ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

​ចាប់​បញ្ជូន​ខ្លួន​ថៅកែ​ទិញ​.​លក់​គ្រឿងបន្លាស់​រថយន្ត យីហោ សំអឿន ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ឆបោក ប្រាក់​ជាង​៦​លាន​ដុល្លារ និង​ចេញ​សែក​ស្អុយ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ ថៅកែ​រកស៊ី​ទិញ លក់​គ្រឿងបន្លាស់​រថយន្ត​ម្នាក់ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦ ត្រូវបាន​សមត្ថកិច្ច​នាយកដ្នាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង មហាផ្ទៃ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ពីបទ​.​ឆបោក​លើ​ទឹកប្រាក​ល​ចំនួន​៦.២០០.០០០​ដុល្លារ និង​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ ប្រាក់​៨០០.០០​ដុល្លារ​អាមេរិក ។

​សមត្ថកិច្ច​បាន​អោយដឹងថាៈ ថៅកែ​ទិញ​លក់​គ្រឿងបន្លាស់​នោះ​ឈ្មោះ អឿ អឿន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ អាស័យដ្ឋាន​ស្នាក់​ផ្ទះ​យីហោ​(​សំ អឿន​)​ទិញ​.​លក់​គ្រឿងបន្លាស់​រថយន្ត នៅ​មហាវិថី​កម្ពុជា​ក្រោម​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ ដើមបណ្តឹង​គឺ​លោក​មេធាវី សេង សុ​វី​ណា និង​លោក ហេ វ៉ាន់​ថន ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ SHAO JIANFAN រកស៊ី​នាំ​ឈើ​ចេញ​ទៅ​ក្រៅប្រទេស ។​

​ទាក់ទិន និង​ការឃាត់ខ្លួន​ថៅកែ​ទិញ​.​លក់​គ្រឿងបន្លាស់​រថយន្ត​ខាងលើនេះ ត្រូវបាន​លោក សេង សុ​វី​ណា មេធាវី​ការពារ​ឲ្យ​ដើមបណ្តឹង​ប្រាប់អោយដឹង​ថា នៅ​ដើមឆ្នាំ​២០១៣ កូនក្តី​របស់​លោក SHAO JIANFAN បាន​បោះទុន​រាប់​សិប​លាន​ដុល្លារ​ឲ្យទៅ​ឈ្មោះ អឿ អឿន ហៅ សំអឿន ប្រមូល​ទិញ​ឈើ ។
​លោក​មេធាវី​បន្ត​ថា កិច្ចព្រមព្រៀង កូនក្តី​របស់​លោក​បាន​ដាក់ទុន​ចំនួន​៤០​លាន​ដុល្លារ​អាមេរិក ដើម្បី ឲ្យឈ្មោះ សំអឿន យក​ទៅ​ទិញ​ឈើ ប៉ុន្តែ​លុយ​នោះ​មិន​បាន​ឲ្យទៅ អឿ អឿន ទាំង​ដុល​ទេ គឺ​ឲ្យ​តាម​ដំណាក់កាល ។ ចុងក្រោយ​នេះ​នៅ​ទឹកប្រាក់​៦​លាន​២​សែន​ដុល្លារ​ទៀត ដែល​ឈ្មោះ សំអឿន មិន​មាន​ឈើ​ឲ្យ​កូនក្តី​របស់​លោក ដោយ​សំអាង​ថា​រាជរដ្ឋាភិបាល​បាន​ផ្អាក​ការនាំ​ឈើ​មួយ​រយៈ ដូច្នេះ​ហើយ​បាន​កូនក្តី​លោក​ត្រូវការ​ទាមទារ​ប្រាក់​ជាង​៦​លាន​នោះ​មក​វិញ ។​

​ឈ្មោះ សំ អឿន បាន​ធ្វើលិខិត​២​លើក​ដោយ​សន្យាថា និង​ប្រគល់​ឈើ​ឲ្យ​កូនក្តី​លោក​ទៀត ស្មើ​និង​ទឹកប្រាក់​៦​លាន​២​សែន​ដុល្លារ បើសិន​មិនបាន​ឈើ​ទេ ឲ្យ​ពិន័យ​ទឹកប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​ពីលើ​នេះ​ទៀត ។ ដើម្បី​ធានា​លើ​កិច្ចសន្យា​មួយ​លើក​ជា​ពីរ​លើក​នៅ​តែ​មិន​មាន​ឈើ​ឲ្យ​កូនក្តី និង​ដើម្បី​ផ្តល់​ការ​កក់ក្តៅ​ឲ្យ​កូនក្តី លោក​បាន​បង្ខំចិត្ត​ឲ្យឈ្មោះ សំអឿន​ចេញ​សែក​មួយ​សន្លឹក​ដែល​មាន​ទឹកប្រាក់​ចំនួន​៨​សែន​ដុល្លារ​អាមេរិក ។

​លុះ​ពេល​យក​សែក​នោះ​ទៅ​បើកប្រាក់ ខាង​ធនាគារ​គេ​បញ្ជាក់ថា​ជា​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ ជា​(​សែក​ស្អុយ​) អញ្ចឹង​ទើប​បាន​កូនក្តី​សម្រេចចិត្ត​ប្តឹង​ឈ្មោះ អឿ អឿន ពីបទ​.​ឆបោក និង​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ រឿង​និង​ហើយ​បាន​ជា​សមត្តកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

 

img-20160915-wa0075

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.