ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

អភិបាល​ខេត្ត​ព្រះវិហារ​ដឹក​មន្ត្រីក្រោមឱវាទ​ចុះ​សួរ​សុខ​ទុក​នាយ​និង​ពលទាហាន​ដែល​ឈរជើង​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​ជួរមុខ​ផ្នែក​សឹក​រង​ស្រុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជាំ​ក្សាន្ត ៖ ឯកឧត្តម អ៊ុន ចាន់​ដា  អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ រួម​ដំណើរ​ដោយ​អភិបាលរង​ខេត្ត និង​មន្ត្រីរាជកា​ស្ថាប័ន្ធ​ពាក់ព័ន្ធ ក្នុង​ខេត្ត ព្រមទាំង​ឯកឧត្តម អស់លោក លោកស្រី ប្រតិភូ​អមដំណើរ​ជាច្រើន បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក និង​នាំយក​នូវ​អំណោយ គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ដើម្បី​ឧបត្ថម្ភ​ដល់ នាយទាហាន នាយទាហានរង ដែល​កំពង់​ឈរជើង​ការពារ នៅតាម​បណ្តោយ​ខ្សែ បន្ទាត់​ព្រំដែន​កម្ពុជា​.​ថៃ ក្នុង​ឳ​កាស​បុណ្យកាន់បិណ្ឌ វេន​ទី​៤ នា​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​ទីបញ្ជាការ​វរៈ​សេនា​តូច​៤០៥ ។​

​លោក ឧត្តមសេនីយ៍ត្រី អេង ហឿង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ បាន​បញ្ជាក់​អំពី​ជីវភាព និង​ការរស់នៅ របស់​កងទ័ព​ដែល​កំពង់​ឈរជើង​ការពារ នៅ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​កម្ពុជា​.​ថៃ​ទាំង​ពី​អង្គភាព មិន​មាន​ការលំបាក​នោះ​ទេ ដោយសារតែ មាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​។ ហើយ​បើ​ទោស​បី​ជា​សភាពការណ៍ នៅតាម​ព្រំដែន​មាន​សភាព​ស្ងប់ស្ងាត់​ក៍ដោយ ក៍​កម្លាំង​យើង​នូវតែ​ត្រៀម​ជាប់​ជាប្រចាំ ដោយ​មិន​ធ្វេសប្រហេះ​មួយ​វិនាទី​ឡើយ ។

​ក្នុងនោះ ឯកឧត្តម​មេបញ្ជាការ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ និង​កក់ក្តៅ​បំផុត​ចំពោះ ដំណើរ​ចុះ​សួរ​សុខ​ទុក​របស់​ឯកឧត្តម ព្រមទាំង​ប្រតិភូ​អមដំណើរ  ក្នុង​ឳ​កាស​បុណ្យកាន់បិណ្ឌ វេន​ទី​៤ និង​បាន​នាំយក​មក​នូវ​អំណោយ ជា​ថវិការ និង​គ្រឿងឧបភោគ​បរិភោគ ចែកជូន​ដល់​នាយ និង​ពលទាហាន​នា​ថ្ងៃនេះ ។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ មានប្រសាសន៍ថា បើ​ទោស​ជា​សភាពការណ៍​នៅ​តាម​ព្រំដែន មាន​សភាព​ស្ងប់ស្ងាត់​យ៉ាងណា​ក៍ដោយ ក៍​យើង​មិន​ត្រូវ​ធ្វេសប្រហេះ​នោះ​ដែរ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ចូល​ទៅ​រក​កាប់​ឈើ ក្រញូង​ក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​នោះ  ធ្វើ​យ៉ាងណា​ត្រូវ​សហកា​រណ៍ និង​ទុបស្កាត់​ឲ្យបាន​បើ​ទោស​ជា​ក្នុង​កាលៈទេសៈ​យ៉ាងណា ក៍​ដោយ​ត្រូវ​ទប់ស្កាត់​ឲ្យបាន ។

​ឯកឧត្តម​បាន​កោតសរសើរ​ចំពោះ​នាយ  និង​ពលទាហាន​រង​ទាំងអស់ ដែល​អង្គ​អាច​ក្លាន និង​មាន​ឆន្ទៈ មោះមុត​ក្នុង​ការបំពេញ​ភារៈកិច្ច​ការពារ​បូរណៈភាព​ទឹកដី ការពារ​ព្រះមហាក្សត្រ ការពារ​នាយករដ្ឋមន្ត្រី​ដែល​ស្រប​ច្បាប់​។ ជា​កិច្ចបញ្ចប់ ឯកឧត្តម​ព្រមទាំង​ប្រតិភូ បាន​ចែក​ជូន​ថវិការ​របស់​សាលាខេត្ត​ចំនួន​១០​លាន​រៀល​(​ដប់​លាន​រៀល​) និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន សម្រាប់​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ៕

 

 

img-20160920-wa0107 img-20160920-wa0100 img-20160920-wa0103 img-20160920-wa0106

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.