ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

​ការប្រកួត​កីឡា​បាល់ទាត់ ដណ្តើម​ពានរង្វាន់​លី​ក លី​រ៉ា​ក្លឹប ឆ្នាំ​២០១៦​ត្រូវ​បាន​បិទ​បញ្ចប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ នៅ​រសៀល​ថ្ងៃ​ទី​18 ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​ទីលាន​ក្លឹប​លី​រ៉ា បាន​រៀបចំ​ពិធី​បិទ​ការប្រកួត​ពានរង្វាន់​លី​កលី​រ៉ា​ក្លឹប ឆ្នាំ​២០១៦ ដោយ​មាន​ការ​អញ្ចើញ​ចូលរួម​ពី​សំណាក់​លោក​ឧ​កញ្ញា សេង ឈុន​លេង  ជា​ម្ចាស់​ក្លឹប និង លោក តង់ ធារ៉ា ប្រធាន​មន្ទី​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ប៉ៃលិន ព្រមទាំង​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​កុះករ​។​

​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ​យុវ័ជន​និង​កីឡា​បាន​មាន​ប្រសា​ស​ន៏​កោត​ស​សើរ​ដល់​ម្ចាស់​ឃ្លឹប​លី​រ៉ា ដែល​តែងតែ​រៀបចំ​ធ្វើ​ការប្រកួត​អោយ​យុវជន​ទាំងអស់ បាន​ចូលរួម​បង្កើន​សមត្ថភាព និង​ស្មារតី​ប្រាជ្ញា​ដើម្បី​ធ្វើ​យ៉ាង​អោយ​ក្រុម​របស់​ខ្លូន​ទទួលបាន​ជ័យជំនះ ជាពិសេស បាន​ចូលរួម​ចំណែក​លើក​កំពស់​វិស័យ​កីឡា​នៅ​ខេត្ត​ប៉ៃលិន អោយមាន​ការរីកចំរើន​ផងដែរ​។​

​លោក​បន្តថា​៖​ក្នុង​ការប្រកួត​បាលទាត់​ពាន់រង្វាន់​លី​កលី​រ៉ា​ក្លឹប ឆ្នាំ ២០១៦ នាពេលនេះ ពិតជា​មាន​មោទនៈភាព​ចំពោះ​ខេត្ត​ប៉ៃលិន​ណាស់ ដើម្បី​អោយ​ប្អូនៗ​សិស្សានុសិស្ស និង​យុវជន​ទាំងអស់​មក​លេង​កីឡា​ក្នុង​ការថែរក្សា​សុខភាព និង​ជៀសអោយផុត​នូវ​ល្បែង​ពាលា ការប្រើប្រាស់​គ្រឿងញៀន ដូចនេះ​ប្អូនៗ​កីឡាករ​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ដណ្តើម​យកពាន​វង្វាន់​នៅពេលដែល​មាន​ការប្រកួត​ពាន់រង្វាន់​នៅ​ឆ្នាំក្រោយ​។
​ទន្ទឹមនេះ ក្រុម​កីឡាករ​ទាំងអស់​ត្រូវខិតខំ​ប្រកួត​អោយបាន​តាម​លក្ខណៈ​បច្ចេកទេស និង​ត្រូវមាន​សាមគ្គីភាព និង​យោ​យល់ អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ព្រោះថា​ការប្រកួត​តែងតែ​មាន​ចាញ់ និង​ឈ្នះ ហើយ​មាន​ការប៉ះពាល់​គ្នា​បន្តិច​បន្តូច​មិនខានឡើយ ។​

​បើ​តាម​បញ្ចាក់​ពី​លោក​ឧកញ្ញា សេង ឈុន​ឡេង ម្ចាស់​ខ្លឹប​លី​រ៉ា​បានអោយដឹងថា​៖ ការប្រកួត​នេះ​គឺធ្វើឡើង​អស់​រយៈពេល​២​ខែ​មក​ហើយ ដែលមាន ១៥​ក្រុម ចូលរួម​ប្រកួត​ហើយ​ក្រុម​ដែល​ទទួលបាន​ជ័យលាភី​ចាប់​ពី​លេខ​១ រហូតដល់ លេខ​៤ ដែល​ក្នុងនោះ​មានដូចជា​៖ លេខ​១​គឺ​បាន​ទៅលើ​ក្រុម ភូមិ​យើង​FC ទទួលបាន​ពាន់​១​និង​ថវិកា​១២០០០០០​រៀល  លេខ​២​គឺ​ក្រុម សុខលាភ​កសិផល​FC ទទួលបាន​ថវិកា​៦០០០០០​រៀល លេខ​៣​គឺ​ក្រុម​តោ​ខៀវ​ដី​ថ្មី​FC ទទួលបាន​ថវិកា ៤០០០០០​រៀល និង​លេខ​៤​គឺ​ក្រុម​Fair Play ទទួលបាន​ថវិកា ១៥០០០០​រៀល ចំនែក​ក្រុម​ដែល​បាន​ជាប់​ជ័យលាភី​ក្រុម​គំរូ​គឺ​ក្រុម​Blue Dragon FC​ទទួល​ថវិការ​១៥០០០០​រៀល​ផង​ដែរ ៕
​ដោយ​អ៊ុក ទូច​

 

 

img-20160923-wa0110 img-20160923-wa0107 img-20160923-wa0109

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.