ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

​មន្ត្រី​គយ មួយក្រុម ដាក់ ប៉ុស្ដិ៍​ជជុះ ប្រចាំ​នៅ ផ្លូវជាតិ​លេខ ៤៨ ដេក​យោល អង្រឹក​ចាំ ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កោះកុង​៖ មានការ លើកឡើង​ថា​មន្ត្រី​គយ មួយក្រុម បានដាក់ ប៉ុស្ដិ៍​ជជុះ ប្រចាំ​នៅ ផ្លូវជាតិ​លេខ ៤៨ នៃ​ទឹកដី ខេត្ត​កោះកុង ដោយ​ដេក​យោល អង្រឹក​ចាំ ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ ដឹកទំនិញ ឆ្លងកាត់ ដោយ​មាន​ឈ្មួញ ចូល​ទៅ​បង់លុយ ទាំង​កណ្ដាល ថ្ងៃ​ចែស ហើយ​មួយ​ថ្ងៃៗ រាប់សិប​នាក់ ដូច្នេះ​គយ ទាំងនោះ អាច​រកលុយ តាមរបៀប​ពុល​រលួយ នេះ​បាន​មិន​តិច​ទេ ក្នុង​មួយ​ថ្ងៃៗ ។​

​តាម​សេចក្ដីរាយការណ៍ បានឲ្យដឹងថា ទំនិញ​ខូច​គុណភាព គ្រប់​ប្រភេទ ដែល​ផ្ទុក​ទៅ ដោយសារ ធាតុគីមី​មកពីរ ប្រទេស​សៀម ចូលមកក្នុង ប្រទេស​កម្ពុជា តាម​ច្រករបៀង ចាំ​យាម​ក្នុង ភួមិសាស្ត្រ ខេត្ត​កោះកុង យ៉ាង​គគ្រឹកគគ្រេង បែប​អនាធិបតេយ្យ គ្មាន​ការ​ទុបស្កាត់ ពី​មន្ដ្រី​នឹង​ធ្វើការ បង្ក្រាប​ពី​មន្ដ្រី កាំកុងត្រូល ម្នាក់​ណា​នោះឡើយ ។​

​ជាក់ស្ដែង​បច្ចុប្បន្ន មាន​ទំនិញ ជាច្រើន​មុខ ដឹក​ពី​ខេត្ត​កោះកុង ឆ្លងកាត់​គយ​មួយកន្លែង នៅតាម បណ្ដោយ​ផ្លូវ ជាតិ​លេខ​៤៨ នៅ​ត្រង់​ចន្លោះ គីឡូម៉ែត្រ​លេខ​៥៤ និង​៥៥ ស្ថិតក្នុង​ភូមិ ជី​នាល ឃុំ​អណ្ដូងទឹក ស្រុក​បូ ទុម​សាគរ ខេត្ត​កោះកុង មេក្រុម​គយ ខាងលើ​ត្រូវបាន គេ​ស្គាល់​ឈ្មោះ​ថា នេ​ត ចន្ថា និង​បាន​ប្ដូរ​វេន​គ្នារ យកលុយ ជាមួយនឹង​លោក ទី សូ​រី​វុទ្ធ ដោយ​យក​៧​ថ្ងៃ​ម្នាក់​ម្ដងៗ ចំពោះ​ការ​យក​លុយ នោះ​ដែរ​មិន​បាន ត្រួត​ពិ​និត​ថា​តើ​នៅក្នុងឡាន មាន​ផ្ទុក​អ្វី​ខ្លះ​នោះ​ទេ គី​គ្មានអ្វី​ក្រៅពី​ដេក​យក លុយ​តែប៉ុណ្ណោះ​។​

​អ្វី​ដែល​គួរអោយ ភ្ញាក់ផ្អើល​នោះ ត្រូវបាន គេ​សង្កេតឃើញ ថា នាក់​ដែល​ចាំ​យក លុយ​មិន​ដឹង ជា​សមត្ថកិច្ច​ខាង ណា ព្រោះ​មិន​មាន ឯកសណ្ឋាន ច្បាស់លាស់ ទើប​ប្រជាពលរដ្ឋ​ការ សង្ស័យថា​ជា​ប៉ុស្ដិ៍​ជជុះ ។​

​យោង​តាម​ពី​មន្ដ្រី មួយរូប ធ្វើការ​នៅ ស្រុក​បូ​ទុម​សាគរ បាន​បង្ហើប​ប្រាប់ អ្នកយកព័ត៌មាន​ថា នៅក្នុង​ឡា​ដឹក ទំនិញ​ទាំងអស់ នោះ​បង្កប់​ទៅ ដោយសារ​ធាតុគីមី មានដូចជា​សាច់មាន់ ជង្គង់​មាន់ ស្លាបមាន់ ប្រហិត​នឹង​គ្រឿងទេស ជាច្រើន​ផ្សេង ទៀត ក្នុងនោះ មួយចំនួន​បាន បង្កប់​នៅ ( ឡេ និង​គ្រឿង​ថែរក្សារ សម្រស់ ដែល​ក្រសួង សុខាភិបាល បាន​ហាមឃាត់ ទៀតផង​)​។​

​មន្ត្រី​ដដែល​បាន អោយដឹងទៀតថា ប្រាក់ចំណូល ដែល​បាន​មក ពី​បង់​ក្បាល​ឡាន​ក្នុង មួយ​ឡាន ៥០០០០​រៀល ទៅ​៨០០០០​រៀល ដោយ​មួយថ្ងៃៗ​មាន រថយន្ត​រាប់​សិប​គ្រឿង ។ មន្ត្រី​ដដែល បន្ថែម​ថា​លុយ ដែល​លោក នេ​ត ចន្ថា នឹង លោក ទី​សូ​រី​វុទ្ធ ប្រមូលយក ទាំង​យប់​ទាំង​ថ្ងៃ នោះ​សង្ស័យ តែ​មិន​បាន បង​ចូល​ជា ថវិការ​រដ្ឋ​នោះ​ទេ ហើយ​លុយ ដែល​ឈ្មួញ​បង់​ក្បាល​ឡាន រាប់​សិប​គ្រឿង​ឲ្យ មន្ត្រី​គយ​ទាំង​២​នាក់​នោះ ទល់​តែ​យក កា​រ៉ុង​ទៅ​ដាក់ បាន​ដាក់​លុយ​អស់ ។​

​គេ​មាន​ការ ដាក់​សង្ស័យថា លុយ​ដែល ប្រមូលបាន ក្រុម​ឈ្មួញ ត្រូវបាន លោក នេ​ត ចន្ថា និង លោក ទី​សូ​រី​វុទ្ធ ចែក​ពាក់ កណ្ដាល​ឲ្យ ទៅ​លោក សំ កូសល់ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត កោះកុង ទើប​មន្ត្រី គយ​ទាំង​២​នាក់ នេះ​អាច ធ្វើ​ព្យុះ​ផ្លៀង តាម​អំពើ​ចិត្ត តម្រូវឲ្យ អ្នករកស៊ី ត្រូវ​បង់លុយ ដោយ​កំណត់​បែបនេះ បែ​ជា​មិន មានការ បញ្ចេញ​ប្រតិកម្ម ណាមួយ ។​

​មិនទាន់ មានការ បកស្រាយ បំភ្លឺ​ពី លោក នេ​ត ចន្ថា និង លោក ទី សូ​រី​វុទ្ធ នៅឡើយ​ទេ ជុំវិញ ការ​ចោទ ប្រកាន់ ខាងលើនេះ ៕

 

 

img-20160916-wa0013 img-20160916-wa0012

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.