ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

កាសែត និង​ទូរទស្សន៍​ថៃ​ចំនួន​៣១​ស្ថាប័ន បាន​ចូល​មក​សម្ភាសន៍​ម្ចាស់ ផែស្ងួត យីហោ “​ជាង ហ៊ាង​” ពាក់ព័ន្ធ​នឹង​ការនាំ​ទំនិញ​ចូល​លក់​នៅ​ខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​កាសែត និង​ទូរទស្សន៍​នៅក្នុង​ស្រុក បាន​ចុះផ្សាយ ព្រោងព្រាត ពេញ​ទឹក​ពេញ​ដី អំពី​បញ្ហា​ដែល​ភាគី​ថៃ បាន​បិទ​ការនាំ​ចូល​កសិផល​ផ្លែស្វាយ​កែវ​រមៀត​ខ្មែរ ទៅ​លក់​ក្នុង​ប្រទេស​របស់​គេ រហូត​មាន​ការចរចា រវាង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ជា​មួ យ​នឹង​អាជ្ញាធរ​ខេត្ត​ចាន់​បូរី ចំនួន​ពីរលើក ទើប​ថៃ​យល់ព្រម​ទទួល​ទិញ​ផ្លែស្វាយ​ឡើងវិញ ។ បន្ទាប់ពី​មាន​ការ​ចម្រូងចម្រាស់​បាន​កើតឡើង និង​ដោះស្រាយ​រួចរាល់ រហូតមក​ដល់រ​សៀ ល​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦​នេះ មាន​ភ្នាក់ងារ​កាសែត និង​ទូរទស្សន៍​ថៃ ចំនួន​៣១​ស្ថាប័ន បាន​ចូល​មក​សម្ភាសន៍ ម្ចាស់​ផែស្ងួត​យីហោ «​ជាង ហ៊ាង​» ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដើម្បី​សួរនាំ​អំពី​ការ​នាំចូល​ទំនិញ​របស់​គេ មក​ក្នុង​ប្រទេស​កម្ពុជា ថា​តើ​មាន​ការលំបាក ឬក៏​ងាយស្រួល ។

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លងទៅនេះ ភាគី​ថៃ​បាន​បិទ​ការនាំ​ចូល​នូវ​កសិផល​ផ្លែស្វាយ​កែវរ​មៀ​តរបស់​ខ្មែរ ដោយ​គេ​អះអាងថា មាន​សត្វល្អិត​នៅក្នុង​គ្រាប់ មាន​បាក់តេរី​នៅក្នុង​សាច់ និង​មាន​ដុះ​ផ្សិត​ខ្មៅៗ​ផងដែរ ។  ទើប​កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា កន្លង ទៅ ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ ជាង​៤០​នាក់ ធ្វើដំណើរ​មកពី​ខេត្ត​នានា លើកគ្នា​តវ៉ា​នៅ​ក្នុង​បរិវេណ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ដើម្បី​ឱ្យ​អាជ្ញាធរ និង​មន្ទីរ​កសិកម្ម​ខេត្ត រក​ដំណោះស្រាយ ។​

​លុះដល់​ថ្ងៃ​ទី​១៤ និង​១៦ ទើប​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ចូល​ទៅ​ជួប​ចរចា​នៅ​ក្នុង​ទឹកដី​ថៃ ដោយ​លើកយក​ហេតុផល​ផ្សេងៗ មួយចំនួន ទើប​ខាង​ភាគី​ថៃ​យល់​ព្រំ​ឱ្យ​ខាង​ខ្មែរ​នាំ​ផ្លែស្វាយ​ចូល ទៅ​លក់ដូរ​ក្នុង​ប្រទេស​គេ​ដូច​ធម្មតា ។ ដូច្នេះហើយ ទើប​ខាង​ភ្នាក់ងា​រកា សែត​និង​ទូរទស្សន៍​ថៃ​ចូល​មក​សួរនាំ​ខាង ផែស្ងួត ដើម្បី​ឱ្យ​ដឹង​ថា​ការនាំ​ទំនិញ​របស់​គេ​ចូល មក​លក់ដូរ​ក្នុង​ប្រទេស​ខ្មែរ​យើង​មាន​ការលំបាក​ដូច​យើង​នាំ​ទៅ​លក់ដូរ​នៅ​ស្រុក​គេ​ឬ​អត់ ។

