ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

​រថយន្ត​ដឹក​ទឹកកក​អនាម័យ​មួយ​គ្រឿង​មក​ពី​ខេត្ត​បាត់ដំបង​យក​ទឹកកក​មក​លក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន សង្ស័យ​ក្រុមហ៊ុន​ទឹកកក​អនាម័យ​ខេត្ត​ប៉ៃលិន​ប្តឹង​ឲ្យ នគរបាល​ខេត្ត​ប៉ៃលិន​ស្ទាក់ចាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ មន្ត្រីនគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការ​ខេត្ត​ប៉ៃលិន បាន​ស្ទាក់​ចាប់​រថយន្ត​ដឹក​ទឹកកក​អនាម័យ ១​គ្រឿង ដែល​កំពុង​បើកបរ​ចូល​មក​ដាក់​លក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ខណៈ​ម្ចាស់​អាជីវកម្ម​អះអាងថា មានច្បាប់​ចេញពី​ក្រសួង​ពាណិជ្ជកម្ម ថែមទាំង​មាន​លិខិតបញ្ជាក់​ការដាក់​ទីតាំង​លក់ដូរ ចេញ​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន​ថែមទៀត​ផង ។  តែ​ខាង​ស្នងការ​នគ របាល​ខេត្ត​ប៉ៃលិន បាន​អះអាង​ថា នេះ​ជា​បញ្ជា​ពី​អាជ្ញាធរ​ខេត្ត​ឱ្យ​នគរបាល​សេដ្ឋកិច្ច ចុះទៅ​ចាប់​ឃាត់​រថយន្ត​ព្រោះ​គេ​បាន​ធ្វើ​កិច្ចសន្យា​មិនឱ្យ​បន្ត​ដឹក​មក​លក់ដូរ​នៅ​ខេត្ត​ប៉ៃលិន​ទៀត​លុះ​អត់​ធ្វើតាម​ក៏​ឃាត់​រថយន្ត​ទុក​តែម្តង ។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៧​នាទី​យប់​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក​អនាម័យ​ពី​ខេត្ត​បាត់ដំបង​ចូល​មក​លក់ដូរ​នៅក្នុង​ខេត្ត​ប៉ៃលិន ឈ្មោះ គឹម ច​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើតរ ស់​នៅ​ភូមិ​ចា​យ៉ូវ ឃុំ​មេទឹក ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ។ ចំណែក​អ្នក​រត់​ច្បាប់​ដឹក​ទឹកកក​អនាម័យ ឈ្មោះ ឈី​វ វ៉ាន​សែត ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ដាក់​ទីតាំង​នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

​ប្រភព​ព័ត​មាន​ពី​លោក ឈី​វ វ៉ាន់​សែត បានឱ្យដឹងថា ការប្រកប​មុខរបរ​ដឹក​ទឹកកក​អនាម័យ​យក​មក​លក់ដូរ​នៅក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ពិតជា​មាន​ការលំបាក​ខ្លាំងណាស់ បើទោះបីជា​ខាង​លោក​មាន​ច្បាប់​ចេញពី​ក្រសួង​ពាណិជ្ជកម្ម​ហើយ​ក៏​ដោយ ដោយ​មាន​អ្នក​លក់​ទឹកកក​ក​អនាម័យ​ដូចគ្នា នៅក្នុង​មូលដ្ឋាន​ជា​អ្នក​ប្តឹង​ខាង​លោក ព្រោះ​ទឹកកក​អនាម័យ​របស់លោក​ល្អ​ជាងគេ លុះ​គេ​លក់​ប្រកួតប្រជែង​មិន​ឈ្នះ ទើប​ប្តឹង​នគរបាល​ឱ្យ​ធ្វើបាប​លោក​បែប​នេះ ។​

​លោក​បន្ត​ទៀត​ថា នៅ​យប់​ថ្ងៃកើតហេតុ ខណៈ​កម្មករ​កំពុង​បើកបរ​រថយន្ត​ដឹក​កា​រ៉ុង​ទឹកកក​អានាម័​យ​ចំនួន​១០០​កា​រ៉ុង ដោយ​ទឹកកក​អនាម័យ​ដុំ​ធំ ចំនួន​៤០​កា​រ៉ុង ក្នុង​១​កា​រ៉ុង​ទម្ងន់​២០​គីឡូក្រាម និង​ទឹកកក​អនាម័យ​ដុំ​តូច ចំនួន​៦០​កា​រ៉ុង ក្នុង​១​កា​រ៉ុង ទម្ងន់​២០​គីឡូក្រាម​ដូចគ្នា ត្រូវ​នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ចាប់​ឃាត់​យកទៅ​រក្សាទុក​នៅក្នុង​ស្នងការដ្ឋាន​នគ របាល​ខេត្ត​តែម្តង ។​

