ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

​រថយន្ត​សាំ​យ៉ុង​០៣​គ្រឿង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច និង​ជំនាញ​បង្ក្រាប ខណៈ​ដែល​រថយន្ត​ទាំងនេះ​ដឹកឈើ​កែឆ្នៃ​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី​៖ រថយន្ត​សាំ​យ៉ុង​០៣​គ្រឿង ត្រូវបាន​កម្លាំង​របស់​អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ សហការ​ជាមួយ​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត រួម​នឹង​កម្លាំង​អន្តរាគមន៍ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី​បង្ក្រាប ខណៈ​ដែល​រថយន្ត​ទាំង​០៣​នេះ ដឹកឈើ​កែឆ្នៃ​ខុសច្បាប់​នៅក្នុង​រថយន្ត​យកទៅលក់​អោយ​ឈ្មួញ​នៅ​ក្រៅ​ខេត្ត ។​
​ហើយ​ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង ២១​នឹង​៣០​នាទី​យប់​ថ្ងៃទី​១៩​ខែ​សីហា​នេះ ត្រង់​ចំនុច​ភូមិ​កណ្ដាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ។​

​បើ​តាម​ការលើកឡើងរ​បស់​លោក កាន់ ពេញ អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​បានអោយដឹងថា ប្រតិបត្តិកា​រប​បង្ក្រាប​រថយន្ត​ខាងលើ កម្លាំង​សមត្ថកិច្ច និង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នកបើកបរ​រថយន្ត​ចំនួន​០២​នាក់ ទី​១​ឈ្មោះ មិុច ម៉ាច ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​ជា​ជនជាតិខ្មែរ ទី​២​ឈ្មោះ មិុច តុង​ឡេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កណ្ដាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ដូចគ្នា ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​រត់​គេចខ្លួន​បាត់ នៅពេល​សមត្ថកិច្ច និង​ជំនាញ​ចុះបង្ក្រាប​។​

​លោក​បាន​បន្តទៀតថា ចំពោះ​ឈើ​ដែល​រថយន្ត​ខាងលើ​ផ្ទុក​ក្នុង​រថយន្ត​សុទ្ធតែ​ឈើ​កែឆ្នៃ​ជា​ទ្វារ និង​អង្អួច បើ​គិត​ជា​មែត្រ​គូប​នៅ​មិនទាន់​ដឹង​នៅឡើយ ពីព្រោះ​ជំនាញ​មិនទាន់​ធ្វើ​ការវាស់វែង ចំណែក​រថយន្ត​០៣​គ្រឿង​នឹង​ជនសង្ស័យ​០២​នាក់​ព្រមទាំង​ឈើ​កែឆ្នៃ ត្រូវបាន​កម្លាំង​សមត្ថកិច្ច និង​ជំនាញ បញ្ជូន​ទៅ​ខ័ណ្ឌ​រដ្ឋ​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និតិ​វិនៃ​ច្បាប់ ៕

​

IMG-20160821-WA0069 IMG-20160821-WA0071

 

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.