ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

​វេទិកា​ស្តីពី ការការពារ និង ​អភិរក្ស ​ធនធាន ធម្មជាតិ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក ថ្ងៃទី ២២ ខែ សីហា នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​វេទិកា​ស្តីពី ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ (Forum on Protection and Conservation of Natural Resources) នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ដែល​មាន​តំណាង​សមាគម អង្គការក្រៅរដ្ឋាភិបាល សមាគមន៍​សិល្បៈករ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​តាម​បណ្តា​ខេត្ត​មួយចំនួនធំ​។​

​នេះ​គឺ​ជា​ការជួបជុំ​លើក​ដំបូង​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ឋ​និង​កិច្ចការពារពា​រធន​ធាន​ធម្មជាតិ​នៅ​កម្ពុជា​ជាមួយ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​។ ការជួបជុំ​នេះ​គឺ​បាន​បង្ហាញ​ពី​វឌ្ឍនៈភាព និង​ការផ្លាស់ប្តូរ ឥរិយាបថ ដ៏​សំខាន់​របស់​មន្ត្រី​រាជរដ្ឋាភិបាល ក្នុង​ការសហការ ជាមួយ​តួអង្គ​ទាំងអស់ ដែល​បាន​ចូលរួម ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​នៅ​ទូទាំង​ប្រទេស ។ ពិតណាស់ នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត សម្រាប់​យើង​ទាំងអស់គ្នា​ចាប់ផ្តើម​ស្រោចស្រង់​ធនធានធម្មជាតិ​។ យើង​មិន​អង្គុយ​បក់ផ្សែង តែ​យើង​នាំគ្នា​ពន្លត់ភ្លើង​។ ការបង្ក្រាប និង​យន្តការ​របស់​រដ្ឋ​ក៏​មិន​គ្រប់គ្រាន់​ដែរ គឺ​ត្រូវការ​ចូលរួម ទាំង​កម្រិត​ជាតិ សហគម និង​កម្រិត​ដៃគូរ​ដែល​ជា​យន្តការ​ការពារ​ដ៏​សំខាន់​។

​សម្តេច​តេជោ ហ៊ុន សែន ពេញចិត្ត​ខ្លាំង​ណាស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ និង​តំណាង សហគម ទាំងអស់ រួមទាំង​ព្រះសង្ឃ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការថែរក្សា​ការពារ​ធនធាន​ធម្មជាតិ​ព្រៃឈើ និង​ធនធាន​សត្វព្រៃ ។ សម្តេច​តេជោ​គាំទ្រ និង​ជំរុញ​អោយ​មាន​ការជួប​ជុំ​ពិភាក្សា​រវាង​សង្គម​ស៊ីវិល និង​ក្រសួង​រាជរដ្ឋាភិបាល ហើយ​សម្តេច​តេជោ​បានសម្រេច​អោយចេញ ស​ជណ ដើម្បីអោយ គ្រប់​តួអង្គ យកទៅអនុវត្ត​កាន់តែ​មាន​ប្រសិទ្ឋភាព​។ ចំពោះ​តំណាង និង​សមាជិក​ទាំង ១៩​សមាគម អង្គការ​គឺ​ត្រូវ​មាន​ការប្រជុំ​ពិភាក្សា​ជាមួយ​ក្រសួង​ជំនាញ​ពាក់ព័ន្ឋ ៦ ដូចជា ១)​ក្រសួង​បរិស្ថាន ២)​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ ៣)​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម ៤)​ក្រសួង​រ៉ែ និង​ថាមពល ៥)​ក្រសួង​សិប្បកម្ម និង​ឧស្សាហកម្ម និង ៦)​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម​។

​កិច្ចប្រជុំ​៣​ខែម្តង គឺ​រដ្ឋមន្ត្រី ដែល​ទទួលបន្ទុក នៃ​វិស័យ​ការងារ​នីមួយៗ គឺ​ត្រូវ​បើកចំហរ អោយ​ស្ថាប័ន​នានា​ចូលរួម ។ ចំពោះ​ការរៀបចំ​លិខិតបទដ្ឋាន​នានា រួមទាំង ការតាក់តែង គោលនយោបាយ ការ​ព្រាង​ច្បាប់ និង​លិខិតគតិយុត្ត​ដទៃទៀត គឺ​ត្រូវ​មាន​ការពិគ្រោះ​យោបល់​។ ក្រសួង​ត្រូវ​ស្តាប់​ពាក្យពិត ៣ ខែម្តង ប្រសើរ​ជាង​ស្តាប់​ពាក្យ​កុហក់​៥​ឆ្នាំ​ម្តង​។

