ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

មន្ត្រី​យោធា​ម្នាក់​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដីភ្នំ ខណៈ​អះអាងថា បាន​រត់​ច្បាប់​ពី​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ ត្រូវ​គេ​ស្គាល់​ថា ជា​មន្ត្រី​យោធា បាន​យក​គ្រឿងចក្រ​ទៅ​ជីក កកាយ​ដីភ្នំ​មួយកន្លែង ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន បណ្តាល​ឱ្យ​បាត់បង់​នូវ​សោភ័ណភាព និង​ខូច​ទ្រង់ទ្រាយ​ដើម ខណៈ​អ្នកសារព័ត៌មាន​ចុះ​សួរនាំ ស្រាប់តែ​ម្ចាស់​គ្រឿងចក្រ​បាន​អះ​អា ង​ថា មាន​ការសុំ​អនុញ្ញាត​ច្បាប់​ចេញពី​អាជ្ញាធរ​មូលដ្ឋាន​តាំងពី​ថ្នាក់​ក្រោម​រហូតដល់​ថ្នាក់លើ​អ ស់​ហើយ ។ តែ​ខាង​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ និង​មន្ទីរ​បរិស្ថាន​ខេត្ត បាន​បដិសេធ​ដាច់ខាត ព្រ ម​ទាំង​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ ចុះ​ទៅ​ដក​កូនសោ​គ្រឿងចក្រ​នោះ​ចេញ​មិន​ឱ្យ​បន្តសកម្មភាព​ទៀ ត​ឡើយ ។

​សកម្មភាព​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដីភ្នំ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នទី​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ដី​ថ្មី ខាងក្រោយ​កាស៊ីណូ​ម្កុដ ពេជ្រ ក្បែរ​បន្ទាយ​យោធា ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា មន្ត្រី​យោធា​ម្នាក់ ប្រចាំការ​នៅ​ព្រំដែន​កម្ពុជា​ថៃ ក្បែរ​ច្រក ទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានធ្វើ​សកម្មភាព​យក​គ្រឿង​ច ក្រ​ទៅ​ជីក​កកាយ​ដីភ្នំ​នៅ​ចំណុច​ខាងលើ អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ ដោយ​ពេលនោះ មាន​ខាង​សារព័ត៌មាន​ជាច្រើន​បាន​ចុះទៅ​ថតរូប​យក​សកម្មភាព​ការ​ឈូសឆាយ​នោះ ស្រាប់តែ ម្ចាស់​គ្រឿងចក្រ​បាន​អះអាងថា ខាង​មន្ត្រី​យោធា​នោះបាន​សុំ​ច្បាប់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំ​ដា ប់​ថ្នាក់​អស់ហើយ ទើប​នាំគ្នា​ឈូសឆាយ​ដី​ភ្នំ​នេះ​តែម្តង ។​

​ប្រភព​បន្តទៀតថា ពេលនោះ​គេ​មិន ឃើញ​មាន​អាជ្ញាធរ​ណា​ម្នាក់​ចុះ​ទៅ​ធ្វើ​ការហាមឃាត់​នោះឡើយ ដោយ​បណ្តែតបណ្តោយ​ឱ្យ​ជី ក​កកាយ​ស្ទើរ​អស់រលីង​តែម្តង ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក សំ សារ៉េត អភិបាល​ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា ខាង​អាជ្ញាធរ​មិន​បាន​ចេញ​លិខិតអនុញ្ញាត​ឱ្យ​នរណា​ម្នាក់​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដីភ្នំ​ធ្វើ ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ឬ​ធ្វើ​អ្វី​ផ្សេង​នោះឡើយ ។ លោក​បន្ត​ទៀត​ថា បើសិនជា​គេ​អះអាង​ដូច​ខា ង​លើ នោះ​សូម​ឱ្យ​ទទួល​ទោស​តាម​ផ្លូវច្បាប់ ហើយ​ខាង​លោក​នឹង​ចាត់​ក្រុមការងារ​ឱ្យ​ចុះ​ទៅ ត្រួតពិនិត្យ ដើម្បី​ធ្វើ​ការហាមឃាត់​ភ្លាមៗ​ផងដែរ ។

​ចំណែក​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បាន​ឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី ១៥ ខែ​សីហា​នេះ​ថា ខាង​លោក​បាន​ចាត់​ឱ្យ​ក្រុមការងារ​ចុះ​ទៅ​ដកហូត​កូនសោ​គ្រឿងចក្រ នោះ​យក​ទៅ​ទុក​នៅ​កន្លែង​ហើយ ដោយ​មិន​អនុញ្ញាត​ឱ្យ​បន្ត​សកម្មភាព​របស់​ខ្លួន​ទៀត​នោះ​ឡើយ ៕
​ដោយ ៖ នីយ៉ា​

 

IMG-20160816-WA0026 IMG-20160816-WA0027

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.