ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

​ព្រះរាជអាជ្ញា​ខេត្តកណ្តាល លោក លឹម សុគន្ថា កោះហៅ​ប្រធាន​ផ្សារ​ស្អាង ចូល​សួរនាំ​នៅ​ថ្ងៃទី​១៩ តុលា តាម​បណ្ដឹង​អ្នកកាសែត​ម្នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្ដាល ៖ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល លោក លឹម សុគន្ថា បាន​ចេញ​ដី​ការកោះហៅ​ប្រធាន​ផ្សារ​ស្អាង លោក ប៉ោ សេង ចូល​ទៅ​សាកសួរ​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ព្រឹក ពាក់ព័ន្ធ​នឹង​ដំណើររឿង «​ហិង្សា​ដោយ​ចេតនា​» ដែល​ប្តឹង​ដោយ​អ្នកកាសែត​ម្នាក់​បម្រើការ​ងារ​នៅ​អង្គភាព​សារព័ត៌មាន​ខ្មែរ​អភិវឌ្ឍន៍​។​

​តាម​ដំណើររឿង អ្នកកាសែត​ម្នាក់ ឈ្មោះ ហុក វិបុល អាយុ​៣៦​ឆ្នាំ បាន​ប្ដឹង​ចោទប្រកាន់​ប្រធាន​ផ្សារ​ស្អាង ប្រើ​អំពើហិង្សា បណ្ដាល​ឱ្យមាន​របួសស្នាម កាលពីពេល​កន្លង​ទៅនេះ គ្រា​ដែល​អ្នកកាសែត​រូបនេះ ទៅ​ថត​រូបភាព នៅក្នុង​ផ្សារ​ស្អាង​។

​យោងតាម​ដីកា​កោះហៅ​របស់លោក លឹម សុគន្ថា នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦ ហើយ​អង្គភាព Fresh News ទើប​ទទួលបាន​នៅ​រសៀល​ថ្ងៃទី​៥ ខែតុលា នេះ បាន​បង្គាប់​ឲ្យ​លោក ប៉ោ សេង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៧ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ចូលខ្លួន​មក​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល នៅវេលា​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦​។​

​គួរបញ្ជាក់​ថា កាលពីពេល​កន្លង​ទៅ​លោក ហុក វិបុល មុខរបរ​អ្នកកាសែត បាន​ទៅ​ថត​យក​រូបភាព ភក់ជ្រាំ កខ្វក់ គ្មាន​អនាម័យ នៅក្នុង​ផ្សារ​ស្អាង ដែល​លោក ប៉ោ សេង ជា​ប្រធាន វិនិយោគ​ក្នុង​រយៈ​៣៦​ឆ្នាំ ស្រាប់តែ​ពេលនោះ​ត្រូវបាន​លោក ប៉ោ សេង បាន​ប្រើ​អំពើហិង្សា​ដាក់​បណ្តាលឲ្យ​មាន​រងរបួ​ស រហូត​ជនរងគ្រោះ​ដាក់ពាក្យ បណ្តឹង​ចូល​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​តែម្តង​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.