ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

សាខាគយ និង​រដ្ឋាករ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង និង​នគរបាល​ចរាចរ​ខេត្ត ត្រួតពិនិត្យ យានយន្ត​គ្រប់​ប្រភេទ ដែល​អត់​បង់ពន្ធ​ជូន​រដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ មកដល់ពេលនេះ មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង និង​នគរបាល​ចរាចរ នៃ​ស្នងការដ្ឋាន​ខេត្ត​ប៉ៃលិន រួមទាំង​មន្ត្រី​តុលាការ បានធ្វើការ ចុះ​ត្រួតពិនិត្យ​មើល​ម៉ូតូ និង​រថយន្ត​ចង្កូត​ឆ្វេង ស្តាំ គ្រប់​ប្រភេទ ដែល​ម្ចាស់​អត់​បាន​បង់ពន្ធ​ជូន​រដ្ឋ​គ្រប់​ចំនួន ។ ម្យ៉ាងវិញទៀត អ្នក​ដែល​នាំចូល​នូវ​រថយន្ត​ចង្កូត​ស្តាំ​ដបង់​ពន្ធ​បានត្រឹមតែ​ចំនួន​២០%​ហើយ តែ​អត់​បង់​បន្តទៀត ទុក​រហូត​មកដល់ពេលនេះ ក៏​ត្រូវ​ចា ប់​ផាកពិន័យ និង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​ប ណ្តោ​យ​ផ្លូវជាតិ​លេខ​៥៧ នៅមុខ​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ដោយ​សង្កេតឃើញ​ថា បន្ទាប់​ពី រាជរដ្ឋាភិបាល​បានប្រកាស​ពន្យា​ពេល​ដល់​ម្ចាស់​រថយន្ត​ទាំងអស់ រយៈពេល​ជាច្រើន​ថ្ងៃ​ខែ ក្នុង​ការបង់ពន្ធ​ជូន​រដ្ឋ ជា​ពិសេស​អ្នក​ដែល​នាំចូល​នូវ​រថយន្ត​ចង្កូត​ស្តាំ​ពី​ប្រទេស​ថៃ បាន​បង់ពន្ធ​ត្រឹមតែ​២០% ហើយ​មិន​បន្ត​បង់​ផ្តាច់​ទៀត ដោយ​ទុក​រហូត​ដល់​ផុតកំណត់ ទើប​ខាង​សាខាគយ និង​រដ្ឋាករ​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ទាំងអស់ ចុះ​ត្រួតពិនិត្យ និង​ចាប់​យក​ទៅ​រក្សាទុក នៅ​ស្នាក់ការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ប្រភព​ប្ត​ទៀត​ថា ម៉ូតូ​គ្រប់​ប្រភេទ ដែល​អត់​បង់ពន្ធ​ពីមុន​ក៏​ត្រូវ​ចាប់​ឃាត់ ដើម្បី​ធ្វើការ​ផាកពិន័យ​ផងដែរ ហើយ​ការ​ប្រតិបត្តិការ​នេះ នឹង​ធ្វើ​ជា​បណ្តើរៗ
​រហូតដល់​ចប់​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ទើប​រឹតបន្តឹង​ពេញទំហឹង​តែ​ម្តង ។ តែ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ខាង​សមត្ថកិច្ច​មិនទាន់​ស្ទាក់​ចាប់​បាន​រថយន្ត​អត់​ពន្ធ​ណាមួយ​នៅឡើ យ​ទេ ។

​ចំណែក​ខាង​មន្ត្រី​នគរបាល​ចរាចរ​ជើងគោក នៃ​ស្នងការដ្ឋាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ក្រៅពី​ពិនិត្យ​ពន្ធ​ម៉ូតូ និង​យានយន្ត​គ្រប់​ប្រភេទ ខាង​នគរបាល ក៏​ធ្វើ​ការត្រួតពិនិត្យ​ទៅ​លើ​ក​ញ្ច ក់ មួក និង ខ្សែក្រវ៉ាត់​រថយន្ត ឈៀក ពន្ធ​ផ្លូវ ព្រមទាំង​ផាកពិន័យ​ចំពោះ​រថយន្ត​ដឹក​ទំនិញ​សំពី ង​សំពោង ដែល​បណ្តាល​ឱ្យ​កើត​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរ​នៅតាម​ដងផ្លូវ​ផងដែរ ។ ម្យ៉ាងវិញទៀត អ្នកបើកបរ​ម៉ូតូ​ឌុប​គ្នា​៣​នាក់ បើ​ក្មេង​នោះ​ចាប់ពី​អាយុ​៣​ឆ្នាំ រហូតដល់​១០​ឆ្នាំ រួម​ដំណើរ​ជាមួយ​អត់​ផាកពិន័យ​នោះទេ ហើយ​រថយន្ត​តូចៗ​កែ​ច្នៃ​មួយ​ចំនួន ផ្ទុកទំនិញ​លើស​ចំណុះ ដែ ល​ខាង​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ចេញ​ឈៀក​ឱ្យ​ប្រប្រាស់ ជាហេតុ​នាំ​ឱ្យ​មាន​ការ​លំ បាក​ចំពោះ​នគរបាល​មិនអាច​ផាកពិន័យ​បាន​ឡើយ ។ លើសពី​នេះ​ខាង​នគរបាល គ្រាន់តែ​ផា ក​ពិន័យ យក​លុយ​រួច​អនុញ្ញាតិ​ឱ្យ​បន្ត​ទៅមុខ​ទៀត ព្រោះ​ផាក​មួយថ្ងៃ លុះ​ដល់​ថ្ងៃស្អែក​ក៏​ដឹក បន្តទៀត ទើប​ផាក​បន្ត​រហូត​តែម្តង រី​ឯ​ម្ចាស់​រថយន្ត​មិន​រាងចាល​នោះឡើយ ៕ ដោយ ៖ នីយ៉ា​

 

 

img-20160921-wa0009 img-20160921-wa0010 img-20160921-wa0011 img-20160921-wa0008

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.