ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

​កិច្ចចរចា​រវាង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ជាមួយ​ភាគី​ថៃ ដើម្បី​សុំ​ឱ្យ​អាជីវករ​ដឹក​ផ្លែស្វាយ​កែវ​រមៀត ទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ ទទួលបាន​ជោគជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​ប៉ៃលិន រួម​ជាមួយ​មន្ត្រី នៃ​មន្ទីរ​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ដូចជា មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​កសិកម្ម សាខា​កាំកុងត្រូល នគរបាល​អន្តោប្រវេសន៍ សាខា​គយ​និង​រដ្ឋាករ សមាគម​កសិកម្ម​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា កន្លងទៅនេះ បាន​នាំគ្នា​ចូល​ទៅ​ចរចា​ជាមួយនឹង​ភាគី​ថៃ ក្នុង​ទឹកដី​ខេត្ត​ចាន់​បូរី ដើម្បី​សុំ​ថៃ បើក​ឱ្យ​អាជីវករ​ខ្មែរ នាំ​កសិផល​ផ្លែស្វាយ​កែវ​រមៀត ចូល​ទៅ​លក់ដូរ​នៅ​ទីនោះ​ដូច​ពីមុន តែ​អត់​បាន​លទ្ធ​ផ ល ។ លុះ​ក្រោយមក ទើប​អាជ្ញាធរ​ខ្មែរ ចូល​ទៅ​ជួប​ចរចា​ជា​លើក​ទី​២ ដោយ​លើកយក​ហេតុ ផល​ផ្សេងៗ​មក​ពន្យល់ ទើប​ខាង​ថៃ​យល់ព្រម​តែម្តង ។

​ហេតុការណ៍​បន្ត​ការចចារ​ជា​មួយ​ភាគី​ថៃ​នេះ បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៦ ខែ​កញ្ញា កន្លងទៅនេះ  រវាង​អជ្ញាធរ​ថៃ ខេត្ត​ចាន់​បុរី និង​អជ្ញាធរ​ខ្មែរ ខេត្ត​ប៉ៃលិន ដែល​ភាគី​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម អៀង វុ​ធ អភិបាលរង​ខេត្ត និង​ភាគី​ថៃ ដឹកនាំ​ដោយ​លោក វិធូ​រ៉ាត់ ស៊ីណា​ម អភិបាលខេត្ត​ចាន់​បុរី ស្ថិត​នៅ​ផ្សារ​បាន​ផា​កាត ក្នុងភូមិ​ផា​កាត ឃុំ​ខ្លងយ៉ៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បុរី ប្រទេស​ថៃ ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​ថៃ​ផ្អាក​ការនាំ​ចូល​ស្វាយ​កែ​រមៀត ។

​សូមបញ្ជាក់​ថា ខាង​ភាគី​ថៃ​ទាមទារ​ឱ្យ​ខាង​ក្រសួង​កសិកម្ម​ខ្មែរ​យើង ធ្វើលិខិត​បញ្ជា ក់​ពី​គុណភាព​ផ្លែស្វាយ​កែវ​រមៀត​ជាមុនសិន មុន​នឹង​នាំ​ចូល​ទៅ​លក់​នៅ​ប្រទេស​របស់​គេ ដោយ​ព្រោះ​គេ​ថា ធ្លាប់​ពិនិត្យឃើញ​ផ្លែស្វាយ​របស់​ខ្មែរ​យើង មាន​សត្វល្អិត​នៅក្នុង​គ្រាប់ មាន​បាក់តេរី ហើយ​មាន​ផ្សិត​ខ្មៅៗ​ផងដែរ ។ ភាគី​ថៃ​បាន​បិទ​មិន​ឱ្យ​ខ្មែរ​នាំ​ផ្លែស្វាយ​ចូលទៅ ប្រទេស​គេ​កាលពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា អាជីវករ​ជាង​៤០​នាក់​បាន លើកគ្នា​ទៅ​តវ៉ា​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​ឱ្យ​ជួយ​រក​ដំណោះស្រាយ ។

​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ខ្មែរ បានឱ្យដឹងថា ជា​លទ្ធផល​ភ​គី​ថៃ បាន​ឯកភាព​លើ​២​ចំនុច គឺ ទី​១.​ថៃ​បាន​អនុញ្ញាត ឱ្យ​កម្ពុជា​នាំ​ស្វាយកែវ​រមៀត​ចូល​ប្រទេស​គេ​បាន ប៉ុន្តែ​អាច​ចូល​ទៅ​ដល់​ត្រឹម​តែ​ខេត្ត​ចាន់​បុរី​ប៉ុណ្ណោះ ទី​២. នៅ​ក្រោយ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ខាងមុខនេះ ភាគី​ថៃ​នឹង​បើក​ឱ្យ​អាជីវករ​ខ្មែរ នាំចូល​ផ្លែស្វាយ​កែវ​រមៀត​ចូល​ទៅ​លក់​នៅ​ទូទាំង​ប្រទេស​ថៃ​តែម្តង ។

​ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ដាំ​ស្វាយកែវ​រមៀត ជាច្រើន​នៅ​តាម​ចម្ការ​ក្នុង ខេត្ត​ប៉ៃលិន ក៏​ដូចជា​ខេត្ត​នានា មាន​ការសប្បាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ឃើញ​អាជ្ញាធរ ខ្មែរ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ជាប់គាំង​នូវ​ការនាំចេញ​ផលិតផល​កសិកម្ម​ផ្លែស្វាយ​នេះ ។

​ពួក​គាត់​បន្ត​ទៀត​ថា រីឯ​តម្លៃ​មិនដឹងថា ដូច​ពីមុន​ឬ​ចុះ​ថោក​ជាង​មុន​នោះ​ទេ ។ ដូច្នេះ​នៅ ពេល​ថៃ​បើក​ឱ្យ​នាំ​ចូល​ទៅ​លក់ដូរ​នៅ​ទីនោះ​ទើប​ដឹង​ប្រាកដ ដោយ​ពី​មុន​លក់ដុំ ក្នុង​១​គី​ឡូ ក្រាម​ត្រឹមតែ​១០ ទៅ​១៥​បាត (​ប្រាក់​ថៃ​) ហើយ​បើ​លក់រាយ​១​គី​ឡូ​២០ ទៅ​២៥​បាត ប៉ុណ្ណោះ ៕
​ដោយ ៖ នីយ៉ា​

 

 

Filed in: កសិកម្ម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.