ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

​ភាគី​ថៃ​មិន​បើក​ឱ្យ​ខ្មែរ​នាំ​ផ្លែស្វាយ​កែវ​រមៀត​ទៅ​លក់ដូរ​នៅ​ប្រទេស​គេ ខណៈ​អាជ្ញាធរខេត្ត​ប៉ៃលិន​ចូល​ជួប​ប្រជុំ​ច​ចារ​នៅក្នុង​ខេត្ត​ចាន់​បូរី ប្រទេស​ថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បើទោះបីជា​អាជ្ញាធរខេត្ត​ប៉ៃលិន បាន​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទី​រពា ក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ដូចជា មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​កសិកម្ម សាខា​កាំកុងត្រូល​ខេត្ត សមត្ថកិច្ច​អន្តោប្រវេសន៍ សាខាគយ និង​រដ្ឋាករ សមាគម​កសិកម្ម​ខេត្ត បាននាំគ្នា​សស្រាក់សស្រាំ ចូល​ទៅ​ជួប​ច​ចារ​ជាមួយ​ថៃ ក្នុង​ទឹកដី​ខេត្ត​ចាន់​បូរី ប្រទេស​ថៃ ដើម្បី​សុំ​ថៃ​បើក​ឱ្យ​អាជីវករ ខ្មែរ នាំ​កសិផល​ផ្លែស្វាយ​កែវ​រមៀត ចូល​ទៅ​លក់ដូរ​នៅ​ទីនោះ ។ តែ​លទ្ធផល​ចុងក្រោយ គឺ​ខាង​ភាគី​ថៃ នៅតែ​មិន​ព្រម​អនុញ្ញាត​ឱ្យ​ចូល​ទៅ​លក់ដូរ​ក្នុង​ប្រទេស​គេ​ដដែល ដោយ​តម្រូវឱ្យ​ខាង​ក្រសួងកសិកម្ម​នៃ​ប្រទេស​កម្ពុជា ធ្វើ​លិខិត​ស្នាម​បញ្ជាក់​ពី​គុណភាព​ផ្លែស្វាយ តាម​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ជា​មុន​សិន ទើប​គេ​យល់ព្រម ។​

​សូមបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា កន្លងទៅនេះ ប្រជាពលរដ្ឋ និង​អាជីវ ក​រ ជាង​៤០​នាក់ បាន​នាំគ្នា​តវ៉ា​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ដើម្បី​សុំ​ឱ្យ​ខាង​ភាគី​ថៃ​បើក​ឱ្យ​ពួកគេ ដឹក​ផ្លែស្វាយ​កែវ​រមៀត ចូល​ទៅ​លក់ដូរ​នៅ​ទីនោះ ខណៈ​ថៃ​បិទ​មិន​ឱ្យ​ចូល​តាំងពី ថ្ងៃទី​០៨ ខែ​កញ្ញា មក​ម្លេះ ធ្វើឱ្យ​រាំងស្ទះ​ដល់​ការនាំ​កសិផល​ចេញ​យ៉ាងខ្លាំង រីឯ​ទំនិញ​ថៃ​គ្រប់​ប្រភេទ បាន​ហូរ​ចូលមក​ក្នុង​ទឹកដី​ខ្មែរ​រាល់​ព្រឹក​ថ្ងៃ​ល្ងាច​យប់ យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​គិត​អំពី​បញ្ហា​ខូចគុណភាព​នោះឡើយ ។

