ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

ក្រុមអ្នកកាសែត និង​ទូរទស្សន៍​មួយក្រុម​មាន​គ្នា​៧​នាក់ ត្រូវ​ក្រុម​ឈ្មួញ​ឈើ​ស្ទាក់​វាយបំផ្លាញ​រថយន្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី​៖ ក្រុមអ្នកកាសែត និង​ទូរទស្សន៍​មួយក្រុម​មាន​គ្នា​៧​នាក់ បាន​ជិះ​រថយន្ត​៣​គ្រឿង​ម៉ា​កាមរី​ស្វិត បើកបរ​ពេល​យប់​ក្នុង​ក្រុង​បាន​លុង ដើម្បី​យក​ពត៌មាន​ពេលយប់​ក្រែង​មាន​ឡាន​ដឹកឈើ​ចូលមកក្នុង​ក្រុង នៅពេល​អ្នកកាសែត និង​ទូរទស្សន៍​បើកឡាន​លេងៗ​នោះ ស្រាប់តែ​ប្រទះឃើញ​ឡាន​ដឹក​ឈើ​មួយគ្រឿង ម៉ាក​សាំ​យ៉ុង​ពណ៌​ស ដឹក​ឈើប្រណិត​ពេញប្រៀប ពេលនោះ ក្រុម​អ្នកកាសែត​ក៏​បាន​ដេញ ថត​យក​រូបភាព ស្រាប់តែ​ឡាន​ដឹកឈើ​នោះ បើក​រត់គេច​ក្រុម​ច្រកល្ហក ហើយ​ក៏​ចូល​មក​ពួន​នៅក្រោយ​មន្ទីរ​កសិកម្ម និង​ក្រោយ​កន្លែង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង វេលា​ម៉ោង​២​និង​១៥​នាទី​ឈប់​ឈានចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៦​។

​នៅពេលនោះ អ្នកកាសែត​កំពុងតែ​បើក​ឡាន​ដេញ​ថត​ឡាន​ដឹកឈើ​នោះ ស្រាប់តែ​លេចមុខ​ក្មេងស្ទាវ​ជាង​១០​នាក់​ប្រដាប់​ដោយ​ដំបង កាំបិត ដុំថ្ម និង​អង្អែរបុកគ្រឿង បាន​មក​ស្ទាក់​រថយន្ត​អ្នកកាសែត​មុខក្រោយ និង​បាន​ធ្វើ​សកម្មភាព​គប់​ឡាន​អ្នកកាសែត បណ្តាលអោយ​បែក​កញ្ចក់​ចំនួន​២​កន្លែង​ទី​១​បែក​កញ្ចក់ទ្វារ​ខាងធ្វេង​ក្រោយ​តៃកុង ទី​២ កញ្ចក់​ចំហៀង​ខាងស្តាំ​ង​សំរាប់​មើល​ក្រោយ​។

​ក្រុមក្មេងស្ទាវ​ទាំងនោះ​ក្រោយពី​ធ្វើ​កម្ម​ភាព​ហើយ​បាន​រត់គេចខ្លួន​បាត់អស់​ទាំងយប់ ហើយ​ក្នុង​ពេល​កើតហេតុ​នោះ​ដែរ ក៏​មាន​បុរស​ម្នាក់​ជិះ​រថយន្ត​ម៉ាក​ហាយ​ប្រ៊ី​ក​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2RF-0868 កាង​ពីក្រោយ​ជាប់​ត្រូវគេ​ដឹងថា​ជា​ថៅកែ​ឈើប្រណិត​។

​ក្រុមអ្នកកាសែត​ដែល​ត្រូវ​ក្រុម​ក្មេងស្ទាវ​ស្ទាក់​វ៉ៃ​កាល​ពី​យប់មិញ​នេះ​១. ទូរទស្សន៍​ខ្សែកាប​ប៉ុស្តិ៍​លេខ​៣ ២. កាសែត​ជាតិ ៣.​សង្គម​កម្ពុជា ៤.​ភ្នំពេញ​ប្រេស ៥.​គំនិត​ខ្មែរ ៦.​ប៉ា​ផ្កា​សេរី​សន្តិភាព ៧.​មាតុភូមិ​។
​ក្រោយពី​កើតហេតុ​ភ្លាមៗ​នោះដែរ ប្រជាពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​នៅ​ក្បែរ​នោះ គាត់​ពុំ​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ណាមួយ​ចេញមក​ជួយ​អន្តរាគមន៍​ដល់​ក្រុម​អ្នកកាសែត​នោះ​ទេ លុះ​ព្រឹក​ឡើង​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៦ ក្រុម​អ្នកកា​សែ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​រតនគិរី ដើម្បី​អោយ​សមត្ថកិច្ច រក​មុខ​ជន​បង្ក​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ និង​ជួយ​រក​យុត្តិធម៌​ដល់​ក្រុមអ្នកកាសែត​ទាំងនោះ​ផង​៕

 

IMG-20160903-WA0029 IMG-20160903-WA0032 IMG-20160903-WA0028

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.