ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋក្រីក្រចំនួន៦គ្រួសារ ក្នុងចំណោមច្រើនគ្រួសារ បានលើក ឡើងថា ខណៈពួកគាត់នាំគ្នាធ្វើដំណើរ ពីចំណុចខកមូស ក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិ ន ក្រុងប៉ៃលិន ចូលទៅក្នុងប៉ុស្តិ៍នគរបាល សង្កាត់ប៉ៃលិន ដើម្បីឱ្យសមត្ថកិច្ចធ្វើសៀវភៅស្នាក់ នៅ និងសៀវភៅគ្រួសារ ដើម្បីឈានដល់ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ តែពិតជាមាន ការលំបាកខ្លាំងណាស់ តាំងពីអាជ្ញាធរភូមិ រហូតដល់ប៉ុស្តិ៍នគរបាល បែរជាអត់មានសៀវភៅ ធ្វើជូនពួកគាត់ទៅវិញ ខណៈអ្នកខ្លះបានទៅសួរនាំជាច្រើនលើកច្រើនសារ តែរហូតមកដល់ ពេលនេះ នៅអត់មានដដែល ហើយនាំគ្នាត្រឡប់ទៅផ្ទះវិញទាំង ដៃទទេផងដែរ ។
ហេតុការណ៍ប្រជាពលរដ្ឋនាំគ្នាទៅធ្វើសៀវស្នាក់នៅ និងសៀវភៅគ្រយសារនេះ បាន កើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខប៉ុស្តិ៍នគរបាលសង្កាត់ ប៉ៃលិន ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
បើតាមសម្តីស្ត្រីម្នាក់ ឈ្មោះ សួ សេម អាយុ៣២ឆ្នាំ និងបុរសម្នាក់ ឈ្មោះ ស៊ីន សុផល អាយុ៥៣ឆ្នាំ រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យដឹងថា ពួកគាត់បា ននាំគ្នាមកសុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដែលមាន ចំនួន៦គ្រួសារ ។ តែក៏មានអ្នកភូមិជាច្រើននាក់ទៀតប្រហែល៥០ទៅ៦០នាក់ដែរ ដោយពួក គាត់អត់មានឯកសារទាំងនេះ ហើយពិតជាមានការលំបាក ខណៈនាំគ្នាទៅសុំសំណើរពីមេភូមិ ដើម្បីបញ្ជាក់លិខិតស្នាក់នៅជូនពួកគាត់ ឈានទៅធ្វើសៀវភៅគ្រួសារ ស្រាប់តែមេភូមិបាន និយាយថា មិនព្រមធ្វើឱ្យនោះទេ ព្រោះយូរណាស់ហើយនៅលើភ្នំមិនព្រមចុះមកធ្វើ ដោយថា ពួកគាត់ជាពួកស្វា ដូច្នេះមិនបាច់ធ្វើឱ្យទេ ។ សម្តីទាំងនោះធ្វើឱ្យពួកគាត់ស្រក់ទឹកភ្នែកគ្រប់គ្នា ព្រោះពួកគាត់ជាប់រវល់ស៊ីឈ្នួលធ្វើកម្មករគេ ដើម្បីបានប្រាក់មកចិញ្ចឹមគ្រួសារ ទើបពេលអាជ្ញា ធរចុះធ្វើមិនបានចូលភូមិ ។ ក្រោយមកដោយមានការអន្តរាគមន៍ ទើបលោកមេភូមិព្រមបញ្ជា ក់ថា ជាកូនភូមិរបស់ខ្លួន ។ ពួកគាត់បន្តថា ប៉ុន្តែពេលមកដល់ប៉ុស្តិ៍នគរបាល ស្រាប់តែគេប្រា ប់ថា អត់មានសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារនោះឡើយ ។ ពួកគាត់បញ្ជាក់ថា ធ្លាប់ម កសួរនាំនៅប៉ុស្តិ៍ជាច្រើនលើកច្រើនសារមកហើយ ពេលខ្លះ១អាទិត្យសួរនាំម្តង ក្រោយមកក ន្លះខែសួរនាំម្តងទៀត បើគិតទៅប្រហែលជា៥ទៅ៦ដងហើយ តែចម្លើយនៅតែអត់មានដដែល ។ បើអត់មានសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ នគរបាលមិនអាចធ្វើអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ឱ្យពួកគាត់នោះឡើយ ដូច្នេះពួកគាត់មានការលំបាកក្នុង ការឆ្លងដែនទៅធ្វើ ការងារនៅប្រទេសថៃ ឬចង់ឱ្យកូនចៅទៅធ្វើការងារនៅក្នុងរោងចក្រក៏មានការលំបាកដែរ ដោយថៅកែមិនទទួលយកនោះឡើយ បើអត់មានអត្តសញ្ញាណប័ណ្ណបញ្ជាក់នោះ ។
បើតាមលោក ជៀន ហៃ មេភូមិសួនអំពៅកើត បានឱ្យដឹងតាមទូរស័ព្ទថា ខាងលោក បានបញ្ជាក់ឱ្យប្រជាពលរដ្ឋចំនួន៦គ្រួសារ ដើម្បីទៅធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ព្រមទាំងសំបុត្រកំណើតនៅឯប៉ុស្តិ៍នគរបាលរួចរាល់អស់ហើយ ដោយខាងលោកមិនបាន មានបញ្ហាអ្វីជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួននោះឡើយ ។
លោក អ៊ុក គា នាយប៉ុស្តិ៍នគរបាលសង្កាត់ប៉ៃលិន បានឱ្យដឹងថា សៀវភៅស្នាក់នៅ និង សៀវភៅគ្រួសារអស់ហើយ សូម្បីតែនៅខាងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ក៏អត់មាន ដែរ ។ តែពេលនេះខាងជំនាញបានឡើងទៅភ្នំពេញ ដើម្បីទទួលយកសៀវភៅទាំងនោះមក ធ្វើជូនប្រជាពលរដ្ឋហើយ ។ លោកបញ្ជាក់ថា ខាងប៉ុស្តិ៍បានស្នើសុំម្តងចាប់ពី៥០ទៅ៦០ក្បាល ដែរ តែពេលទទួលបានត្រឹមតែម្តងប្រហែល១៥ទៅ២០ក្បាលប៉ុណ្ណោះ ក៏ធ្វើឱ្យប្រជាពលរដ្ឋអ ស់ លុះអ្នកក្រោយមកសួរនាំ អត់មានសៀវភៅធ្វើជូនពួកគាត់ទេ ។ ម្យ៉ាងវិញទៀត ពួកគាត់មួ យចំនួន អត់មានការចាប់អារម្មណ៍នឹងបញ្ហាទាំងនេះ ដោយបណ្តែតបណ្តោយឱ្យអត់សៀវភៅ ស្នាក់នៅ និងសៀវភៅគ្រួសារ រហូតដល់គ្មានអត្តសញ្ញាណប័ណ្ណថែមទៀតផង ។
ចំណែកលោក លឹម វាសនា អធិការនគរបាលក្រុងប៉ៃលិន បានឱ្យដឹងថា ខាងលោកបា នស្នើសុំទៅថ្នាក់លើអស់រយៈពេលជាង១ខែមកហើយ តែមិនទាន់ធ្លាក់មកនោះឡើយ ។ លោ កបន្តទៀតថា នៅអធិការក្រុង ខាងលោកអត់មានសល់សៀវភៅទាំងនេះទេ ហើយបើអត់មា ន មិនអាចឈានទៅធ្វើអត្តសញ្ញាណប័ណ្ណបានឡើយ ។ ខាងលោកក៏ខិតខំព្យាយាមធ្វើឱ្យពួ កគាត់ដែរ ដោយសម្រួលតាំងពីថ្នាក់ភូមិ សង្កាត់ រហូតដល់អធិការផងដែរ ៕ ដោយ ៖ នីយ៉ា