​លោក​បញ្ជាក់ទៀតថា ការដឹក​ទឹកកក​អនាម័យ​លក់ដូរ​នេះ​មិនមែន​តែ​នៅ​ខាង​ខេត្ត​ប៉ៃលិន​មួយ​ឡើយ គឺ​លោក​បាន​ទៅ​លក់​ដល់​ទី​រួម​ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ តែ​អត់​មាន​នរណា​ម្នាក់ រក​រឿង​អ្វី​លោក​នោះ​ទេ ព្រោះ​គេ​ដឹង​ថា​ខាង​លោក​មាន​ច្បាប់​ចេញមក​ពី​ក្រសួង ហើយ​នេះ​ជា​ការលក់ដូរ​ទីផ្សារសេរី ។ ម្យ៉ាងវិញទៀត នេះ​ជា​ការរកស៊ី​នៅក្នុង​ស្រុក​មិន​មែន​ឆ្លងដែន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ឯណា ។ រីឯ​អង្ករ ត្រី​សាច់ និង​បន្លែបង្ការ​ផ្សេងៗ មួយចំនួន​ក៏​គេ​ដឹក​យក​មក​ពី​ខេត្ត​ផ្សេងៗ ដែរ តែ​មិនឃើញ​មាន​ខាង​ណា​ចា ប់​ឃាត់​នោះឡើយ ដោយ​ខ្លះ​អត់​ទាំង​មាន​ច្បាប់​ថែម​ទៀត​ផង លោក​ពិតជា​អស់ជំនឿ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ​លោក សុខ សា​ធី​ម ប្រធាន​ម្ទី​រពាណិ​ជ្ជកម្ម​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ច្បាប់​អនុញ្ញាតិ​របស់​ខេត្ត​ប៉ៃលិន មិនទាន់​បាន​ចេញ​ឱ្យ​នោះទេ ។ ចំណែក​លិខិត​បើក ទីតាំង​គឺ​ខាង​ប៉ៃលិន បាន​ចេញ​ឱ្យ​រួចរាល់​អស់ហើយ ។ លោក​បន្ត​ទៀត​ថា ខាង​លោក​បាន​ដាក់​ច្បាប់​ជូន​ខេត្ត​រួចរាល់​អស់ហើយ តែ​ច្បាប់​នាំចូល​មិនទាន់​មាន​នៅឡើយ​ទេ ។​

​ម្យ៉ាងវិញទៀត ដោយសារ​ខាង​នាយក​រដ្ឋបាល​សាលាខេត្ត គាត់​មាន​ធុរៈ​ទៅ​បំពេញ​ភារកិច្ច​នៅ​ប្រទេស​ថៃ ទើប​មិន​ទាន់​ចេញ​ច្បាប់​ឱ្យ​ដំណើរការ ប្រហែលជា​គាត់​ត្រឡប់មកវិញ អាច​ទទួលបាន ហើយ​ម្ចាស់​អាជីវកម្ម​ខាងលើ​អាច​លក់ដូរ​ដូច​ធម្មតា​បាន ។

​ចំណែក​លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាល ពី​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា​នេះ​ថា ខាង​សាលាខេត្ត ជា​អ្នកបញ្ជា​ឱ្យ​ខាង​លោក​ចាត់​នគរបាល​សេដ្ឋកិច្ច ចុះទៅ​ចាប់​ឃាត់​រថយន្ត​ដឹក​ទឹកកក​អនាម័យ​នោះ យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន ព្រោះ​ម្ចាស់​អាជីវកម្ម​ខាងលើ បាន​ធ្វើ​កិច្ចសន្យា​ថា នឹង​មិន​ចូល​ទៅ​លក់ដូរ​ក្នុង​ខេត្ត​ប៉ៃលិន​បន្តទៀត ដោយ​ដាច់​ខែកញ្ញា​នេះ ត្រូវតែ​ចរចា​ថា​នឹង​ឈប់​នាំ​ទឹកកក​ចូល​តែម្តង ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​រិះ​គណ់​ឱ្យដឹងថា មូលហេតុ​ដែល​គេ​មិន​ឱ្យ​ទឹកកក​អនាម័យ​ពី​ខេត្ត​បាត់ដំបង​ចូលទៅ​លក់ដូរ​នៅក្នុង​ខេត្ត​ប៉ៃលិន ដោយសារតែ​នៅក្នុង​ខេត្ត​នេះ មាន​កូនចៅ​អ្នកមាន​លុយ​មាន​អំណាច​ផលិត​ទឹកកក​អនាម័យ​ដែរ ដូច្នេះ​គេ​ផ្តាច់មុខ​តែ​ម្នាក់ឯង ពោល​គឺ​ចង់​រស់​តែម្នាក់ឯង ។​

​ប្រជាពលរដ្ឋ​បន្តទៀតថា ទឹកកក​អនាម័យ​មួយចំនួន​ក្នុ ង​ខេត្ត​ប៉ៃលិន អត់​មាន​គុណភាព​នោះទេ ដោយ​ប្រើ​ទឹក​មិន​ស្អាត​យក​ទៅ​ផលិត ជួនកាល​ធុំក្លិន ព្រាំ​ថែមទៀត​ផង លុះ​មាន​អ្នក​ក្រៅ​គេ​ផលិត​បាន​ល្អ​ជាង ហើយ​លក់​ដាច់​ជាង​ទើប​ប្តឹង​បែបនេះ ៕
​អ៊ុក  ទូច

 

img-20160923-wa0102 img-20160923-wa0103 img-20160923-wa0100 img-20160923-wa0101

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.