ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​វៀតណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាប់ពី​បាន​ជួបពិភាក្សា​កិច្ចការ​មួយចំនួន​ជាមួយ​លោក​រដ្ឋមន្ត្រី​ ការពារជាតិ​ឡាវ​រួចមក នៅ​សៀ​ល​ថ្ងៃទី២២ ខែកញ្ញា​ដដែល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​អោយ ឯកឧត្តម Truong Minh Tuan រដ្ឋមន្ត្រីក្រសួង​ព័​ត៍​មាន និង​សារគមនាគមន៍​វៀតណាម ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ។

ដំណើរ​ទស្សនៈកិច្ច​រប​ស់ ឯកឧត្តម Troung Minh Taun ពេលនេះ​គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​នូវ​មិត្តភាព ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​វៀតណាម និង​កម្ពុជា ជាពិសេស​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ព័ត៌មាន​និង​សារ​គម​នា​គម​ន៌​ វៀតណាម ជាមួយនឹង​ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃ​ស​ណី​យ៌ និង​ទូរ​គម​នា​គម​ន៌​កម្ពុជា។

ឯកឧត្តម Troung MInh Taun ពេញចិត្ត​ចំពោះ​ការរីកចម្រើន​យ៉ាងច្រើន​នៅ​កម្ពុជា ជាពិសេស​រាជធានី​ភ្នំពេញ​តែម្តង។ មុននឹង​អញ្ជើញ​ចូលជួប សម្តេច​តេ​ជោ ឯកឧត្តម Troung MInh Taun បាន​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃ​ស​ណី​យ៌​និង​ទូរ​គម​នា​គម​ន៌​កម្ពុជា ដែល បាន​ពិភាក្សា​លើ​ការងារសំខាន់ៗមួយចំនួន​រួចហើយ កាលពីពេលថ្មីៗកន្លងមកនេះ។ ភាគី​ប្រទេស​វៀតណាម និង​កម្ពុជា​បាន​ពិភាក្សា និង​ឯកភាពគ្នា​ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក ដើម្បី​ជម្រុញ​ការងារ​រួមគ្នា​ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរបាន​ ព្រមព្រៀង​រួចហើយ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ កម្ពុជា និង​វៀតណាម។ ទន្ទឹមនេះដែរ សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់​អោយមាន​ការពិនិត្យ​ឡើងវិញ​ទៅលើ​បញ្ហា​ការផ្សាយ​ជាន់​ហ្វ្រេ​ កង់​គ្នា និង​ទី​ពីរ​គឺ​ធ្វើយ៉ាងណា​អោយ​ការផ្សាយ​ព័ត៌មាន​ទទួលបាន​ការគាំទ្រ និង​មាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ ៕

 

 

20160922r1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.