​យន្តការ​នេះ គឺ​អាច​ធ្វើ​នៅ​ថ្នាក់​ខេត្ត ដែល​មាន​ប្រសិទ្ឋិភាព​ខ្ពស់​។ សម្តេច​តេជោ មិន​អនុញ្ញាត តទៅទៀត​ទេ ចំពោះ​របៀប​គ្រប់គ្រង​មន្ទីរ របស់​ក្រសួង​តាម​បណ្តា​ខេត្ត ក្រសួង​ក្បាល​១ កន្ទុយ ៣ ដូចជា​ក្រសួង​កសិកម្ម​ជាដើម ។ ក្រសួង​កសិកម្ម ត្រូវដាក់​រដ្ឋបាល​ជល​ផល និង រដ្ឋបាល​ព្រៃឈើ នៅក្រោម​មន្ទីរ​កសិកម្ម តែ​មួយ​នៅ​ខេត្ត​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ស្តាប់ និង​គាំទ្រ​នូវ​យោបល់​លើកឡើង របស់​តំណាង​អង្គការ សមាគម សហគម ព្រះសង្ឃ ដែល​សុំអោយ​រាជរដ្ឋាភិបាល គាំទ្រ​សកម្មភាព ការពារ​ធនធាន​ធម្មជាតិ នៅតាម​បណ្តា​ខេត្ត​។ សម្តេច​តេជោ គាំទ្រ​ពេញទំហឹង ព្រមទាំង​បាន​សន្យា ជួយ​ផ្តល់​កូនឈើ សម្រាប់​យក​ទៅ​ដាំ​ឡើងវិញ រួម​ទាំង​ស្បៀងអាហារ អាវ​រងារ អាវ​ភ្លៀង សម្រាប់​ក្រុម​ការងារ និង​កញ្ចប់​ថវិកា មួយចំនួន នៅ​ឆ្នាំក្រោយ​នេះ​ផងដែរ​។ ដើម្បី​ពង្រឹង​កិច្ច​ការពារ​សត្វព្រៃ និង​ព្រៃឈើ​ជាង ៦ លាន​ហិកតា សម្តេច​តេជោ បាន​សម្រេច​អោយ​ជ្រើសរើស​អនុរក្ស​ព្រៃឈើ ៣០០ នាក់​ថែមទៀត​។

​ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ បាន​សម្រេច​ធ្វើ​ផ្លូវ​ជាង​១៨​គម  និង​ស្ពាន នៅ​អា​រ៉ែ​ង ដើម្បីអោយ បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​កាន់តែ​ងាយ ស្រួល​ក្នុងការ​ធ្វើ​ដំណើរ ហើយ​យើង​សង្ឃឹមថា នឹង​ទាក់ទាញ ភ្ញៀវ​ទេសចរណ៍ មក​កំសាន្ត​នៅ​អា​រ៉ែ​ង កាន់តែ​ច្រើន​ឡើង​មិន​ខាន ដែល​អាច​នឹង ផ្តល់​នូវ​ការងារ ប្រាក់ចំណូល ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់ បងប្អូន​យើង​។​

​នៅពេលនេះ បងប្អូន​សហគម សមាគម អង្គការក្រៅរដ្ឋាភិបាល ព្រះសង្ឃ ដែល​ការពារ ធនធាន ធម្មជាតិ គឺ​មាន​សម្តេច​នាយក​មន្ត្រី មួយ​ជា​បង្អែក​ដ៏​រឹងមាំ ហើយ​ដើម្បី​សម្រេច ការងារ​ដ៏​មាន​សារៈសំខាន់​នេះ​។​យើង​ស្រឡាញ់​ព្រៃឈើ​ទាំងអស់គ្នា គឺ​យើង​ត្រូវតែ ចូលរួម​ទាំងអស់គ្នា​។

​សម្តេច​តេជោ ហ៊ុន សែន នឹង​បំពាក់​មេដាយ លើកទឹកចិត្ត ដល់​សកម្មជន​ទាំងឡាយ ដែល​បាន​លះបង់ និង​ចូលរួម​យ៉ាង​សកម្ម នៅក្នុង​ការថែរក្សា និង​ការពារ​ធនធាន ធម្មជាតិ នៅ​ទូទាំង​ប្រទេស នៅក្នុង​កម្មវិធី ជួបជុំ​លើក​ក្រោយ ។

​កម្មវិធី​ព្រឹក​មិញ ទោះបី​មាន​រយៈ ពេល​យូរ​បន្តិច​មែន តែ​ជា​ការជួបជុំ ជា​មហា​គ្រួសារ ដែល​ពលរដ្ឋ មានឱកាស បាន​និយាយ ការពិត ប្រាប់​ពី​កង្វល់​ពិត និង​បាន​ទទួល​ការ​ស្តាប់ និង​យកចិត្ត ទុកដាក់ ដោះស្រាយ​ពិត ពី​ប្រមុខ​ដឹកនាំ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជាទី​ពេញចិត្ត របស់​ប្រទេសជាតិ យើង​ទាំងមូល ៕
​

 

IMG-20160823-WA0014 IMG-20160823-WA0012 IMG-20160823-WA0017 IMG-20160823-WA0016

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.