ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

មន្ត្រី​បរិស្ថាន​ខេត្ត​ចាប់​ប៉ះ​ចំ​កម្មករ​ស៊ីឈ្នួល​កាត់​ព្រៃឈើ ឱ្យ​អ្នក​មាន​លុយ មិន​ហ៊ាន​ប៉ះពាល់ គ្រាន់តែ​ធ្វើ​កិច្ចសន្យា​រួច ដោះលែង​ឱ្យ​ទៅ​ផ្ទះ​វិញ​យ៉ាង​រំភើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ កម្មករ​ចំនួន​៤​នាក់ ត្រូវបាន​ខាង​មន្ត្រី នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន លា ក់​ឈ្មោះ បន្ទាប់​ពី​ចាប់​ឃាត់ខ្លួន​ពួកគេ ខណៈ​ឃើញ​កំពុង​នាំ​គ្នា​យក​ម៉ាស៊ីន​ទៅ​ស៊ីឈ្នួល​កា ប់​រំលំ​ដើមឈើ​នៅក្នុង​តំបន់​អភិរក្ស ឱ្យ​អ្នក​មាន​លុយ​ម្នាក់ នៅក្នុង​ក្រុង​ប៉ៃលិន បម្រុង​នឹង​យ កដី​នោះ​ធ្វើជា​កម្មសិទ្ធិ លុះ​កំពុងតែ​កាប់​ឈើ​ឮ​ទ្រហឹង​ពេញ​ព្រៃ ក៏​ត្រូវ​ខាង​មន្ត្រី​បរិស្ថាន​ក្រ បួ​ច​ជាប់ ហើយ​ធ្វើ​កិច្ចសន្យា​រាងចាល រួច​ដោះ​លែង​ឱ្យ​ទៅ​ផ្ទះ​វិញ ។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅក្នុ ង តំបន់​ឧទ្យានុ​រក្ស ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន ក្នុង​ភូមិប​ហ៊ុយ​ត្បូ ង សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន ។ ជនសង្ស័យ​ទាំងនោះ មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា​៤​នាក់ រស់នៅ​ក្នុង​ក្រុង​ប៉ៃលិន ត្រូវ​ខាង​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ចាប់​ប៉ះ​ចំ​អ្នក​ដែល​ស៊ីឈ្នួល​កាប់​ព្រៃឈើ​ឱ្យ​អ្នកមាន​លុយ​ម្នាក់ រស់នៅ​ក្នុង​ក្រុង​ប៉ៃលិន ។

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​បរិស្ថាន​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឱ្យដឹងថា ដោយមាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា ឃើញ​មាន​ជនខិលខូច បាននាំគ្នា​ទៅ​លួច​កាប់​ព្រៃឈើ​តំបន់​អភិរក្ស ទើប​ខាង​មន្ទីរ​បរិស្ថាន នាំគ្នា​ជិះ​ម៉ូតូ​ឡើង​ទៅ​ពិនិត្យមើល​តែម្តង ។​

​ប្រភព​បន្តទៀតថា ខណៈ​ទៅដល់ ស្រាប់តែ​គេ​ប្រទះ​ឃើញ​ប្រជាពលរដ្ឋ​ទាំង​នោះ​កំពុង​យក​ម៉ា ស៊ីន​ស៊ីឈ្នួល​កាត់​ឈើ​ឱ្យ​អ្នកមាន​លុយ​ម្នាក់ ដើម្បី​រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំងនោះ មាន​គ្នា​ចំនួន​៤​នាក់ ដោយ​រឹបអូស​បាន​តាង មាន ម៉ាស៊ីន​កាត់​ស្មៅ​ចំនួន​២​គ្រឿង កាំបិត​ខ្វែវ​ចំនួន​៣​ដើម និង​ពូថៅ​១​ដើម ហើយ​ត្រូវបាន​មន្ត្រី​បរិស្ថាន​រៀបចំ​ឱ្យ​ផ្តិតមេដៃ​ធ្វើ​កិច្ចសន្យា​រាងចាល​រួច​ដោះ​លែង​ទៅវិញ គ្រាន់តែ​រក្សាទុក​នូវ​វត្ថុតាង ។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១០​និង​១១ ខែ​កញ្ញា ឆ្នាំ​២០១៦ ក្រុម​ឧទ្យានុ​រ​ក្ស​បាន​ចុះ​ល្បាត​នៅ​ចំនុច​ស្លេវ និង​ចំណុច​គគី​ប្រហោង ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​បាន​ជួប​ប្រ ទះ​នឹង​កំណាត់ឈើ​បទល្មើស ដែល​គេ​អារច្រៀក​ស្រាប់ ទុកចោល ដោយ​ស្ថានភាព​លំបាក​ក្នុង​ការដឹកជញ្ជូន ទើប​ក្រុមការងារ​មន្ត្រី​បរិស្ថាន​ដុត​កំទេច​ចោល​នៅ​នឹង​កន្លែង​តែម្តង ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើ​នេះ លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៤​នាក់ ខាងលើ ត្រូវបាន​ខាង​លោក​ឱ្យធ្វើ​កិច្ចសន្យា​រាងចាល រួច​ដោះ​លែង​ត្រឡប់ទៅផ្ទះ​វិញ​អស់ហើយ ។ លោក​បន្ត​ទៀត​ថា ខាង​លោក​អត់​បាន​កត់​ឈ្មោះ​ជនសង្ស័យ​ទាំងនោះ​ទេ ព្រោះ​មិន​ចង់ឱ្យ​មាន​រឿង​វែងឆ្ងាយ​តទៅទៀត ។

​ម្យ៉ាង​វិញ ទៀត​លោក​អត់​សូវ​ហ៊ាន​ដែរ ដោយ​ពួកគេ​ស៊ីឈ្នួល​កាប់​ព្រៃ​ឱ្យ​អ្នកមាន​លុយ​មានអំណាច នៅក្នុង​ក្រុង​ប៉ៃលិន ៕ ដោយ ៖ នីយ៉ា​

 

 

img-20160921-wa0004 img-20160921-wa0005 img-20160921-wa0006 img-20160921-wa0007

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.