ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

ប្រជាកសិករ​ជួបនឹង​ទុក្ខលំបាក ខណៈ​ប្រមូល​ផល​ដំឡូង​មី ឈ្មួញ​ទិញ​ក្នុង​តម្លៃ​ថោក​បំផុត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ចាប់តាំងពី​ដាំ​ដើម​ដំឡូង​មី នៅ​ចុងខែ​កុម្ភៈ រហូតមក​ដល់​ដើមខែ​តុ លា​នេះ អស់​រយៈពេល​ជាច្រើន​ខែ ទើប​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ក្រុងប៉ៃលិន បាននាំគ្នា​ជួល​កម្មក​រដក​មើមដំឡូង​មី​នៅក្នុង​ចម្ការ​របស់​ខ្លួន ដើម្បី​លក់​យក​ប្រាក់​សង​ជំពាក់​បំណុល​អង្គការ និង​ធនាគារ ។ តែ​ពួកគាត់ បាន​ជួប​នឹង​ទុក្ខលំបាក​យ៉ាងខ្លាំង ដោយ​ត្អូញត្អែរ​គ្រប់ៗ គ្នា ខណៈ​តម្លៃ​ទីផ្សារ​មាន​ការធ្លាក់​ចុះ​យ៉ាងគំហុក គួរឱ្យកត់សម្គាល់ ធ្វើឱ្យ​អ្នក​ខ្លះ​សម្រេច​ចិ ត្ត​ថា​នឹង​ឈប់​ដាំដំឡូង​មី​នៅ​ឆ្នាំក្រោយ​បន្តទៀត ហើយ​ងាក​បែរ​ទៅ​ដាំ​ជី ស្លឹកគ្រៃ បន្លែ អ​ន្ល ក់​វិញ​ម្តង ។

​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ កន្លងទៅនេះ មាន​កសិករ​ម្នាក់ ឈ្មោះ ប៊ូ សារឿ​ន ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មាន​ស្រុកកំណើត​រស់នៅ​ភូមិ​សំណាញ់ ឃុំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ដោយ​ក្តី​ទុក្ខលំបាក​ឱ្យដឹងថា គាត់​បាន​ដាំដំឡូង​មី ចំនួន​៥០​ហិកតា ហើយ​រហូត​មកដល់ពេលនេះ គាត់​បាន​ធ្វើ​ការប្រមូល​ផល​ចំនួន​៧​ហិកតា ដើម្បី​លក់​យក​ប្រាក់​សងបំណុល​អង្គ​ការ ។ គាត់​បន្ត​ទៀត​ថា អ្វីដែល​ធ្វើឱ្យ​គាត់​និយាយ និង យំ​មិន​ចេញ​នោះ ដោយសារ​តែ​តម្លៃ​ទីផ្សារ​មើមដំឡូង​មី មាន​ការធ្លាក់ចុះ ព្រោះ​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ គាត់​បាន​ដក​ដំឡូង​មី​មុនគេ ហើយ​តម្លៃ​ដំឡូង​មី​ស្រស់ លក់​បាន​ថ្លៃ​១​គី​ឡូ ក្រាម ចាប់ពី​១.៥ ទៅ​២​បាត (​ប្រាក់​ថៃ​) រីឯ​ចំណិត​ដំឡូង​មី​ក្រៀម​វិញ ១​គីឡូក្រាម​លក់​បាន​ថ្លៃ​ចាប់ពី​៤.៥ ទៅ​៥​បាត ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៦​នេះ ដំឡូង​មី​ស្រស់​ក្នុង​១​គីឡូក្រាម លក់​បាន​ត្រឹមតែ​០.៨​បាត (​ប្រហែល​១​រយ​រៀល​) ក្នុង​១​គីឡូក្រាម ចំណិត​ដំឡូង​មី​ស្ងួត​ក្នុង​១​គីឡូ​ក្រា ម​៣.៥ ទៅ​៤​បាត ប៉ុណ្ណោះ ។

​គាត់​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​ចម្ការ ដាំដំឡូង​មីនេះ ជួល​កម្មករ​សព្វគ្រប់ តាំង​ពី​ដាំ រួច ជួល​បាញ់​ស្មៅ រហូត​ដល់​ជួល​កាប់​ដើម ក្នុង​១​បាច់​អស់ថ្លៃ​២​រយ​រៀល ជួល​ដក ក្នុង​១​តោន​អស់ថ្លៃ​៣​ម៉ឺន​រៀល រហូតដល់​ជួល​រថយន្ត​គេ​ដឹក​ចេញពី​ចម្ការ​យកទៅលក់​នៅ​តាម​ស្តង់​ដំ​ឡូ ង​មី​ថែមទៀត​ផង ហើយ​មើលទៅ បន្ទាប់​ពី​លក់​មើមដំឡូង​មី​ចប់សព្វគ្រប់ គ្មាន​លុយ​សល់ ដើម្បី​សង​ជំពាក់​គេ​នោះឡើយ ។ ដូច្នេះ​គាត់ ក៏​សូម​អំពាវនាវ​ដល់​មន្ទី​រ​កសិកម្ម ក៏ដូចជា​ក្រ សួង​កសិកម្ម ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ជួយ​រក​ទីផ្សារ​ជូន​ប្រជាកសិករ ដើម្បី​ឱ្យ​ងាយស្រួល​ក្នុង​ការលក់​កសិក​ផល ដែល​ខ្លួន​ដាំ​បាន​ហើយ​នេះ​ផងដែរ ។​

​ម្យ៉ាងវិញទៀត បច្ចុ​ប្ប ន្ន​នេះ មាន​ការលំបាក​ក្នុង​ការរក​ជួល​កម្មករ​ឱ្យ​ដក​ដំឡូង​មី ព្រោះ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​នាំគ្នា​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ស៊ីឈ្នួល​ធ្វើការ​ឱ្យ​គេ​នៅ​ប្រទេស​ថៃ ប្រទេស​កូរ៉េ ហើយ​កម្មករ​ដែល​នៅ​សេសសល់​តិចតួច ក៏​ត្រូវ​ជួល​គេ​ក្នុង​តម្លៃ​ថ្លៃ​ដែរ ទើប​អាច​ធ្វើការ​នៅក្នុង​ចម្ការ​របស់​ខ្លួន ៕
​ដោយ ៖ នីយ៉ា​

 

 

img-20161009-wa0069 img-20161009-wa0063 img-20161009-wa0064 img-20161009-wa0067 img-20161009-wa0068 img-20161009-wa0065 img-20161009-wa0066

Filed in: កសិកម្ម, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.