ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

ខេត្ត​មណ្ឌលគិរី បើក​ការប្រលង​ទុតិយភូមិ ដែល​ក្នុងឆ្នាំនេះ​មាន​បេក្ខជន​ចំនួន​២៦៣​នាក់ ច្រើន​ជាង​ឆ្នាំ​មុន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដោយ​៖​កញ្ញា​ស្រី ពេជ្រ​
​មណ្ឌលគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា​នេះ នៅក្នុង​ខេត្ត​មណ្ឌលគិរី បាន​បើក​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ដំណើរការ​ទៅ​យ៉ាង​រលូន ដូច​ការគ្រោងទុក​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ព្រមទាំង​គូប​ផ្សំ​នឹង​អាកាសធាតុ​ព្រឹក​នេះ​មេឃ​ស្រឡះ​ល្អ ធ្វើអោយ​ការប្រលង​នេះ មិនមាន​អ្វី​គួរឲ្យ​កត់សម្គាល់​នោះទេ ហើយ​ដំណើរការ​ប្រលង​នេះ ក៏​មាន​វត្តមាន លោក សាយ ម៉េង​គីម អភិបាលរង​ខេត្ត​មណ្ឌលគិរី  អញ្ជើញ​ចូលរួម​កាត់​បើក​វិញ្ញាសារ  និង​ផ្ដល់​កម្លាំងចិត្ត​ដល់​បេក្ខជន ប្រលង​ផងដែរ ។​

​បើ​សង្កេត​មើលទៅ​ឃើញថា ការរៀបចំ​ប្រលង​នេះ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួង មាន​ភាព​តឹងរឹង ដោយ​មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ មិន​ឲ្យ​បេក្ខជន​ចូល​ប្រលង​អាច​មាន​ឱកាស​យក​សំភារៈ​ផ្សេងៗ ដូចជា​ទូរស័ព្ទដៃ មា​ស៊ីន​គិត​លេខ ឬ​ព្រី​យ៉ុង ចូល​ក្នុង​បន្ទប់​ប្រលង​បាន​ឡើយ ពោល​គឺ​បេក្ខជន​ទាំងអស់​ត្រូវ​ប្រលង​ដោយ​សមត្ថភាព​ខ្លួនឯង   ដែល​ជា​ការបង្ហាញ​នូវ​គុណភាព​ក្នុង ការ​ប្រលង​នេះ​ប្រកបដោយ​យុត្តិធម៌ ។​

​ចំណែក​ក្រុម​អ្នកសង្កេតការណ៍​នៅក្នុង​ការប្រលង ក្រៅ​ពី​គ្រូ​អនុរក្ស គឺ​មាន​ដូច​ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រុមនិស្សិត​ស្ម័គ្រចិត្ត និង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ ។​

​បើ​តាម​ការ​ប្រាប់​ឲ្យដឹង​ពី​លោក ទឹម សង្វាត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តមណ្ឌលគិរី​ថា  ការប្រលង​ក្នុងឆ្នាំនេះ មាន​ការរៀបចំ​មណ្ឌល​ប្រលង​ចំនួន​ពីរ​កន្លែង ស្ថិត​ក្នុង​វិទ្យាល័យ​ហ៊ុន​សែន​មណ្ឌលគិរី មាន​បន្ទប់​ប្រលង​ចំនួន​១២​បន្ទប់ ក្នុងនោះ​មាន​បេក្ខជន​មកពី​ក្រុង​ស្រុក​ទាំង​ប្រាំ​សរុប​ចំនួន​២៦៣​នាក់ ស្រី​១០៥​នាក់ មាន​ថ្នាក់​វិទ្យាសាស្ត្រ  និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ជាដើម ។

​លោក​បាន​បន្តថា សម្រាប់​ឆ្នាំ​មុន​នៅក្នុង​ខេត្ត​មណ្ឌលគិរី មាន​បេក្ខជន​ប្រលង​សរុប​ចំនួន​២១១​នាក់ ស្រី​ចំនួន​៩១​នាក់  ហើយ​បេក្ខជន​ដែល​ប្រលង​ជាប់​ចំនួន​១៧០​នាក់ ស្រី​ចំនួន​៧៤​នាក់ ស្មើ​និង​៨១% ហើយ​ភាគរយ​នៃ​ចំនួន​បេក្ខជន​ដែល​ប្រលង​ជាប់​នៅ​ឆ្នាំមុន មាន​អាត្រា​ខ្ពស់​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា  ដោយ​មាន​បេក្ខជន​ប្រលង​ជាប់​និទ្ទេស C ចំនួន​០៤​នាក់ ។​

​លោក​បាន​បន្តទៀតថា ចំពោះ​ឆ្នាំនេះ​លោក​មិនដឹងថា​មាន​បេក្ខជន​ប្រលង​ជាប់​ប៉ុន្មាន​នាក់​នោះទេ ហើយ​លោក​ក៏​កំពុង​ទន្ទឹង​រង់ចាំ​មើល​លទ្ធផល​នេះ​ផងដែរ  ៕​

 

 

IMG-20160822-WA0050 IMG-20160822-WA0048 IMG-20160822-WA0049

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.