ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ប្រពន្ធ​នាយរង​ប៉ុស្តិ៍​អូរ​តា​វ៉ៅ ត្រូវ​ជនសង្ស័យ​ល្បួង​យក​ទៅ​វាយ​សម្លាប់​ចោល​ក្រោយ​ភ្នំ​យ៉ាត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​ប្រជាពលរដ្ឋ​ប្រទះឃើ ញ​សព​ស្ត្រី​ម្នាក់ ដេក​ស្លាប់​ផ្កាប់មុខ​នៅក្នុង​ប្រឡាយ​ជាមួយនឹង​ថ្លុកឈាម និង​ម៉ូតូ​ធ្លាក់​នៅក្នុង​ផ្លូវលំ​១​ខ្សែ ដែល​ដាច់ ហើយ​គេ​បាន​ស្គាល់​ស្ត្រី​រងគ្រោះ​នេះ​ថា ជា​ប្រពន្ធ​របស់​នាយរង​ប៉ុ ស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​អូរ​តា​វ៉ៅ ។

​ហេតុការណ៍​ប្រទះឃើញ​សព​ស្ត្រី​រងគ្រោះ ដែល​ត្រូវ​គេ​វាយ​សម្លាប់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​នៅក្នុង​ប្រឡាយ​ភ​ក់មួយ ក្នុង​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​

​ប្រភព​ព័ត៌មាន​ពី​បុរស​ដែល​ជា​ប្តី ឈ្មោះ ទូច ឈិន​លីន អាយុ​៣២​ឆ្នាំ ជា​នាយរង​ប៉ុ ស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ​បានឱ្យដឹងថា សព​ស្ត្រី​ខាងលើ​ជា​ប្រពន្ធ​របស់​ខ្លួន ឈ្មោះ   កូវ សៀវ​ហេង  អាយុ​២៥​ឆ្នាំ មានកូន​ប្រុស​ពីរ​នាក់​ក្នុងបន្ទុក កូន​បង​អាយុ​៥​ឆ្នាំ និង​ប្អូន​អាយុ​១​ឆ្នាំ​ជាង រស់នៅ​ភូមិ កូន​ភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។ លោក​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ ប្រព ន្ធ​របស់​ខ្លួន​បាន​ប្រាប់ថា សុំ​ទៅ​ទិញ​បង្អែម​នៅ​សួន​កុមារ​មួយ​ភ្លែត ដោយ​ទាញ​យក​ម៉ូតូ​របស់​ខ្លួន ដែល​ជា​ម៉ូតូ​អង្គភាព​ជិះ​ចេញទៅ រហូតដល់​ម៉ោង​៩ និង​០០​នាទី​យប់ មិន​ឃើញ​ប្រពន្ធ​ត្រឡប់មកផ្ទះ​វិញ ហើយ​ម្យ៉ាងវិញទៀត កូនតូច​យំ​រក​ម្តាយ ក៏​រត់​ទៅ​ខ្ចី​ម៉ូតូ​អ្នក​ជិត​ខា ង​តាម​រក​ប្រពន្ធ តែ​រក​គ្រប់​ច្រកល្ហក តាម​ផ្ទះសំណាក់ និង​កន្លែង​នានា​ពេញ​១​យប់​នៅ​តែមិ ន​ឃើញ ។

​លោក​បាន​បន្តទៀតថា នៅវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ដដែល មាន​គេ​ទូរស័ព្ទ​ប្រាប់​គា ត់​ថា ប្រទះ​ឃើញ​សព​ស្ត្រី ដោយ​សង្ស័យ​ថា ជា​ប្រពន្ធ​របស់​ខ្លួន ក៏​ទៅ​ពិនិត្យ​ទើប​ស្គាល់​ថា ជា​សព​ប្រពន្ធ​របស់​ខ្លួន​តែម្តង ។ លោក​បញ្ជាក់ទៀតថា គ្រួសារ​របស់​ខ្លួន​មិន​ធ្លាប់​មាន​ទំ​នា ស់​ជា​មួយ​នរណា​ម្នាក់​ទេ ហើយ​នាង​នៅតែ​ផ្ទះ​មើលថែទាំ​កូន​ទាំង​ពីរ​នាក់​ប៉ុណ្ណោះ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា នៅ​យប់​វេលា​ម៉ោង​ប្រហែល​៨​យប់ ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូឌុប បុរស​ម្នាក់​ចេញ​ពី​ក្បែរ​ផ្ទះ​របស់​ខ្លួន​សំដៅ​ទៅ​ទិស​ខាងលិច ហើយ​ក៏​បាត់​ខ្លួន រហូត​តែ​ម្តង ។

​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ជិត​កន្លែងកើតហេតុ បានឱ្យដឹងថា ឃើញ​មាន​បុរស​ស្ត្រី​១​គូ បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន សំដៅ​ទៅ​ព្រៃ​ខាងក្រោយ​ភូមិ ដល់​កន្លែងកើតហេតុ ក៏​ឮ​សូរ​សម្លេង​ឈ្លោះប្រកែក​គ្នា រួច​ក៏​ស្ងាត់​ទៅ​វិញ ។ ស្រាប់តែ​ព្រឹក​ឡើង​ក៏​ប្រទះឃើញ​សព ស្ត្រី​រងគ្រោះ​ខាងលើ​ដេកស្លាប់​នៅ​ក្នុង​ប្រឡាយ ។ ចំណែក​ម៉ូតូ​ធ្លាក់​នៅ​ក្នុង​ផ្លូវ​ដាច់ រួច​ក៏​រា យ​ការណ៍​ជូន​សមត្ថកិច្ច​តែម្តង ។

​ចំណែក​សមត្ថកិច្ច​នគ​របាល​ស្នងការ​ខេត្ត​ប៉ៃលិន មិនទាន់​ហ៊ាន​សន្និដ្ឋានថា ជា​ករណី​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ កំពុងតែ​ធ្វើការ​វាស់វែង និង​ធ្វើ​កោសល់វិច្ច័យ ដើម្បី​ឈាន​ទៅរក​ចាប់​ឃាតករ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕
​ដោយ ៖​នីយ៉ា​

 

img-20161013-wa0034 img-20161013-wa0030 img-20161013-wa0036 img-20161013-wa0032

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.