ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក ក្អោប រ៉​ន ជា​ចៅសង្កាត់​ជ្រាវ​និង​ជា​សភា​ថ្នាក់មូលដ្ឋាន ខិតខំ​អភិវឌ្ឍន៍​លើ​ការងារ​គ្រប់​វិស័យ សម្រេចបាន​លទ្ធផល​ល្អប្រសើរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ សង្កាត់​ជ្រាវ ស្ថិតនៅ​ក្នុង​ក្រុង​សៀមរាប ខេត្ត សៀមរាប​មាន​ប្រជាពលរដ្ឋ​រស់នៅ ចំនួន ១៤៥៣ គ្រួសារ មនុស្ស​សរុប  ចំនួន ១២៣៥៧ នាក់ ស្រី ៦១១៤ នាក់ ។ ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវប្រាំង  ចំនួន ៩២១​ហិកតា និង​ផ្ទៃ​ដី​បង្ក បង្កើន ផល​ស្រូវ​វស្សា​ចំនួន ១៣០៤ ហិកតា ។ ក្នុងនោះ​លទ្ធផល​នៃ​ការ បង្កបង្កើន​ផល​ស្រូវប្រាំង​បាន​ប្រ​-​មាណ ៣៩១២​តោន និង​ស្រូវ វស្សា​បាន​ប្រមាណ ២.៦៧៣​តោន  ទាំងអស់​នេះ​ជា​ទិន្នផល​សម្រាប់​ឆ្នាំ ២០១៥​កន្លងមក ។

​នៅក្នុង​របាយការណ៍រ​បស់​ចៅ  សង្កាត់​ជ្រាវ ក្អោប រ៉​ន បានបង្ហាញ  ឱ្យឃើញ​ថា​ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​ល្អ​បង្គួរ ក៏​ប៉ុន្តែ​បើ​ពិនិត្យ  លើ​ស្ថានភាព​ជាក់ស្តែង​ឃើញថា  គ្រួសារ​ដែល​មាន​ដីស្រែ​តិច​ត្រឹមតែ  ១​ហិកតា មាន​ចំនួន ៨១២​គ្រួសារ  និង​គ្រួសារ​ដែល​ធ្វើ​ស្រែ​គ្មាន​ដីស្រែ ផ្ទាល់​ខ្លួន​មាន​ចំនួន ២៩៨​គ្រួសារ ។

​ដូច្នេះ​អាច​សន្ន៉ិដ្ឋានបានថា  ប្រជាពលរដ្ឋ​ជិត​ពាក់កណ្តាល​នៃ ប្រជាពលរដ្ឋ​សរុប​ស្ថិតនៅក្នុង​ជីវភាព​ខ្វះខាត​ដែល​ចាំបាច់​ពួកគាត់  ត្រូវ​បង្កើន​មុខរបរ​ដើម្បី​បំពេញ បន្ថែម​លើ​ជីវភាព​ប្រចាំ ថ្ងៃ​ដូចជា  ដាំ​ដំណាំ​រួមផ្សំ បន្លែបង្កា​ជាច្រើន  ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ  ក្នុង​ក្រុង​សៀមរាប និង​ចិញ្ចឹមសត្វ សម្រាប់ធ្វើ ចំណីអាហារ​ផង និង សម្រាប់​លក់ដូរ​ផង​និង​ធ្វើ​ជា​កម្លាំង អូសទាញ​មាន​ក្រុម​គ្រួសារ​ខ្លះទៀត  ធ្វើជា​អាជីវករ​លក់ដូរ​នៅ​ទីផ្សារ  ផងដែរ ។​

​ជាមួយគ្នា​នោះ​ដែរ ស្ថានភាព ផ្លូវ​ក្នុង​សង្កាត់​ជ្រាវ​ភាគច្រើន​សំបូរ ទៅ​ដោយ​ផ្លូវលំ មាន​សរុប​ប្រវែង  ២៤៧៧៩​ម៉ែត្រ ។ ដោយ​ឆ្នាំ​២០១៥ កន្លងមកនេះ សង្កាត់​ជ្រាវ​ត្រូវ ប្រឈម​នឹង​គ្រោះទឹកជំនន់​បណ្តាល ឱ្យ​ខូចខាត​ផ្លូវ​មួយចំនួន​ដោយ​ទឹក ហូរ​ច្រោះ ។ ពិនិត្យ​ឃើញ​ស្ថានភាព ជាក់ស្តែង​ដូច្នេះហើយ លោក​ចៅ  សង្កាត់​និង​ក្រុមប្រឹក្សា​សង្កាត់  គណៈកម្មការ​កសាង​ផែនការ​និង ថវិកា​សង្កាត់​បាន​រៀបចំ​ផែនការ ជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង ៤០០០​ម៉ែត្រ ក្នុង​ឆ្នាំ​២០១៥  កន្លងមកនេះ ។ សង្កាត់​ជ្រាវ​មាន  ថ្នាក់​មត្តេយ្យ​រដ្ឋចំនួន ៣​ថ្នាក់ និង មត្តេយ្យ​សហគមន៍​ចំនួ​ន ១​ថ្នាក់  កុមារ​ចាប់ពី​អាយុ​៣​ទៅ​៥​ឆ្នាំ​បាន​ចូល រៀន​២៨៦​នាក់ ស្រី​១៤៩​នាក់ បាន ចូលរៀន​នៅ​សាលា​មត្តេយ្យ​រដ្ឋ ។​

