ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោកជំទាវ ព្រមទាំង​មន្ត្រី​ក្រោម​ឪ​វាទបាន​អញ្ចើញ​ទៅ​បុណ្យកាន់បិណ្ឌ​វេណ​ទី​៣ នៅ​វត្ត​សែន​មនោ​រម្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី​៖ អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ឯកឧត្តម ស្វាយ សំ​អ៊ាង  និង​លោកជំទាវ បាន​អញ្ចើញ​ទៅ​កាន់បិណ្ឌ​វេណ​ទី​០៣ នៅ​វត្ត​សែន​មនោ​រម្យ ស្ថិត​ក្នុង​ក្រុង​សែន​មនោ​រម្យ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៦​នេះ ។​ហើយ​នៅក្នុង​ពិធី​កាន់បិណ្ឌ​នេះដែរ​ឃើញ​មាន​ការចូលរួម​ពី​សំណាក់​លោកជំទាវ អាយ​ស៊ី សុគន្ធា​រី អភិបាលរង​ខេត្ត ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឪ​វា​ទ និង​ពុទ្ធ​បរិស័​ទ្ធជិត​ឆ្ងាយ​ទាំងអស់​ផងដែរ​។​

​ពិធី​បុណ្យកាន់បិណ្ឌ​វេណ​ទី​០៣​នោះ ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ បាន​នាំយក​នូវ​ទេយ្យវត្ថុ និង​គ្រឿងឧបភោគ​បរិភោគ ទៅ​ប្រគេន​ដល់​ព្រះ​សង្ឈ ទៅ​តាម​គន្លង​ប្រពៃណី ព្រះពុទ្ធសាសនា និង​ទំនៀម​ទំលាប់​ខ្មែរ​ពី​បុរាណ ដើម្បី​ឧទ្ទិស​មគ្គផល និង​កុសល្យផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ បុព្វការី​ជន​មាន មាតា បិតា ជីដូន​ជីតា និង​ញាតិ​កា​ទាំង​៧​សន្តាន ព្រមទាំង​វីរៈ​យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ​ទាំងអស់ ដែល​បាន​ធ្វើ​មរណៈកាល​ទៅ​កាន់​លោក​ខាងមុខ ក្នុង​បុព្វហេតុ​ជាតិ​ទឹកដី សូមឲ្យ​ទទួលបាន​នូវ​សុខគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​នា​ឱកាស​នោះ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត និង​មន្ត្រីរាជការ បាន​ប្រគេន​ទេយ្យវត្ថុ និង​ផ្តល់​បច្ច័យ​ដល់​ព្រះសង្ឃ​ចំនួន​១៧​អង្គ សរុប​ជាង​១​លាន​ពីរ​សែន​រៀល រួម​ទាំង​មាន​៖ អង្ករ​៥០​គីឡូក្រាម ទឹក​ផ្លែឈើ ទឹក​ស៊ុត ស្ករស ទឹកដោះគោ ទឹកស៊ីអ៊ីវ មី តែ  ព្រមទាំង​ផ្តល់​បច្ច័យ​ជូន​យាយជី តាជី​ចំនួន​៣០​នាក់ ក្នុងនោះ​យាយជី​ម្នាក់ៗ​ទទួលបាន​១​ម៉ឺន​រៀល តាជី​ចំនួន​០៦​នាក់ ម្នាក់ៗ​ទទួលបាន​១​ម៉ឺន​៥​ពាន់​រៀល​។​ហើយ​ពិធី​បុណ្យកាន់បិណ្ឌ​វេណ​ទី​០៣ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត ព្រមទាំង​មន្ត្រីរាជការ  ក៏​បាន​បួងសួង​សុំ​នូវ​សេចក្តីសុខ​ដល់​ថ្នាក់ដឹកនាំ​មន្ត្រី រាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្ត​មណ្ឌលគិរី ។​

​សូមបញ្ជាក់​ថា ពិធី​បុណ្យកាន់បិណ្ឌ​មាន​រយៈ​១៤​ថ្ងៃ ចាប់​ថ្ងៃទី​២៨ ខែកញ្ញា​នេះ ត្រូវ​នឹង​ថ្ងៃទី ១​រោច ខែ​ភទ្របទ រហូត​ដល់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៥ ត្រូវ​នឹង​ថ្ងៃ​១៤​រោច ខែ​ភទ្របទ ហើយ​ថ្ងៃ​ទី​១២ ខែតុលា ត្រូវ​នឹង​ថ្ងៃ​១៥ រោច ខែ​ភទ្របទ គឺជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ ដែល​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​កាន់​ព្រះពុទ្ធសាសនា តែងតែ​អញ្ជើ ញ​ទៅ​ប្រារព្ធ​ពិធី​បុណ្យកាន់បិណ្ឌ​ទៅតាម ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ នៅ​តាម​ទី​វត្ត​អារាម​នានា​រៀងៗ​ខ្លួន​៕

 

 

img-20160920-wa0097 img-20160920-wa0099 img-20160920-wa0096

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.