ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

​រោង​សិប្បកម្ម​ដុំឥដ្ឋ​ចំនួន​ពីរ​កន្លែង កំពុងតែ​បំផ្លាញ​ព្រៃឈើ​តំបន់​អភិរក្ស​នៅ​ស្រុក​សាលា​ក្រៅ ខណៈ​មន្ទីរ​ពាក់ព័ន្ធ ដេក​លក់​អស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​រាយការណ៍​ឱ្យដឹងថា ដើមឈើ​តូច​ធំ​ជាច្រើន​នៅ​តំបន់​អភិរក្ស និង នៅលើ​ភ្នំ​កេះ ក្នុង​ស្រុក​សាលា​ក្រៅ ត្រូវបាន​ក្រុម​ឈ្មួញ លួច​កាប់​បំផ្លាញ​ខ្ទេចខ្ទីរ ជិត​រលាយ​រលត់​អស់​ទៅហើយ ដោយ​ដឹក​យកទៅ​លក់​ឱ្យ​ម្ចាស់​រោង​សិ ប្បក​ម្មធំៗ កំពុង​ផលិត​ដុំឥដ្ឋ​ចំនួន​ពីរ​កន្លែង ស្ថិត​នៅ​ចំណុច​សំបូរ ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។ តែ​គេ​មិន​ធ្លាប់​ឃើញ​មាន​មន្ត្រី នៃ​មន្ទីរ​បរិស្ថាន ឬ​ខាង​រដ្ឋបាល​ព្រៃឈើ​ណា​ម្នាក់ អើពើ​យកចិត្តទុកដាក់ ចុះ​ទៅ​ត្រួតពិនិត្យ ឬ​ធ្វើ​ការហាមឃាត់​អ្វី​នោះឡើយ គឺ​ឃើញ​មានតែ​សមត្ថកិច្ច​មួយចំនួន ចូល​ទៅ​សុំ​លុយ​ពី​ម្ចាស់​សិប្បកម្ម​ទាំងអស់​នេះ​ប៉ុណ្ណោះ ។ មើល​ទៅ​សិប្បកម្ម​ឡឥដ្ឋ​ធំៗ ទាំង​ពីរ​កន្លែង​នេះ កំពុងតែ​បំផ្លិចបំផ្លាញ​ព្រៃឈើ​ហើយ ។

​ជាក់ស្តែង​សិប្បកម្ម​ផលិត​ដុំឥដ្ឋ​ទាំង​ពីរ​កន្លែង​នេះ ទី​១. មាន ម្ចាស់ ឈ្មោះ ចេត ប៊ុន​រិទ្ធិ ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ទី​២. ឈ្មោះ សៅ សុខុម ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ​ដូចគ្នា រស់នៅ​ភូមិ​ខាងលើ ហើយ​បាន​បើក​កន្លែង​សិប្បកម្ម​ផលិត​ដុំឥដ្ឋ​នេះ អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ ដោយ​ប្រើ​អុស​តែម្តង ។

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ដោយ​ក្តី​ព្រួយបារម្ភ​ចំពោះ​ការបាត់បង់​ព្រៃឈើ​ឱ្យដឹងថា កាលពី​មុន​នៅក្នុង​ដែន​តំបន់​អភិរក្ស ស្រុក​សាលា​ក្រៅ និង នៅលើ​ភ្នំ​កេះ មាន​ព្រៃឈើ​ដុះ​ណែន​ទ្រុប​ទ្រុល​បញ្ចេញ​ពណ៌​ខៀវស្រងាត់ គួរ​ឱ្យ​ចង់​គយគន់  ដែល​អាច​ទាក់ទាញ​ទឹក​ភ្លៀ ង​ឱ្យ​ធ្លាក់​ស្ទើរ​គ្រប់​រដូវ​កាល ព្រមទាំង​មាន​សត្វព្រៃ​គ្រប់​ប្រភេទ​រស់នៅ​ទី​នោះ​យ៉ាង​សុខ​សា ន្ត​ផងដែរ ។ តែ​ក្រោយមក ដោយសារ​មាន​រោង​សិប្បកម្ម​ផលិត​ដុំឥដ្ឋ​ចំនួន​ពីរ ទៅ​បី​កន្លែង ទើប​ប្រជាពលរដ្ឋ​នាំគ្នា​សម្រុក​កាប់​ព្រៃឈើ​ទាំងនោះ​លក់​ឱ្យ​ឈ្មួញ ដើម្បី​ដឹក​ទៅ​លក់​បន្ត​ឱ្យ​ម្ចាស់​រោង​សិប្បកម្ម​ខាងលើ យ៉ាង​ពពាក់ពពូន​តែម្តង ។ តែ​ខាង​មន្ទីរ​បរិស្ថាន ឬ​ខាង​រដ្ឋបាល​ព្រៃឈើ ហាក់ដូចជា​ដេកលក់​អស់រលីង គ្មាន​នរណាម្នាក់​អើពើ និង​យកចិត្តទុកដាក់​ចំពោះ​ព្រៃឈើ ដែល​នៅ​សេសសល់​ដ៏​តិចតួចស្តួចស្តើង​នោះទេ ។

