទ្យាល័យ​ហ៊ុន​សែន​សាលា​ក្រៅ ។ តែ​ដោយសារ​កូន​គាត់ មិន​ចង់​រៀន​នៅ​សាលា​មួយ​នេះ ទើប​នាំគ្នា​ផ្ទេរ​ឈ្មោះ​ទៅ​រៀន​នៅ​វិទ្យាល័យ​នៅ​ក្រុង​ប៉ៃលិន​វិញ ។ គាត់​បន្ត​ទៀត​ថា អ្នក​ដែល​ផ្ទេរ​ឈ្មោះ​ទៅ​រៀន​នៅ​វិទ្យាល័យ​ក្រុងប៉ៃលិន មាន​គ្នា​ជាង​១០​នាក់ ហើយ​កូន​របស់​គា ត់​បាន​បង់លុយ​ឱ្យ​គ្រូ​ម្នាក់​ឈ្មោះ ឆ​យ សុជាតិ ជា​នាយក​អនុវិទ្យាល័យ​ផ្សារ​ព្រំ​អស់​ចំនួន​១៥​ម៉ឺន​រៀល ។

​ចំណែក​អ្នកខ្លះ​ទៀត សុខចិត្ត​រត់ការ​ខ្លួន​ឯង ដោយ​មិន​អស់​ច្រើន​ប៉ុន្មាន​នោះ​ទេ គឺ​អស់​ត្រឹមតែ​៥​ទៅ​១០​ដុល្លារ ថ្លៃ​ទឹកប៊ិច​គ្រូ​ប៉ុណ្ណោះ ។ គាត់​បញ្ជាក់​ទៀត​ថា មុន​ដំ បូ​ង​លោកគ្រូ​ខាងលើ​ទារ​ឱ្យ​បង់​ម្នាក់​១០០​ដុល្លារ ក្រោយ​មក​ឱ្យ​បង់​ត្រឹម​៨០​ដុល្លារ លុះ​សិ ស្ស​ទាំងអស់​មិន​សុខចិត្ត ទើប​ឈាន​ដល់​បង់ប្រាក់​អស់​តិចតួច​វិញ ហើយក៏​បាន​បង់​ប្រាក់​ឱ្យ​គ្រូ​អស់​ទៅហើយ​ដែរ កាលពី​ថ្ងៃ​ទី​១០ ខែតុលា កន្លងទៅ រហូតដល់​ខែ​វិច្ឆិកា​នេះ ទើប​ចូ ល​រៀន ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ឪពុកម្តាយ​សិស្ស​ចោទប្រកាន់​ខាងលើ​នេះ​លោក ឆ​យ សុជាតិ នាយក​អនុវិទ្យាល័យ​ផ្សារ​ព្រំ បាន​រៀបរាប់​ឱ្យដឹងថា សិស្ស​រៀន​ថ្នាក់​ទី​៩​ទាំងអស់ ដែល​ប្រ ឡង​ជាប់ ហើយ​ត្រូវ​ចូល​រៀន​ថ្នាក់​ទី​១០​ខាងមុខ គឺ​ទៅ​រៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​សាលា​ក្រៅ ហើយ​ចំពោះ​ការផ្ទេរ​ឈ្មោះ​ទៅ​រៀន​នៅ​វិទ្យាល័យ​ផ្សេងទៀត ដូចជា​វិទ្យាល័យ​ហ៊ុន​សែ ន​ក្រុង​ទេព​និម្មិត ក្រុងប៉ៃលិន គឺជា​សណ្តាន​ចិត្ត​របស់​ឪពុក​ម្តាយ​សិស្ស​ជា​អ្នក​ឱ្យ​លុយ​គ្រូ​ប៉ុ ណ្ណោះ ដោយ​មិន​មាន​ការទាមទារ​អ្វី​ដូច​ជា​ការលើកឡើង​របស់​ឪពុក​ម្តាយ​សិស្ស​នោះឡើ យ ។

​លោក​បន្ត​ទៀត​ថា ចំពោះ​ការលេចឮ​ព័ត៌មាន​ថា ខាង​លោក​ទារ​លុយ​រហូតដល់​៨០ ឬ​១០០​ដុល្លារ​នោះ មិនមែន​ជា​ការ​ពិត​ឡើយ ព្រោះ​អី​បន្ទាប់​ពី​សិស្ស​របស់​លោក​ប្រឡង​ជាប់ ត្រូវ​ទៅ​រៀន​នៅ​វិទ្យាល័យ​ផ្សេង​នោះ គឺជា​សិទ្ធិ​របស់​របស់​នាយក​សាលា​នៅ​ទីនោះ ដែលជា អ្នក​ត្រូវ​ចាត់ចែង​ផ្ទេរ​ឈ្មោះ​ពួកគេ​ឱ្យ​ទៅ​កន្លែង​ផ្សេងទៀត ។ ចំណែក​ខាង​លោក​គ្មាន​សិទ្ធិ​នោះ​ទេ គឺ​មាន​សិទ្ធិ​ត្រឹមតែ​បញ្ជូន​ឈ្មោះ​ពួកគេ​ដែល​ប្រឡង​ជាប់​នៅ​សាលា​របស់​ខ្លួន​ឱ្យ​ទៅ​រៀន​វិទ្យាល័យ​ហ៊ុន​សែន​សាលា​ក្រៅ​ប៉ុណ្ណោះ ។ ចំណែក​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្ត​ប៉ៃលិន មិនអាច​ទាក់ទង​បំភ្លឺ​ចំពោះ​បញ្ហា​នេះ​បាន​ទេ ព្រោះ​ទូរស័ព្ទចូ ល​ច្រើនលើកច្រើនសារ អត់​មាន​អ្នក​ទទួល​នោះ​ឡើយ ៕ ដោយ ៖ នីយ៉ា​

 

 

 img-20161015-wa0001

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.