ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

​ឯកឧត្តម អ៊ឹម ឈុនលឹម សំណេះសំណាល​​និងចែក​អំណោយ​ដល់​​សិស្ស​ឆ្នើម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៦​នេះ ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ និង មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​អញ្ជើញ​ជា ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ចែក​រង្វាន់​លើកទឹកចិត្ត​សិស្សានុស្សិ​ដែល​បាន​ប្រឡង​ជា​ប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និទ្ទេស ABC​និង​D នៅ​វិទ្យាល័យ​ហ៊ុន​សែន​មណ្ឌលគិរី​។

​ថ្លែង​ក្នុង​ឱកាស​នេះដែរ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​របស់​ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មានតម្លៃ និង មមាញឹក​ចូលរួម​សកម្មភាព​សង្គម លើកស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា ជាពិសេស​ឯកឧត្តម បាន​ចំនាយ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ឧបត្ថម្ភ​ជា​រង្វាន់​ដល់​សិស្សានុសិស្ស​ដែល​បាន​ប្រឡង​បាន​និទ្ទេស ABC​និង​D ។​

​ឯកឧត្តម អ៊ឹម ឈុនលឹម មាន​ការរំភើប​រីករាយ​ណាស់ ដោយសារ​លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិស្សា​ក្នុងឆ្នាំនេះ ក្នុង​ខេត្ត​មណ្ឌលគិរី​មាន​ភាព​ល្អប្រសើរ​ជាង​ឆ្នាំមុនៗ ព្រោះថា​បើ​ធៀប និង​បេ​ក្ខ ជន​ប្រឡង​សិស្ស​និទ្ទេស A សម្រាប់​ខេត្ត​មណ្ឌលគិរី គឺ​ចំ​ណាត​ថ្នាក់​លេខ ៩​ទូទាំង​ប្រទេស ពោល​គឺ​ឈ្នះ​បាន​១៩ រាជធានី​ខេត្ត ហើយ​បើ​ធៀប​និង​និទ្ទេស​វិញ គឺ​លទ្ធផល​ចំនួន​អ្នក​ជាប់ ធៀប​និង​បេក្ខជន​ប្រឡង​ឃើញថា សិស្ស​និទ្ទេស A សម្រាប់​ខេត្ត​មណ្ឌលគិរី គឺ​ចំណាត់ថ្នាក់​លេខ​១ ព្រោះបេ​ក្ខេ​ជន​ប្រឡង​មានតែ​២១៦​នាក់​។ ឯកឧត្តម បានចាត់ទុក​លទ្ធផល​នេះ​ថា គឺជា​ការកសាង​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​វិស័យ​អប់រំ​ក្នុង​ខេត្ត​មណ្ឌលគិរី​។ ទទ្ទឹម​និង​នេះ ឯកឧត្តម​បាន​រំពឹង​ផងដែរ​ថា និទ្ទេស A B​និង​និទ្ទេស C គឺជា​ឈ្នាន់​យ៉ាង​សំខាន់​សម្រាប់​ឆ្ពោះទៅមុខ​លើ​ការបន្ត​ការសិក្សា​។ ចំណែកឯ​អ្នក​បាន​និទ្ទេស​D ត្រូវ​សំឡឹង​រក​ការបណ្តុះបណ្តាល​ខ្លីៗ​។​

​ឯកឧត្តម ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់ឲ្យ​យកចិត្តទុកដាក់​ខិតខំ​សិក្សា​បន្ត​ទៀត​ជា​ពិសេស ចាប់​យក​មុខជំនាញ តាម​បំណង និង​ការពេញចិត្ត​របស់​ខ្លួន​នៅ​ថ្នាក់​មហាវិទ្យាល័យ ព្រមទាំង​ថ្លែងអំណរគុណ និង​ធ្វើ​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​មណ្ឌលគិរី ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អាជ្ញាធរ​ដែនដី​មាន​សមត្ថ​កិច្ទ​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​ជួយ​សម្របសម្រួល និង​រួមចំណែក​ជំរុញ និង​ពង្រឹង​វិស័យ​អប់រំ នេះ​ឲ្យ​កាន់តែ​រឹងមាំ​ប្រកបដោយ​គុណភាព​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

លោក ទឹម សង្វាត ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​មណ្ឌលគិរី បាន​រាយការណ៍​ថា​ក្នុង​ឆ្នាំ​សិក្សា​ឆ្នាំនេះ ២០១៦ មាន​បេក្ខជន​ប្រឡង​សរុប ២៦១ នាក់ ហើយ​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​សរុប​ចំនួន ២១០​នាក់ ស្រី ៨១ នាក់​ស្មើរ​និង ៨០.៤៨% ស្រី​៧៥.៧០% ដែល​ក្នុងនោះ​មាន​សិស្ស​ពូកែ​បេក្ខជន​និទ្ទេស​A ចំនួន​០១​នាក់​ជា​ស្រី និទ្ទេស​B​ចំនួន ០១​នាក់​ជា​ស្រី និទ្ទេស​C​ចំនួន​១១​នាក់ ស្រី​០៥​នាក់ និង​និទ្ទេស​D​ចំនួន​៤៥​នាក់ ស្រី ២២​នាក់ ។

​ដើម្បី​ជា​ការលើកទឹកចិត្ត ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ព្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ​និទ្ទេស A ចំនួន​០១ រូប ដោយ​ទទួលបាន​ថាប់​ល្លេ​ត (Tablet) ម៉ាក​សាំ​សុង​មួយគ្រឿង ការ​បូ​ប​យួរដៃ​សិក្សា​មួយ វចនានុក្រម​អង់គ្លេស​ខ្មែរ​មួយ​ក្បាល អាវយឺត​មួយ និង​ថវិកា​ចំនួន ៤០០,០០០ រៀល​។ ដោយឡែក​សិស្ស​ពូកែ​ដែល​បាន​និទ្ទេស B ចំនួន ០១ រូប ការ​បូ​ប​យួរដៃ​សិក្សា​មួយ វចនានុក្រម​អង់គ្លេស​ខ្មែរ​មួយ​ក្បាល អាវយឺត​មួយ និង​ថវិកា​ចំនួន ៤០០,០០០ រៀល​។ សិស្ស​បាន​និទ្ទេស C ចំនួន ១១ រូប ទ​ទូល​បាន​ក្នុង​មួយ​នាក់ ៣០០.០០០ រៀល ហើយ​និទ្ទេស D​ទ​ទូល​បាន​ថវិកា​ក្នុង​មួយ​នាក់ ៥០.០០០ រៀល​។ ចំពោះ​គ្រូ​ស្ម័គ្រចិត្ត​វគ្គ​បំប៉ន​ចំនួន ១៥ រូប ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ៤០០,០០០ រៀល នាយក​សាលា​វិទ្យាល័យ ហ៊ុន សែន​មណ្ឌលគិរី និង​វិទ្យាល័យ​ហ៊ុន សែន​កោះ​ញែក ទទួលបាន​ថវិកា​ក្នុង​ម្នាក់ៗ ចំនួន ៤០០,០០០ រៀល និង​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​មណ្ឌលគិរី ទទួលបាន​ថវិកា​ចំនួន ៤០០,០០០ រៀល​ផង​ដែរ​។​
​គឹម ចំរើន​

 

 

img-20160920-wa0055 img-20160920-wa0056 img-20160920-wa0060

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.