​បើ​តាម​លោក ឡោ ស៊ុន​ជាង ជា​ម្ចាស់​ផែស្ងួត បានឱ្យដឹងថា ថៃ​នាំ​ទំនិញ ចូល​មក​ក្នុ ង​ប្រទេស​កម្ពុជា​យើង ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មាន​គ្រប់​ប្រភេទ ដូច​ជា​គ្រឿង​ដែក ស៊ីម៉ង់ និង​គ្រឿងឧបភោគ​បរិភោគ នំចំណី គ្រឿង​កំប៉ុង ក្នុង​១​ខែៗ ដឹក​ចូលមកក្នុង​ផែស្ងួត​របស់លោក ចំនួន​១៥០០​រថយន្ត​យី​ឌុប​(​កង់​១០) សន្តោង​រ៉ឺម៉ក ហើយ​គិត​ជា​ទឹកប្រាក់​ចំនួន​៣​ពាន់​លាន​បាត​(​ប្រាក់​ថៃ​) ។ ប្រភព​បន្ត​ទៀ ត​ថា តាំង​ពី​ទំនិញ​ថៃ​ដឹក​ចូលក្នុង​ផែស្ងួត​របស់លោក ដែល​ទើបនឹង​បង្កើត​ថ្មី​រយៈពេល​ជាង​១​ឆ្នាំ​កន្លងទៅនេះ ពេល​ខាង​មន្ត្រី​គយ និង​កាំកុងត្រូល ឆែកឆេរ​មើល អត់​ទាន់​ឃើញ​មាន​ទំនិញ​គេច​ពន្ធ​នៅ​ឡើយ​ទេ ។

​ម្យ៉ាងវិញទៀត ការនាំ​ចូល​ទំនិញ ពី​ប្រទេស​ថៃ ខាង​មន្ត្រី​ជំ នា​ញ​ប្រចាំការ​នៅ​ច្រកទ្វារ គ្រាន់​តែ​ពិនិត្យ​មើល​វិក័យ​ប​ត្រប៉ុណ្ណោះ រហូតមក​ដល់​កន្លែង​ផែស្ងួត ទើប​ខាង​ម្ចាស់​ទំនិញ និង​មន្ត្រី​យើង បើក​ផ្ទៀងផ្ទាត់​គ្នា ជាមួយ​ច្បាប់​នាំចូល បើ​ឃើញ​ថា ត្រឹមត្រូវ​ហើយ ទើប​អនុញ្ញាតិ​ឱ្យ​ផ្ទេរ​ទំនិញ ដាក់​រថយន្ត​ផ្សេង ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេ ញ និង​ខេត្ត​នានា​មួយចំនួន​ទៀត ។

​ចំណែក​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​ប៉ៃលិន បាន​ឱ្យ​ដឹ ង​ថា ពេលនេះ ខាង​ខ្មែរ​យើង​មាន​ការយកចិត្តទុកដាក់​ក្នុង​ការត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ ដែល​ដឹក​ចូល​មក​លក់ដូរ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ។ លោក​បន្ត​ទៀត​ថា ការពិនិត្យ​នេះ គឺ​ធ្វើ​ចំពោះ​តែ​ទំនិញ​ធំៗ ប៉ុណ្ណ រីឯ​ការដឹក​ម្ហូបអាហារ ជា​លក្ខណៈ​គ្រួសារ តិចតួច​តាម​ម៉ូតូ​រ៉ឺម៉ក​កង់​បី​នោះ មិន​មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ ។ ម្យ៉ាងវិញទៀត នៅក្នុង​ផែស្ងួត​នេះ ខាង​មន្ត្រី​កាំកុងត្រូល​និង​ខាង​មន្ត្រី​គយ មាន​ការិយាល័យ ដើម្បី​ពិនិត្យ​ជាប្រចាំ​ទីនោះ​តែម្តង ។
​លើសពីនេះ ការនាំ​ចូល​ទំនិញ​របស់​ប្រទេស​ថៃ​មក​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​យើង​ច្រើន​សន្ធឹកសន្ធាប់ ជា​រៀងរាល់ថ្ងៃ មិន​ថា​រដូវប្រាំង ឬ​វស្សា​នោះឡើយ រីឯ​ការនាំ​ចេញ​រប ស់​ខ្មែរ​យើង​វិញ មាន​តែ​ផលិតផល​កសិកម្ម​ក្នុងស្រុក តាម​រដូវ​កាល​ប៉ុណ្ណោះ ហើយ​បើ​គិត​ទៅ​មាន​តិចតួច​បំផុត ហើយ​ថែមទាំង​ត្រូវ​គេ​បន្ថោក​តម្លៃ​ទៀតផង ៕
​ដោយ ៖ នីយ៉ា​

 

 

img-20160923-wa0016 img-20160923-wa0015

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.