ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

កសិករ​នៅ​ស្រុក​គូលែនជួប​វិបត្តិ​ ដោយសារតែ​ផ្លែ​ល្ពៅ​គ្មាន​ទីផ្សារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កសិករ​នៅ​ភូមិ​ស្រយង់​ខាងត្បូង ឃុំ​ស្រយង់ នៃ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បង្ខំចិត្ត​ពុះ​ផ្លែ​ល្ពៅ​កាយ​យក​គ្រាប់​លីង​ហូប ដោយសារ​តែ​ផ្លែ​ល្ពៅ​លក់បាន​តម្លៃថោក​ពេក កាលពី​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១​។​

​បច្ចុប្បន្ន​កសិករ​ជាច្រើន​ពាន់​គ្រួសារ​នៅ​ឃុំ​ស្រ​យង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ កំពុងតែ​អស់សង្ឃឹម​ដោយសារ​តែ​ផ្លែ​ល្ពៅ​ដែល​ពួកគាត់​ដាំ​បាន ត្រូវ​ឈ្មួញ​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ថោក​បំផុត ដូចជា ១​គីឡូក្រាម ថ្លៃ ១៥០ ទៅ ២០០​រៀល​ជា​ដើម​។​

​ជា​ញឹកញាប់​រដ្ឋាភិបាល​កម្ពុជា តែង​ប្រកាស​ថា វិស័យ​កសិកម្ម​គឺ​ជា​ផ្នែក​មួយ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ក៏​ប៉ុន្តែ​នៅពេលដែល​ផលិតផល​កសិកម្ម ជួប​បញ្ហា​ចុះថ្លៃ​ខ្លាំង​នោះ គឺ​គេ​មិន​សូវ​ឮ​រដ្ឋាភិបាល​មាន​គោលនយោបាយ​បន្ទាន់​ណាមួយ​ដើម្បី​ជួយ លើកកម្ពស់​ទីផ្សារ​កសិផល​ទាំងនោះ​ទេ​។ កសិករ​ជាច្រើន​គ្រួសារ​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន បាន​អំពាវនាវ​សុំឱ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សា​រលក់​ផលិតផល​កសិកម្ម​ជូន ពួកគេ​ឱ្យ​បាន​សមរម្យ​នៅ​រដូវ​ប្រមូល​ផល​ចម្ការ​នា​ចុងឆ្នាំ​នេះ​។

​ការអំពាវនាវ​បាន​ធ្វើឡើង​ក្នុងពេល​ដែល​កសិក​រ​បង្ហាញ​ក្តី​អស់សង្ឃឹម ដោយសារ​តែ​ដំណាំ​ល្ពៅ​របស់​ពួកគេ​រាប់រយ​តោន​កំពុង​ទុកចោល​ឱ្យ​រលួយ​ខូច ពាសពេញ​ដី ពីព្រោះ​តែ​លក់​មិន​បាន​ថ្លៃ គឺ​ឈ្មួញ​ហ៊ាន​ដើរ​ទិញ​១​គីឡូក្រាម តម្លៃ​ពី ១៥០ ទៅ ២០០​រៀល​នោះ​។​

​នៅ​តាម​ភូមិ​ជាច្រើន​នៃ​ឃុំ​ស្រយង់ ដូច​ជា​តាម​ចិញ្ចឹម​ផ្លូវជាតិ ឬក៏​មុខផ្ទះ គឺ​មាន​ផ្លែ​ល្ពៅ និង​ត្រឡាច​ដែល​គេ​បោះចោល​ឱ្យ​រលួយ​ពាសពេញ​ដី​គ្មាន​អ្នកត្រូវការ​ទេ​។​

​កសិករ​ជាច្រើន​ទៀត​រអ៊ូរទាំ​ប្រហាក់ប្រហែលគ្នា​ថា កាលពី​អំឡុង​ខែ​ឧសភា និង​មិថុនា កន្លងទៅ ដំណាំ​ល្ពៅ​មាន​ទីផ្សារ​សមរម្យ ដោយ ១​គីឡូក្រាម អាច​លក់​បាន​ថ្លៃ​ពី ២.៥០០ ទៅ ៣.០០០​រៀល ក៏​ប៉ុន្តែ​រហូត​មក​ចុងរដូវ​ដំណាំ​ល្ពៅ​បាន​ទទួល​ផល​ច្រើន បែរជា​ក្រុម​ឈ្មួញ​បញ្ចុះ​តម្លៃ​រហូត​ដល់​១​គីឡូក្រាម​ថ្លៃ ១៥០ ទៅ ២០០​រៀល​តែ​ម្ដង​។​

​បច្ចុប្បន្ន ដោយសារ​តែ​ផ្លែ​ល្ពៅ​លក់បាន​ថោក​ពេក គឺ​នៅ​តាម​ផ្ទះ​ជា​ច្រើន​បានត្រឹមតែ​បេះ​ផ្លែ​ពី​ចម្ការ​មក​គរ​ទុក​ចោល​។ អ្នកខ្លះ​បាន​បោះ​វា​ឱ្យ​រលួយ​ចោល​គ្មាន​ស្ដាយស្រណោះ ឯ​អ្នកខ្លះ​ទៀត​ក៏​បាន​ត្រឹមតែ​ពុះ​កាយ​យក​គ្រាប់ ចំណែក​សាច់​គឺ​គ្រវាត់ចោល​។​