​ក្នុង​សង្កាត់​ក៏​មាន​សាលា​បឋម  សិក្សា​ចំនួន ៣​កន្លែង​ផងដែរ ដែល មាន​បន្ទប់​សិក្សា ៣៣​បន្ទប់ ក៏ប៉ុន្តែ  សិស្ស​ត្រូវ​រៀន រហូតដល់​ទៅ ៣៦ ថ្នាក់ ដែល​ចាំបាច់​សិស្ស​ត្រូវ​រៀន​ពីរ ពេល គឺ​ព្រឹក ១​ពេល និង​ល្ងាច ១ ពេល សិស្ស​រៀន​ក្នុង ១​ថ្នាក់ ៤៨ នាក់ ។ ពិនិត្យ​លើ​ទិន្នន័យ សង្កេត ឃើញថា កុមារ​ពី​អាយុ ៦​ឆ្នាំ ដល់ ១២​ឆ្នាំ បាន​ចូលរៀន​ក្នុង​សាលា​បឋមសិក្សា​សរុប​ចំនួន​១៧២៦​នាក់  ស្រី​ចំនួន ៨២៥​នាក់ មាន​គ្រូបង្រៀន  ចំនួន ៣៦​នាក់ ស្រី ២៨​នាក់​,  សាលា​អនុវិទ្យាល័យ​មាន ១​កន្លែង  មាន​បន្ទប់​សិក្សា​ចំនួន ៤​បន្ទប់ ថ្នាក់រៀន​ចំនួន ៦​ថ្នាក់​, សិស្ស​ត្រូវ  រៀន​ពី​ពេល គឺ ព្រឹក ១​ពេល និង ល្ងាច ១​ពេល សិស្ស​រៀន​ក្នុង​១​ថ្នាក់  ៤៥​នាក់ ដែល​មាន​សិស្ស​ចំនួន ២៧២  នាក់ ស្រី ១៤៨​នាក់ គ្រូបង្រៀន  ១៥​នាក់ ស្រី ៧​នាក់ ។​

​គម្រោង​វិនិយោគ​ជា​អាទិភាព  របស់​សង្កាត់​ជ្រាវ​សម្រាប់​ឆ្នាំ​២០-១៦ មានដូចជា ជួសជុល​ផ្លូវ​ដី ក្រហម​, ជួសជុល​ផ្លូវ​ដីស​, សាង សង់​ផ្លូវ​កៅស៊ូ​, ស្តារ​ប្រឡាយ​,  ចាក់​វ៉ាក់សាំង​ដល់​សត្វពាហនៈ​ផ្គត់ ផ្គង់​ថាមពល​អគ្គិសនី​,​បង្កើត​ក្រុម ចិញ្ចឹម​ត្រី​, បង្កើត​ក្រុម​ចិញ្ចឹមសត្វ មាន់ ទា ជ្រូក​, បង្កើត​ក្រុម​ផលិត ស្រូវ​ពូជ​និង​ចិញ្ចឹម​ត្រី​សហគមន៍​ជា ដើម ។ នៅ​មាន​ការងារ​ជាច្រើន  ទៀត​ដែល​សង្កាត់​ជ្រាវ​សម្រេចបាន  ក្រោម​ការដឹកនាំ​របស់​លោក   ក្អោប រ៉​ន ជា​ចៅសង្កាត់​បាន​ខិតខំ  យ៉ាងសកម្ម​ក្នុង​ការអភិវឌ្ឍន៍​មូលដ្ឋាន ធ្វើឱ្យ​មាន​ការរីកចំរើន​ជា​បន្តបន្ទាប់ គួរ​ឱ្យ​កោតសរសើរ ៕

 

 

20160905a (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.