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា កន្លងទៅនេះ អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​នាំគ្នា​ចូល​ទៅ​ជួបប្រជុំ​ច​ចារ នៅក្នុង​ខេត្ត​ចាន់​បូរី ប្រទេស​ថៃ ពេញ​មួយ​ថ្ងៃ ដើម្បី​សុំ​បើកផ្លូវ​ឱ្យ​អា ជី​វករ​ខ្មែរ នាំ​ផ្លែស្វាយ​កែវ​រមៀត ចូល​ទៅ​លក់ដូរ​នៅ​ទីនោះ ដូច​កាលពី​មុន ។ តែ​ខាង​ភាគី​ថៃ​មិន​អនុញ្ញត​ឡើយ លើកលែងតែ​ក្រសួង​កសិកម្ម​ខ្មែរ រៀបចំ​ឯកសារ​បញ្ជាក់​ពី​គុណភាព​ផ្លែស្វាយ​ជាមុនសិន ។  រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ ខាង​ក្រសួងកសិកម្ម​រួម​ជា មួយ​អាជីវករ​ជាង​២០​នាក់ បាន​ជួបប្រជុំ​គ្នា​បន្ទាន់​សារជាថ្មី នៅក្នុង​ការិយាល័យ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រា យ ចំពោះ​បញ្ហា​ជាប់គាំង នូវ​ការនាំចេញ​ផ្លែស្វាយ​កែវ​រមៀត​នេះដែរ តែ​មិន​ទាន់​បាន​លទ្ធ​ផ ល​យ៉ាងណា​នៅឡើយ​ទេ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ​លោក សុខ សាវុធ ប្រធានការិយាល័យ ច្រកទ្វារ​អន្តរជាតិ​ព្រំ បានឱ្យដឹងថា កិច្ចប្រជុំ​រវាង​ភាគី កម្ពុជា ជាមួយនឹង​ថៃ​ក្នុង​ខេត្ត​ចាន់​បូរី កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា កន្លងទៅ ពាក់ព័ន្ធ​នឹង​បញ្ហា​ថៃ​បិទ​មិន​ឱ្យ​ខ្មែរ​នាំ​ផ្លែស្វាយ​កែវ​រមៀត​ចូល​ទៅ​លក់ដូរ​នៅ​ប្រទេស​គេ មិនទាន់​ទទួលបាន​លទ្ធផល​នៅ​ឡើយ​ទេ ព្រោះ​ខាង​ភាគី​ថៃ ទាមទារ​ឱ្យ​ខា ង​ក្រសួងកសិកម្ម​ខ្មែរ​យើង ធ្វើ​លិខិតបញ្ជាក់​ពី​គុណភាព​ផ្លែស្វាយ​កែវ​រមៀត​ជាមុនសិន មុន​នឹង​នាំ​ចូល​ទៅ​លក់​នៅ​ប្រទេស​របស់​គេ ដោយ​ព្រោះ​គេ​ថា ធ្លាប់​ពិនិត្យឃើញ​ផ្លែស្វាយ​របស់​ខ្មែរ​យើង មាន​សត្វល្អិត​នៅក្នុង​គ្រាប់ មាន​បាក់តេរី ហើយ​មាន​ផ្សិត​ខ្មៅៗ​ផងដែរ ។​

​លោក​បន្ត​ទៀត​ថា នៅពេល​ខាងមុខ​ឆាប់ៗ នេះ ខាង​ខ្មែរ​យើង​នឹង​ជួបប្រជុំ​ជាមួយ ខាង​ថៃ​ជា​លក្ខណៈ​ជាតិ ដោយ​ក្រសួង​កសិកម្ម​ខ្មែរ ជួប​ជាមួយ​នឹង​ក្រសួង​កសិកម្ម​ថៃ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ហើយ​ខាង​លោក​ក៏​នឹង​ចាត់ការ​រឹតបន្តឹង​ចំពោះ​ការនាំ​ទំនិញ​របស់​ភាគី​ថៃ​ចូល​មក​ប្រទេស​ខ្មែរ​ផងដែរ ។

​លោក​បញ្ជាក់ទៀតថា ខាងយើង​មិនទាន់​អស់សង្ឃឹម​នៅឡើយ​ទេ បើទោះបីជា​ខាង​ភាគី​ថៃ​បិទ​ការ​នាំចូល​ក៏ដោយ ព្រោះ​ខាង​ប្រទេស​កូរ៉េ គេ​ចូល​មក​កុម្មង់​ទិញ​ផ្លែស្វាយ​កែវ​រមៀត​នេះ ចូលទៅ​ក្នុង​ប្រទេស​របស់​គេ​ផង​ដែរ ។
​ចំណែក​ក្រុម​អាជីវករ កំពុងតែ​ខ្វល់ខ្វាយ ព្រួយបារម្ភ​យ៉ាងខ្លាំង ខណៈ​ពួកគេ​បាន​ម៉ៅ ដើម​ស្វាយ របស់​ប្រជាពលរដ្ឋ​នៅ​តាម​ចម្ការ​ក្នុងភូមិ​នីមួយៗ ដើម្បី​ដាក់​អ័រម៉ូន​ឱ្យ​ផ្លែ រួច​ដល់​រដូវ​ប្រមូល​ផល បេះ​លក់​ឱ្យ​ទៅ​ប្រទេស​ថៃ ។ តែ​ពេល​នេះ ខាង​ភាគី​ថៃ​និយាយ​រក​លេស​ពី​នេះ​ពី​នោះ ក្នុង​គោលបំណង​បញ្ចុះ​តម្លៃ​កសិផល​របស់​ខ្មែរ ទើប​មាន​ការលំបាក​បែប​នេះ តាំ ង​ពី​ពោត ដំឡូង​មី​ជាដើម ព្រោះតែ​កសិផល​យើង​ពឹង​ដង្ហើម​គេ​ដក ហើយ​ខាង​មន្ទីរ​កសិកម្ម មិន​ធ្លាប់​បង្រៀន​ពី​បច្ចេកទេស​ក្នុង​ការដាំដុះ ក៏​ដូចជា​ការរក្សា​កសិផល​ឱ្យបាន​ល្អ​សម្រាប់​កា រ​នាំចេញ​នោះឡើយ ៕ ដោយ ៖ នីយ៉ា​

 

 

img-20160916-wa0007 img-20160916-wa0008 img-20160916-wa0010

Filed in: កសិកម្ម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.