ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

​លោក ស៊ុន សុខ​ហេង​ធ្វើបុណ្យ​បាន​ទោស​ខណៈ​ប្រជាពលរដ្ឋ​អះអាងថា​ជា​អធិការ​ដ៏​ល្អ​ម្នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ស៊ុន យឿន នាយក អនុវិទ្យាល័យ អម​លាំង និង​ប្រពន្ធ ឈ្មោះ ឃឹម ចន្ធា​
​ហៅ​ម៉ៅ​បាន​ស​សេរ​នៅ លើ​ពាក្យ បណ្ដឹង មកកាន់ សម្ដេច ស ខេង ឧបនាយក រដ្ឋមន្ត្រី​-​រដ្ឋមន្ត្រី ក្រសួង​
​មហាផ្ទៃ ដាក់​បទ​ចោទ ប្រកាន់ ៧​ចំណុច ទៅលើ​លោក ស៊ុន សុខ​ហេង អធិការ នគរបាល ស្រុក​ថ្ពង ។​

​នៅក្នុង ពាក្យបណ្ដឹង លោក ស៊ុន យឿន និង​អ្នកស្រី ឃឹម ចន្ធា ហៅ​ម៉ៅ បានដាក់ កម្មវត្ថុ ចោទប្រកាន់​
​លើ​លោក អធិការ ស្រុក​ថ្ពង ៧​ចំណុច​ពី​បទៈ ១. ប៉ុនប៉ង ធ្វើឃាត ដោយ​ចេតនា ២. អំពើ​ឆបោក ៣.
​ចោទប្រកាន់ ធ្មប់​-​អា​ប ៤. គំរាមកំហែង ប៉ុនប៉ង សម្លាប់ អួតអាង​ថា ខ្លួន​មាន​លុយ មាន​ឡាន សម្លាប់​
​ដោយ មាន​ឧកញ៉ា​លី យ៉ុង​ផាត់ នៅ​ពីក្រោយ ៥. ពុករលួយ ធ្វើ​ឲ្យ​ធ្លាក់ សន្លឹកឆ្នោត គណបក្ស ប្រជាជន ៦.
​បំផ្លាញ​ជាតិ សុំ​ដក​ចេញ ពី​ក្របខណ្ឌ នគរបាល ៧. ទាមទារ សំណង ចំនួន ៣៥០០០​ដុល្លារ (​បី​ម៉ឺន​
​ប្រាំ​ពាន់​ដុល្លារ​) ទើប​ឈប់​ប្តឹង នឹង​បទ​រំលោភ​យក​ដី ប្រជាពលរដ្ឋ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ពាក្យ បណ្ដឹង លោកនាយក សាលា ស៊ុន​យឿន មានការ ផ្សព្វផ្សាយ​
​តាម​ទូរទស្សន៍​កញ្ចក់ CNC ផងដែរ​។​នាយក អនុវិទ្យាល័យ អម​លាំង ប្តឹង​អធិការ ស្រុក​ថ្ពង ៧​ចំណុច​។​

