ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍ឱ្យដឹងថា ជារៀងរាល់យប់ថ្ងៃនៅច្រកទ្វារអន្តរព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបា ត់ដំបង ដែលជាប់នឹងប្រទេសថៃ ត្រូវបានម្ចាស់កាស៊ីណូស្ទើរតែទាំងអស់ ទទួលស្វាគមន៍ ប្រ ជាពលរដ្ឋខ្មែរ ឱ្យចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្វល់ពីច្បាប់ហាមឃាត់អ្វីនោះ ឡើយ ។ ការអនុញាតឱ្យជនជាតិខ្មែរ ចូលលេងការស៊ីណូបែបនេះ គឺជាទង្វើមួយផ្ទុយនឹងច្បា ប់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ស្តីពីការហាមឃាត់ដាច់ខាតមិនអនុញ្ញាតឱ្យជនជា តិខ្មែរណាម្នាក់ ចូលទៅលេងនោះឡើយ ពោលគឺកាស៊ីណូបើកសំរាប់ទទួលជនបរទេសតែប៉ុ ណ្ណោះ ។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា នៅក្នុងការស៊ីណូចំនួន៤ទៅ៥កន្លែងក្នុងចំណោម កាស៊ីណូជាច្រើន ទី១. កាស៊ីណូ (ក្រោនវ៉ិចតូរិយ៉ា) ទី២.កាស៊ីណូ (កាឡាស៊ី ហ្គោលហូថែល) ទី៣. កាស៊ីណូ (ប៉ៃលិនផ្លាមមីងហ្គោ) និងទី៤. កាស៊ីណូ (ចាស្ម៊ិន) ទី៥. កាស៊ីណូ (ឡាគី ដាយ ម៉ិនក្រោន) ដោយកាស៊ីណូទាំងនេះ មានជនបរទេសចូលលេងត្រឹមតែ៥០%ប៉ុណ្ណោះ ក្រៅពី នោះ មានសុទ្ធតែពលរដ្នខ្មែរទាំងអស់ ដោយចេញចូលយ៉ាងពពាក់ពពូនទាំងយប់ទាំងថ្ងៃ ហើ យក្នុងនោះក៏មានមន្ត្រីរាជការផងដែរ ដោយភ្លេចអស់ការងារ និងតួនាទីរបស់ខ្លួន ។ អ្នកខ្លះ លក់អស់ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី ស្រែចម្ការ និងអ្នកខ្លះទៀតយកម៉ូតូ រថយន្តរបស់ខ្លួន និងមិត្តភក្តិ ទៅបញ្ចាំលេងល្បែងចាញ់អស់រលីង អ្នកខ្លះទៀតក្លាយទៅ ជាព្រាត់ប្រាសប្រពន្ធ កូន បាត់បង់អស់សេចក្តីសុខនៅក្នុងគ្រួសារ រហូតដល់ក្លាយទៅជាជនក្រៅសង្គម (ជួញដូរគ្រឿ ងញៀន និងបង្កឱ្យមានចោរកម្ម លួចឆក់ប្លន់យ៉ាងអនាធិបតេយ្យ) ។ ទោះបីជាយ៉ាងណាក៏ដោ យ គេមិនធ្លាប់ឃើញអាជ្ញាធរមូលដ្ឋាន ខាងអ្នកច្បាប់ ក៏ដូចជាមន្ត្រីនគរបាលយុតិ្តធម៌ណាម្នា ក់ចុះទៅធ្វើហាមឃាត់ ឬបង្ក្រាបនោះឡើយ ។
ចំណែកប្រជាពលរដ្ឋជាច្រើន បានរិះគន់ថា ល្បែងកាស៊ីណូកំពុងតែពង្វក់ស្មារតីប្រជាព លរដ្ឋខ្មែរទាំងមានទាំងក្រឱ្យលង់ខ្លួនកាន់តែជ្រៅ ដោយម្នាក់ៗមិនគិតខិតខំប្រឹងប្រែងធ្វើការរក ស៊ីតាមកម្លាំងញើសឈាមរបស់ខ្លួននោះឡើយ ដោយមួយថ្ងៃៗ គិតតែចូលលេងល្បែងក្នុងកា ស៊ីណូប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះ ម្ចាស់កាស៊ីណូមួយចំនួនកំពុងតែរៀបចំបង្កើតសង្វៀនមាន់ ជល់ និងល្បែងលេងជាច្រើនបន្ថែមទៀត ដើម្បីទាក់ទាញឱ្យប្រជាពល រដ្ឋខ្មែរទាំងក្មេងចាស់ ប្រុសស្រីចូលទៅលេងនៅទីនោះ ដែលជាហេតុធ្វើឱ្យបញ្ហាសង្គមកាន់តែប្រឈមធ្ងន់ធ្ងរទៅៗ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃ លិនបានឱ្យដឹងតាមទូរស័ព្ទថា កន្លងមកខាងមន្ត្រីនគរបាលជំនាញបានចុះធ្វើការណែនាំ ដល់ អ្នកគ្រប់គ្រងកាស៊ីណូនីមួយៗ ដើម្បីចាត់វិធានការទប់ស្កាត់ ដោយហាមពលរដ្ឋខ្មែរ មិនឱ្យចូ លលេងដាច់ខាត។ លោកបន្តទៀតថា បើសិនជាមានដូចការលើកឡើងមែន ដោយអ្នកគ្រប់ គ្រងជាអ្នកសម្របសម្រួលឱ្យខ្មែរចូលលេងល្បែងមែននោះ ខាងលោកនឹងមានវិធានការចំ ពោះបញ្ហានេះ ។
គួរបញ្ជាក់ថា រយៈកន្លងមកសម្តេចក្រឡាហោម ស ខេង រដ្ឋមម្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ បានធ្វើការព្រមានធ្ងន់ៗ ថា ចំពោះក្រុមហ៊ុន បើកបនល្បែកាស៊ីណូទូទាំងប្រទេស គឺហាមផ្តាច់ មិនអនុញ្ញាតឱ្យជនជាតិខ្មែរណាម្នាក់ ចូលទៅលេងនោះឡើយ ។ ម្យ៉ាងវិញទៀត នៅក្នុងអាជ្ញា អាជ្ញាប័ណ្ឌ អនុញ្ញាតច្បាប់ធ្វើអាជីវកម្ម ក៏បានបញ្ជាក់យ៉ាងច្បាស់ថា បើសិនជាមានកាស៊ីណូ ណាមួយ អនុវត្តផ្ទុយពីច្បាប់ គឺត្រូវប្រឈមនឹងបិទអាជីវកម្មទាំងស្រុងតែម្តង ៕ ដោយ ៖ នីយ៉ា