​ពេលបច្ចុប្បន្ន ដោយសារ​តែ​ផ្លែ​ល្ពៅ​ស្ទះ​រក​ទីផ្សារ​មិនបាន គឺ​កសិករ​ជាច្រើន​គ្រួសារ​មិនដឹងថា​តើ​ត្រូវ​យក​វា​ទៅ​ណា ឬ​ក៏​ធ្វើ​អ្វី​ជា​ធំដុំ​ទេ មានតែ​យក​វា​ខ្លះ​ចម្អិន​ធ្វើ​ជា​បង្អែម ហើយ​ចែក​គ្នា​ទទួលទាន​ប៉ុណ្ណោះ​។ បី​ទៅ​បួន​ថ្ងៃ​ម្ដង​គេ​ឃើញ​ឈ្មួញ​ខ្លះ​បាន​ចូល​មក​សាកសួរ​រក​ទិញ ក៏​ប៉ុន្តែ​គេ​ហ៊ាន​ក្នុង​តម្លៃ​ថោក ព្រមទាំង​សម្រាំង​រើស​យក​តែ​ផ្លែ​ល្ពៅ​ណា​ល្អ​ផង​។​

​ក្រុម​ឈ្មួញ​ឱ្យដឹងថា ចាប់​តាំងតែ​ពី ៣​ខែ​មុន រហូតមកដល់​ពេលនេះ គឺ​ទីផ្សា​រទិញ​ផ្លែ​ល្ពៅ​បាន​ពឹងផ្អែក​ទៅលើ​ប្រទេស​ថៃ តែមួយគត់​។ មូលហេតុ​ដែល​ពួកគេ​ហ៊ាន​ទិញ​ពី​កសិករ​ថោក ដោយសារ​តែ​ឈ្មួញ​ថៃ បាន​ទិញ​បន្ត​ឱ្យ​តម្លៃ​តែ​ពី ៥ ទៅ ៦​បាត​ប្រាក់​ថៃ ក្នុង ១​គីឡូក្រាម ហើយ​ល្ពៅ​ដែល​គេ​ទិញ​ពី​កសិករ​ទៀតសោត ត្រូវ​ឈ្មួញ​ថៃ សម្រាំង​រើស​យក​តែ​ល្អ​ម្ដងទៀត គឺ​ពេល​ខ្លះ​ពួកគេ​ត្រូវ​ដឹក​យក​មក​ចាក់ចោល​ដូច​ជា​កសិក​រដែរ​។​

​ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ព្រះវិហារ លោក ពឹង ទ្រី​ដា មានប្រសាសន៍ថា បញ្ហា​ល្ពៅ​របស់​កសិករ​ធ្លាក់​ថ្លៃ​ទាប​បំផុត​នេះ មិនមែន​មាន​បញ្ហា​តែ​នៅ​ស្រុក​គូលែន ខេត្តព្រះវិហារ​ទេ គឺ​នៅ​ខេត្ត​បាត់ដំបង ក៏​ដូចគ្នា​។ មន្ត្រី​ដដែល​បញ្ជាក់​ថា ផ្លែ​ល្ពៅ​ដែល​កសិករ​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ដាំ​បាន​នោះ គឺ​រោងចក្រ​របស់​ប្រទេស​ថៃ ត្រូវ​ការទិញ​ដោយ​មាន​កំណត់​ត្រឹមតែ ២០០ ទៅ ៣០០​ឡាន​ប៉ុណ្ណោះ ក៏ប៉ុន្តែ​ល្ពៅ​ដែល​កសិករ​ដាំ​បាន​គឺ​វា​ច្រើន​ហួស​តម្រូវការ​ក្រៅប្រទេស មាន​តែ​រក្សា​ទុក​លក់​ឱ្យ​ទីផ្សារ​ក្នុងស្រុក​៖ «​បើ​ល្ពៅ​ចាស់​អាច​រក្សាទុក​បានយូ​រ​រាប់​ខែ​ដែរ​។ ឥឡូវ​បើ​នៅសល់​ល្ពៅ​ចុងដៃ​នេះ គឺ​អាច​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ រាជធានី​ភ្នំពេញ ក៏​លក់​បាន​ថ្លៃ​គួរសម​ដែរ​»​។​

​កសិករ​ភាគច្រើន​នៅ​ឃុំ​ស្រ​យង់ ស្រុក​គូលែន នៃ​ខេត្ត​ព្រះវិហារ ឱ្យដឹងថា បញ្ហា​ផ្លែ​ល្ពៅ​ធ្លាក់​ថ្លៃ​ដ៏​គំហុក​នេះ មិន​ត្រឹមតែ​ធ្វើឱ្យ​គេ​ខាត​ទុន​ផលិត​ប៉ុណ្ណោះ​ទេ គឺ​វា​ថែមទាំង​ធ្វើឱ្យ​ពួកគេ​កំពុង​ធ្លាក់ខ្លួន​ទៅ​ជា​អ្នក​វ័ណ្ឌក ជំពាក់​បំណុល​ធនាគារ ឬ​ក៏​ពី​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​ទៀត​ផង​៕

​

photo20160913c

Filed in: កសិកម្ម, ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.