​ពាក់ព័ន្ធ ទៅ​នឹង​ពាក្យ បណ្ដឹង​លោក ស៊ុន យឿន និង​ប្រពន្ធ ដែល​ចោទ លោក​អធិការ ទាំង​៧​ចំណុច ត្រូវបាន​
​លោក​អធិការ ផ្តល់នូវ ឯកសារ មួយចំនួន រួម​មាន​ពាក្យ បណ្ដឹង​លោក ស៊ុន យឿន និង​ប្រពន្ធ ឈ្មោះ ឃឹម​
​ចន្ធា ហៅ​ម៉ៅ និង​ស្នាម​មេដៃ របស់ ប្រជាពលរដ្ឋ រាប់សិប​នាក់ រួមទាំង ឯកសារ ប្រជាពលរដ្ឋ​
៥​ភូមិ​មាន ចំនួន​៣៥​នាក់ បដិសេធ យក​ស្នាម​មេដៃ របស់​ពួកគាត់ ទៅប្តឹង ខុសពី គោលបំណង ពិតប្រាកដ​
​ថែមទៀត​ផង ។​បើ​តាម​ការ បកស្រាយ របស់លោក អធិការ ស្រុក​ថ្ពង គឺ​ក្រុម គ្រួសារ​លោក ស៊ុន យឿន
​គឺជា​អ្នក រាប់អាន​គ្នា ជិតស្និទ្ធ ខ្លាំងណាស់ រហូត រូបលោក បាន​ឲ្យប្រាក់ ខ្ចី​ដល់​ទៅ ១០០០០​ដុល្លារ​
​ថែមទៀត​ផង ។ ប៉ុន្តែ​ក្រោយមក ប្រពន្ធ​លោក មាន​ជម្ងឺ ដោយ​នាំ យកទៅ ព្យាបាល​នៅ វៀតណាម​
​ត្រូវបាន​គ្រូពេទ្យ រក​មិនឃើញ ពី​អាការៈរោគ ហើយ​នាំ​ទៅ ព្យាបាល​នៅ ថៃ​ក៏​ពុំ​ឃើញ មានការ បញ្ជាក់​
​លើ​រោគ​អ្វី នោះដែរ ទើប​លោក សម្រេច​ឲ្យ អ្នកជិតខាង នាំទៅរក គ្រូ​ខ្មែរ ព្យាបាល ព្រោះ​រូបលោក​
​ត្រូវ​ទៅ​រៀន នៅ​វៀតណាម ។ ទោះបីថា រូប​លោក​ពុំ បាន​ជឿ​ទៅ លើ​ជំនឿ អ​រូបិយ សូម្បី​បន្តិច ។​
​ប៉ុន្តែ​តាម​ការអះអាង របស់​អ្នក ដែល​នាំ​ប្រពន្ធ លោក​ទៅ ព្យាបាល គឺ​គេ​បាន អះអាង តាម​ពាក្យ​គ្រូ​
​ថា​ប្រពន្ធ​គាត់ ត្រូវ​ធ្មប់​-​អា​ប ហើយ​អ្នក ដែល​ប៉ុនប៉ង គឺជា​អ្នក ដែល​ជិតស្និទ្ធ នឹង​ក្រុម​គ្រួសារ លោក​
​ថែម ទៀតផង ។​

​មាន​ថ្ងៃមួយ ដោយ​ក្តី អាណិត ស្រឡាញ់ ចំពោះ​រូប លោក​អធិការ បន្ទាប់​ពី ស្រស់ស្រូប​នៅ ហាង​គុយទាវ​រួច​
​ក៏​មាន​អ្នក ចូលរួម​សួរនាំ ថា​ប្រពន្ធ លោក​អធិការ កន្លងមក ពិតជា​ត្រូវ ធ្មប់​គេ​ហើយ ទើប​ធ្វើឲ្យ​
​លោក​បង្ខំចិត្ត ឆ្លើយតប ទាំង​បង្ខំ​ថា អា​រឿង ធ្មប់​-​អា​ប វា​មិន​ដែល ឈ្នះ​អាកា និង​គ្រាប់បេ​
​នោះទេ ។ ដោយសារ ពាក្យ​លោក ឆ្លើយតប នៅ​កន្លែង សាធារណៈ​នេះ​ហើយ ទើប​លោក ស៊ុន យឿន និ​
​ង​ប្រពន្ធ ផ្តើមគំនិត សុំ​ការគាំទ្រ ដោយ​ផ្តិត មេដៃ​ពី ប្រជាពលរដ្ឋ ថា​ក្រុម គ្រួសារ​គាត់ មិន​បាន​ចេះ​
​ធ្មប់​-​អា​ប អ្វី​នោះ​ទេ​។ ហើយដោយ មានការ យោគយល់​ថា​លោក​ស៊ុន យឿន ជា​នាយក សាលា​
​ប្រជាពលរដ្ឋ ក៏​បាន​ផ្តិត មេដៃ​ឲ្យទៅ ។​

​នៅពេល ចោទសួរ​ថា តើ​លោក អធិការ មាន​គោល បំណង​ប្តឹង តប​ចំពោះ លោក ស៊ុន យឿន ដែរ​ទេ​? ។​

