ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត សម្ពោធ​សមិទ្ធិផល​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ធំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ធំ ៖ កាលពី​ថ្ងៃ​ទី ១៨ ខែ​សីហា នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយរង សេនាធិការ​ចម្រុះ នៃ​កងយោធពល ខេមរភូមិន្ទ មេបញ្ជាកា​រង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការ​រដ្ឋា​ន​ជាតិ កម្លាំង​ពិសេស ប្រឆាំង​ភេ​វៈក​ម្ម បាន​អញ្ជើញ​ចូលរួម​សម្ពោធ​សមិទ្ធិផល​នានា ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ នៅ​ទីបញ្ជាការ តំបន់​ប្រតិបត្តិការ សឹក​រង ខេត្ត​កំពង់ធំ ស្ថិតនៅ ក្នុង ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​

​នា​ឱកាស​នោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ជម្រាបជូន​អង្គពិធី​អំពី​ការសាងសង់ រហូត​ដល់​លេចឡើង​នូវ​សមិទ្ធផល​ទាំងអស់នេះ ។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន​ម៉ា​ណែ​ត បាន​លើកឡើង​ថា ការសាង់សង់​នេះ គឺ​ពិតជា​មាន​តំលៃ​ខ្លាំងណាស់ ក្នុង​ស្មារតី​ចូលរួម ពី​សំណាក់ ស្ថាប័នរដ្ឋ ស៊ីវិល ឧកញ៉ា ក្រុមហ៊ុន អជីវ​ករ និង​សប្បុរសជន ដោយ​ការខិតខំ​យកចិត្តទុកដាក់​ខ្នះខ្នែង​ទាក់ទង របស់​មេ​បញ្ជាការ​សឹក​រង​ខេត្ត រួមផ្សំ​នឹង​គុណធម៌​ល្អ​ប្រពៃ ធ្វើឲ្យ​មាន​ការគាំទ្រ សម្រេច​បាន​សមិទ្ធិផល​ទាំងនេះ​ឡើង សម្រាប់​បំរើ​ការងារ​ពង្រឹង យុទ្ធសាស្ត្រ​ផ្សេងៗ របស់​តំបន់​ប្រតិបត្តិការ​សឹក និង​គណៈ​បញ្ជាកា​រឯក ភាព​ខេត្ត ។​

​ឯកឧត្តម បាន​រំលឹក​ពី​គុណបំណាច់ ចំពោះ​អតីតយុទ្ធជន ដែល​បាន​ពលី​ជីវិត សម័យ​សង្គ្រាម ដើម្បី​កែលំអរ ឲ្យមាន សោភ័ណភាព ឲ្យ​ស័ក្ក​សម​នឹង តំលៃ​បូជា អាយុជីវិត​របស់ យុវជន យុវនារី ដែល​បាន ពលី​កម្ម ក្នុង​សម័យ​សង្គ្រាម​កន្ល​ទៅនោះ ។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន​ម៉ា​ណែ​ត បាន​មានប្រសាសន៍ កោតសរសើរ​នឹង​វាយ​តំលៃ​ខ្ពស់ ចំពោះ​មេបញ្ជាការ មេបញ្ជាកា​រង និង​អាជ្ញាធរ​ខេត្ត​កំពង់ធំ ដែល​បាន​សហការ​គាំទ្រ​ពី​សំណាក់ កងទ័ព​វៀតណាម បាន​ជម្រុញ​ឲ្យមាន​ការសាង​សង់​បន្ទាយ​ដែល​ជា​គ្រិះ​ដ៏​រ៉ឹង​មាំ និង​សូម​ថ្លែងអំណរគុណ​ដល់ អ៊ុំ ពូ មីង លោកតា លោកយាយ ពុក​ម៉ែ ប្រជាពលរដ្ឋ ដែល​មាន​គាំទ្រ និង​ជឿទុកចិត្ត​ដល់​រាជរដ្ឋាភិបាល ក្នុង​ការដឹកនាំ ជឿទុកចិត្ត ដល់​សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន ក្នុង​ការដឹកនាំ​ប្រទេស​មក​ដល់ពេលនេះ និង​សូម​ឲ្យ​ការគាំទ្រ របស់​លោកតា លោកយាយ គាំទ្រ​បន្ត​ដើម្បី​ដឹកនាំ​ប្រទេស​តទៅទៀត  ។​

​ក្នុងនោះ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ផ្តាំផ្ញើរ​ដល់​តំបន់​ប្រតិបត្តិការ​សឹក និង​គណៈ​បញ្ជាកា​រឯក ភាព​ខេត្ត ដើម្បី​បំផុសស្មារតី ក្នុង​ការងារ​អទិភាព​ត្រូវ​យក​អស់​ស្មារតី​គោរ​ឲ្យបាន​ម៉ឺងម៉ាត់ នូវ​បទបញ្ជារ​ចរាចរណ៍​ណែនាំ លក្ខន្តិកៈ​និង​គតិ​យុទ្ធ​នានា ប្រកាន់​ភ្ជាប់​នូវ ប្រពៃណី​សេចក្តីថ្លៃថ្នូរ របស់​កង​យោធពលខេមរភូមិន្ទ ជា​កងកម្លាំង​របស់​ប្រជាជាតិ ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មេ​តុ​ភូមិ​យើង ។​

​លោក​បន្តថា យើង​ត្រូវ​បន្ត​យកចិត្តទុកដាក់ បង្កើន​ការងារ​ស្មារតី​ឆន្ទះ​មនសិកា ស្នេហា​ជាតិ ចូលរួម​ការងារ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ចូលរួម​បង្ក្រាប បទល្មើស​ផ្សេងៗ ក្នុងការ ស្តារ​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យមាន​ការរី​ចំរើន ។​ហើយ​បន្ត​ការខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុក ដាក់ លើ​ការងារ​ហ្វឹកហ្វឺន កសាង​ប្រភព​ធនធានមនុស្ស ឲ្យមាន​បរិមាណ និង​គុណភាព ឆ្លើយតប​និង កំណែ​ទម្រង់​របស់​កង​យោធពលខេមរភូមិន្ទ ។​

​យើង​ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់ គ្រប់គ្រង​ថែរក្សា​គ្រឿង​សព្ទាវុធ និង​ឯកសារ​គ្រប់បែប​យ៉ាង​ឲ្យ បាន​គង់វង្ស និង​មាន​ប្រសិទ្ធិភាព ធានា​ដល់​ការ បំរើ​សមរភូមិ​បាន​យូរអង្វែង ។  ហើយ​ត្រូវ​យកចិត្តទុកដាក់ ចូលរួម រាល់​កិច្ចការ​សង្គម ទាំង​សម្ភារៈ មធ្យោបាយ​គ្រប់យ៉ាង ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ និង​សហការ ជាមួយ​ស្ថាប័ន មាន​សមត្ថកិច្ច ក្នុង​កិច្ចដំណើរការ ជួយសង្គ្រោះ ប្រជាពលរដ្ឋ ឲ្យបាន​ទាន់​ពេលវេលា ៕

 

 

IMG-20160819-WA0012

IMG-20160819-WA0013

IMG-20160819-WA0009

IMG-20160819-WA0007

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.