ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ចុះ​ត្រួតពិនិត្យ ដកហូត និង​ផ្សព្វផ្សាយ​ប័ណ្ណ ទំនិញ​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ គ្រឿងឧបភោគ​បរិភោគ និង​នំចំណី​គ្រប់​ប្រភេទ គឺជា​អាហារ​ដ៏​សំខាន់​ស ម្រាប់​ទ្រទ្រង់​សុខភាព​រាងកាយ​មនុស្ស​ក្មេង​ចាស់​ឱ្យមាន​ការរីកចម្រើន​លូតលាស់​ល្អ តែ​ដោយ សារ​គ្រឿង​ហូប​មួយចំនួន​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព ទើប​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ចុះ​ត្រួតពិនិត្យ ដកហូត​ទំនិញ​ទាំងនោះ​ជារឿយៗ ហើយ​ថែមទាំង​បង្កើត​ប័ណ្ណ​ស្តីពី​ទំនិញ​ខូច​គុណភាព​ជាច្រើ ន​ប្រភេទ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​កាន់តែ​ច្បាប់ ។

​ការចុះ​ត្រួតពិនិត្យ និង​ចែក​ប័ណ្ណ​ទំនិញ​ខូច​គុណភាព ហួស​កាលបរិច្ឆេទ​នេះ បាន​ធ្វើឡើ ង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ក្នុង​ផ្សារ​សា លា​ក្រៅ ភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។​

​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា អាហារ គ្រប់​ប្រភេទ ពិតជា​មាន​តួនាទី និង​សារសំខាន់​ណាស់​សម្រាប់​ទ្រទ្រង់​សុខភាព​មនុស្ស​គ្រប់រូប ហេតុដូច្នេះ​ហើយ​បើសិនជា​អាហារ​នោះ​មាន​សារធាតុ​គីមី ខូច​គុណភាព ឬ​ហួស​កាលបរិច្ឆេទ នោះ ពេល​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ទទួលទាន អាច​ប្រឈម​នឹង​ញ្ហា​រា​ករុស ក្អួតចង្អោរ ហើយ ជួន​កាល​ទៀត អាច​បណ្តាលឱ្យ​ពុល​ស្លាប់​បាត់បង់​ជីវិត​ថែមទៀត​ផង ។​

​លោក​បន្ត​ទៀត​ថា ម្យ៉ាងវិញទៀត ក្រុម​ឈ្មួញ ក៏​ដូចជា​ម្ចាស់​ស្តង់ ឬ​តូប​តូចធំ ត្រូវតែ​ឧស្សាហ៍​ត្រួតពិនិត្យ​លេខ​កា ល​បរិច្ឆេទ​នៅលើ​សំបក​កញ្ចប់ ឬ​គម្រប​ដប កំប៉ុង​ឱ្យបាន​ញឹកញាប់ បើ​ឃើញ​ថា លើស​កាល​ប រិ​ច្ឆេ​ទ​ហើយ ត្រូវតែ​យក​ទៅ​បោះចោល មិន​ត្រូវ​បន្ត​លក់​ឱ្យ​ពួក​គាត់​ទិញ​យក​ទៅ​ទទួលទាន​ទៀ ត​នោះទេ ។ លើសពីនេះ ខាង​លោក​ក៏​បាន​ចែក​ប័ណ្ណ​ទំនិញ​ខូច​គុណភាព ដើម្បី​ឱ្យ​ពួកគាត់​ផ្ស ព្វ​ផ្សាយ​បន្ត​ដល់​អតិថិជន ត្រូវតែ​ជៀសវាង​អាហារ​កំប៉ុង​ដែល​កំពិត គ្មាន​កាលបរិច្ឆេទ​ត្រឹមត្រូវ លើស​ថ្ងៃ​កំណត់ និង​ម្ហូបអាហារ​ខ្វះ​អា​នាម័យ​ផងដែរ ។ លោក​បញ្ជាក់ទៀតថា រីឯ​អ្នកល​ក់ឡេ លាប​ស្បែក​នៅក្នុង​ផ្សារ​ទាំង​អស់ ត្រូវ​ឈប់​លាយ​លក់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើ ដើម្បី​ឱ្យ​ស្បែក​សត ទៅទៀត ព្រោះ​វា​មាន​ផលប៉ះពាល់​ដល់​ស្បែក ខណៈ​អាស៊ីត​ម្យ៉ាង​នៅក្នុងឡេ​នោះ​ធ្វើឱ្យ​កោសិ ការ​ស្បែក​អ្នក​លាប​នោះ​ទៅ​ជា​ងាប់ ឬ​ក្លាយទៅជា​រោគ​មហារីក​ថែមទៀត​ផង ។

​ចំណែក​អាជីវករ ក៏ដូចជា​ប្រជាពលរដ្ឋ​មាន​ការសប្បាយ​រីករាយ​យ៉ាងខ្លាំង ខណៈ​ឃើញ ខាង​កាំកុងត្រូល ចុះ​ត្រួតពិនិត្យ​កាលបរិច្ឆេទ​ទំនិញ និង​ណែនាំ​ដល់​ពួកគេ​ជា​ញឹកញាប់ ឱ្យ​យល់ដឹង​ពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​ផ្សេងៗ​ដោយសារ​អាហារ​ខូច​គុណភាព និង​ហួសកា ល​បរិច្ឆេទ​ផងដែរ ។ បច្ចុប្បន្ននេះ មុន​នឹង​ពួក​គាត់​ទិញ​យក​ទៅ​លក់ ឬ​ទទួលទាន តែងតែ​ពិនិ ត្យ​តួលេខ​កំណត់​ជា​មុន​ផងដែរ ដើម្បី​ជៀសវាង​បញ្ហា​សុខភាព​នៅ​ថ្ងៃ​ខាង​មុខ ៕
​ដោយ ៖ នីយ៉ា​

 

 

IMG-20160818-WA0012 IMG-20160818-WA0013

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.