​ចម្លើយ យ៉ាងខ្លី ពី​លោក អធិការ គឺថា ប្រជាពលរដ្ឋ ដែល​ផ្តិត​មេដៃ រាប់សិប​នាក់ ក៏​ជា​ជន​
​រងគ្រោះ​ដែរ សំខាន់ តើ​ការប្តឹង ចោទប្រកាន់ មកលើ រូបលោក អាចមាន ភស្តុតាង សម្រាប់​ដាក់​
​បន្ទុក​ដែរ ឬទេ​? ។ ដើម្បី​កុំឲ្យ មាន​ការអះអាង តែ​ចំពោះ រូបលោក តែ​ម្ខាង គឺ​សូមឲ្យ​
​អ្នកសារព័ត៌មាន ចុះ​ទៅ​សួរនាំ ផ្ទាល់​ជាមួយ លោក​អភិបាល ស្រុក រួមទាំង មេភូមិ និង​អនុ​ភូមិ​
​ព្រមទាំង ប្រជាពលរដ្ឋ​ទើប​អាច ដឹង​ច្បាស់ ជាក់ស្តែង នៅ​ព្រឹក ថ្ងៃទី​១០​នេះ​វេលា​ម៉ោង ប្រាំមួយ​ព្រឹក​
​ខ្ញុំ​ឮ ប្រជាពលរដ្ឋ ប្រាប់​ខ្ញុំ​ថា មានការ ផ្សព្វផ្សាយ តាម​ទូរទស្សន៍ CNC​ចោទប្រកាន់​
​មក​លើ​រូប​លោក រួចទៅហើយ ទើប​រូបលោក មិន​ចង់​ឃើញ ព័ត៌មាន ដែល​បកស្រាយ ចេញ​ពី​ភាគី ម្ខាង​នោះ​ឡើយ ។​

​ចំណែក លោក​អភិបាល ស្រុក​ថ្ពង បានធ្វើការ បកស្រាយ​ថា ចំពោះ លោកនាយក ស៊ុន យឿន គឺជា​មនុស្ស​
​ដែល​រាប់អាន ជាមួយ​គាត់ យូរណាស់ មកហើយ មិនតែប៉ុណ្ណោះ ប្រពន្ធ​គាត់ ក៏​ជាប់​សាច់ញាតិ ជាមួយ​រូបគាត់​
​ថែមទៀត​ផង ។ នៅពេល ដែល​លោក ជួប​ជាមួយ លោក​ស៊ុន យឿន បាន​សួរ នាំ​ថា ធ្លាប់បាន ខ្ចីលុយ​
​លោក​អធិការ ១០០០០ ដុល្លា​ទេ គឺ​គាត់​បាន ឆ្លើយតប​ថា បាន​ខ្ចី​មែន​។ ប៉ុន្តែ​បាន សង​១០០០
​ដុល្លារ​ហើយ ។ តាមពិតទៅ លោក​មិន លំអៀង ទៅខាង ណា​នោះ​ទេ គឺ​ទំនាស់ រហូត​ដល់​ការ ប្តឹង​នេះ​
​វា​ផ្តើមចេញ ពី​លោក អធិការ ទារប្រាក់ នៅសល់ ៩០០​ដុល្លារ​វិញ តែប៉ុណ្ណោះ មិនមែន​រឿង ប៉ង​ធ្វើ​ឃាត​
​អ្វី​នោះឡើយ ។ ព្រោះ​បើ អ្នក​មាន​បំណង ធ្វើឃាត ចាំបាច់​អី ទៅ​និយាយ នៅ​ហាង​គុយទាវ​មុខ​ហ្វូង​
​មហាជន បែប​ហ្នឹង​! ។​

​ចំពោះ​ការ អះអាង របស់ ប្រជាពលរដ្ឋ ពីរ​នាក់ ក៏​បាន​ឆ្លើយ បញ្ជាក់ថា រយៈកាល កន្លងមក សម្រាប់​
​រូបគាត់ គឺ​លោក អធិការ ពុំមែន​ជា មនុស្ស កោងកាច អ្វី​នោះ​ទេ គ្រាន់តែ​គាត់ ចូលចិត្ត និយាយ​លេង​
​ច្រើន​ប៉ុណ្ណោះ ។ បើ​តាម​ការ អះអាង​ឲ្យ ដឹង​ពី លោក​អនុ​ភូមិ បានបញ្ជាក់ យ៉ាងច្បាស់​ថា កន្លងមក​
​ប្រពន្ធ លោកនាយក សាលា ធ្លាប់បាន មក​សួរនាំ គាត់​ថា ត្រូវធ្វើ យ៉ាងដូចម្តេច​? បន្ទាប់​ពី​
​លោក​អធិការ គាត់​ពោល ពាក្យ​ថា អា​រឿង​ធ្មប់​-​អា​ប វា​មិន​ដល់ ឈ្នះ​អាកា និង​គ្រាប់បេ នោះទេ ។​

