ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

​ជម្លោះ​រឿង​ស្នេហា​ខាង​ប្រុស​ទៅ​ចាក់​ខាង​ស្រី​ដល់​តូប​កាត់ដេរ នៅក្នុង​ផ្សារ​ឧដុង្គ បណ្តាលឲ្យ​ស្លាប់ ខាង​ប្រុស​របួសធ្ងន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ស្ពឺ ៖  នៅ អាទិត្យ ២៨ សីហា​, ២០១៦ ជម្លោះ​រឿង​ស្នេហា សង្ស័យ​ខាង​ស្រី​មាន​អ្នកថ្មី បាន​ធ្វើ​ឲ្យ​ខាង​ប្រុស​ខឹង ក៏​ទៅ​ចាក់​សម្លាប់​ដល់​តូប​កាត់ដេរ ក្នុង​ផ្សារ​ឧដុង្គ ខេត្ត​កំពង់ស្ពឺ បង្ក​ការភ្ញាក់ផ្អើល​ពេញ​ផ្សារ​តែម្តង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៦​នេះ​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ បានឲ្យ​ដឹង​ជា​បឋម​ថា ហេតុការណ៍​នេះ ខាង​ប្រុស ក៏​រងរបួស​ធ្ងន់​ផងដែរ​។

​លោក ខឹម សាម៉ន អធិការ​ស្រុក​ឧដុង្គ បាន​និយាយ​យ៉ាងខ្លី​ដោយ​សម្លេង​ខ្លាំងៗ​ថា «​ខ្ញុំ​ជាប់រវល់​!» រួចហើយ​ក៏​បិត​ទូរស័ព្ទ​ទៅ​។ ដោយឡែក​លោក សោម បូរ៉ា ស្នងការរង បាន​បញ្ជាក់​ដោយ​សំដី​ទន់ភ្លន់​ថា នៅពេល​នេះ​លោក​ក៏​មិន​ទាន់​ដឹង​ពី​ព័ត៌មាន​លម្អិត​នោះទេ ដោយ​កំពុងធ្វើដំណើរ​ជិត​ដល់​ហើយ​។​

​ដោយឡែក មន្ត្រី​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ណែ​ម ច​ន្ធូ អាយុ​២៤​ឆ្នាំ មុខរបរ​កាត់ដេរ រស់នៅ​ឃុំ​វាំង​ចាស់ រី​ឯ​ជន​បង្ក​មានឈ្មោះ សឹុម ម៉ូត អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​តា​នាល ឃុំ​ព្រះ​ស្រែ​។​

​បើ​តាម​មន្ត្រី​អាវុធហត្ថ មូលហេតុ​ដែល​នាំឲ្យ​មាន​ការចាក់សម្លា​ប់​នេះ កើតឡើង​ដោយសារតែ​ជនបង្ក លួច​ស្រឡាញ់​ជនរងគ្រោះ តែ​ជនរងគ្រោះ​មិន​ស្រឡាញ់ ហើយ​ថែមទាំង​មាន​សង្សារ​ទៀតផង​។​
​ដោយសារ​បែប​នេះ​ទើប​ជន​បង្ក ទៅ​ចាក់​សម្លាប់​ជនរងគ្រោះ​តែម្តង រហូតដល់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ហើយ​រួច​មក​ក៏​ចាក់​ខ្លួនឯង​តែ​ម្តង បណ្តាលឲ្យ​របួសធ្ងន់​៕ ដោយ ហុក វិបុល​

 

IMG-20160829-WA0033 IMG-20160829-WA0034

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.