​ប្រភព​បន្តទៀតថា រហូត​ដល់​ក្រោយមក​កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ កន្លងទៅនេះ ស្រាប់តែ​អស់​ព្រៃឈើ​រលីង ហើយ​អាកាសធាតុ​កាន់តែ​ប្រែប្រួល ពោល​គឺ​ក្តៅ​ខ្លាំង​នៅ​រដូវប្រាំង លំបាក​ក្នុង​ការរក​ទឹក​ប្រើប្រាស់ ។ ពួកគាត់​សំណូមពរ​ដល់​ខាង​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ សូមមេត្តា​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​មួយ​នេះ​ផង បើ​ចេះតែ​បណ្តែតបណ្តោយ​បែបនេះ​ទៀត នៅ​ថ្ងៃ​ខាង​មុខ​សូម្បី​តែ​ព្រៃភ្នំ​នៅ​តំបន់​អភិរក្ស​ភ្នំ​ខៀវ ក្នុង​ក្រុង​ប៉ៃលិន ក៏​រលាយ​សាបសូន្យ​បាត់​អស់​ដែរ ។

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ សៅ សុខុម ជា​ម្ចាស់​សិប្បកម្ម​ខាងលើ បា ន​ឱ្យដឹងថា ឈើ​អុស​ទាំងអស់​ខាងលើ ដែល​គរ​ទុក​នៅ​កន្លែង​សិប្បកម្ម​របស់លោក គឺ​លោក​បាន​ទិញ​ពី​ប្រជាពលរដ្ឋ ដើម្បី​ត្រៀម​ដុត​ឥដ្ឋ នៅពេលណា​ដែល​មាន​ការខ្វះខាត​អង្កាម​ប៉ុ ណ្ណោះ ។  លោក​បន្ត​ទៀត​ថា តាមពិត​ការដុត​អង្កាម​ល្អ​ជាង​ដុត​អុស ហើយ​ដុំឥដ្ឋ​ក៏​ឆាប់​ឆ្អិត លឿន​ជាង​ប្រើ​អុស​ផងដែរ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើ​នេះ​លោក ឱម វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន ដែល​ទើបនឹង​ទទួល​តំណែង​ថ្មី បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១០ តុលា នេះ​ថា លោក​កំពុងតែ​ជាប់រវល់​ប្រជុំ​នៅឯ​រាជធានី​ភ្នំពេញ ដោយ​លោក​អត់​ទាន់​បានដឹង​រឿង​នេះ​នៅឡើយ​ទេ បើ​មាន​អ៊ីចឹង​មែន ចាំ​លោក​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​មើ ល ។ ចំណែក​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ខាង​ភ្នាក់ងារ​យើង មិន​អា ច​ទាក់ទង​សួរនាំ ដើម្បី​បំភ្លឺ​បានទេ ដោយសារ​បិទ​ទូរស័ព្ទ ទាក់ទង​មិន​ចូល​ឡើយ ៕
​ដោយ ៖ នីយ៉ា​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.