​ដោយ​ប្រពន្ធ លោកនាយក សាលា ចង់បាន ស្នាម​មេដៃ ពី​ប្រជាពលរដ្ឋ គាត់​គាំទ្រ ទៅវិញ ។ ប៉ុន្តែ​អា​រឿ​
​ង ស្នាម​មេដៃ​នេះ ត្រូវបាន​លោក អនុ​ភូមិ បញ្ជាក់ថា បើ​គេ​យក ស្នាម​មេដៃ ទៅប្រើ​ខុស​រឿង នោះ​បញ្ហា​
​វា​នឹង​អាច កើតជា​រឿង ផ្សេង​យក​ល្អ គ្រាន់តែ ដាក់ពាក្យ​ប្តឹង ទុក​ទៅ បាន​ហើយ ព្រោះ​លោក អធិការ​
​ក៏​ពុំ​បាន​ចោទ ប្រកាន់​លើ ឈ្មោះ​ណា នោះដែរ ។​

​រយៈពេល ពេញ​មួយ​ថ្ងៃ បើ​ផ្អែកលើ ពាក្យបណ្ដឹង លោកនាយក សាលា​ស៊ុន យឿន និង​ភរិយា ទាំង​៧​ចំណុច​
​វា​ហាក់បី ដូចជា​បាន ស្តែង​ពី ដើមហេតុ ឃោរឃៅ ខ្លាំងណាស់ ចំពោះ សកម្មភាព លោក អធិការ ស្រុក​ថ្ពង​
​។ នៅពេល សួរនាំ​ដល់ មូលដ្ឋាន ទើប​ដឹងថា លោក​អធិការ ស្រុក​ថ្ពង ឬ​លោកនាយក អនុវិទ្យាល័យ អម​លាំង​
​ភាគី​ណា ដែល​ជា​ជន រងគ្រោះ ពិតប្រាកដ ។ ដោយ​មើល ឃើញ​ពី ចេតនា​ពិសពុល ដូច​ពាក្យ ស្លោក​ពោលថា​
​ធ្វើបុណ្យ បាន​ទោស នេះហើយ ទើប​ប្រជាពលរដ្ឋ ដែល​បាន ផ្តិតមេដៃ បដិសេធ លើ​ពាក្យបណ្ដឹង របស់លោក​
​នាយក​សាលា រហូត​មាន ការចោទប្រកាន់ ពី​លោកនាយក សាលា ថា​មេ​ប៉ុស្ត៍ នគរបាល រដ្ឋបាល ឃុំ​អម​លាំ​ង​
​ជា​អ្នក​ទៅ គំរាម​ឲ្យ​ប្រជាពលរដ្ឋ ធ្វើលិខិត បដិសេធន៍ ពាក្យបណ្ដឹង របស់លោក នាយក​សាលា ឆ្កុយ​របស់​
​គាត់​ទៅ​វិញ ។ សម​ដូច ប្រសាសន៍ លោក​អធិការ បញ្ជាក់ថា បើ​ចង់ដឹង ការពិត គឺ​ទាល់តែ ចុះ​ទៅ​ដល់​
​ប្រជាពលរដ្ឋ ផ្ទាល់​ទើប អាច​បញ្ជាក់ បាន​ថា ជា​ព័ត៌មាន ពិតប្រាកដ ដែល​មជ្ឈដ្ឋាន ទូទៅ​អាច​
​ទទួលយកបាន លោក​អធិការ​ស្រុក​ថ្ពង​ជា​មនុស្យ​ល្អ​ទៀងត្រង់​៕

 

sorkheng620

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.