ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

​លោក កើត សុធា បើក​ការដ្ឋាន​ជួសជុល​ផ្លួវ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ប្រវែង ៤៨៥០ ម៉ែត្រ ក្នុង​ក្រុង​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​បើក​ការដ្ឋាន​ជួសជុល ផ្លូវ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ប្រវែង ៤៨៥០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ចាប់ពី​ចំណុច​គល់ស្ពាន​ប៉ាឡេ ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដល់​ផ្លូវបំបែក​ខ្ទម​អ្នកតា ភូមិ​សួន​អំពៅ​កើត​(​ចំណុច​ទឹកផុស​) សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក សោ សុវណ្ណ នាយករង​រដ្ឋបាលខេត្ត ,​លោក ឌិន គឹម ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ,​លោក​ប្រធាន​ក្រុមប្រឹក្សា​ក្រុង ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរជំនាញ , មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ កងកម្លាំង  និង​ប្រជាពលរដ្ឋ​ជាច្រើន​រូប​ផង​ដែរ​។​

​លោក ឌិន គឹម ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន បាន​សម្តែង​នូវ​ក្តីរីករាយ ដោយ ខេត្ត បាន​និង​កំពុង​កសាង​ជួសជុល​ផ្លូវ​ដែល​ជា​សមិទ្ធិផល​មួយ​ចំនួន​បន្ថែម​ទៀត  ទុកឲ្យ​ប្រជាពលរដ្ឋ​យើង​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ជួយ​សម្រួល​ការកាត់បន្ថយ​ការលំបាក របស់​ប្រជាពលរដ្ឋ​យើង​បាន​មួយកម្រិត​ទៀត ។ លោក បានឲ្យ​ដឹង​ដែរថា​៖ ផ្លូវ​ដែល​ចាប់ផ្តើម​ជួសជុល​នេះ មាន​ប្រវែង ៤៨៥០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ចាប់ពី​ចំណុច​គល់ស្ពាន​ប៉ាឡេ ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដល់​ផ្លូវបំបែក​ខ្ទម​អ្នកតា ភូមិ​សួន​អំពៅ​កើត​(​ចំណុច​ទឹកផុស​) សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែលជា​គំរោង​របស់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ផងដែរ ។​

​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ​មន្ទីរជំនាញ ជាពិសេស​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត  ដែល​តែងតែ ខិតខំ​ប្រឹងប្រែង ធ្វើការ​ទាំង​ហាលភ្លៀង​ហាលថ្ងៃ គឺ​ដើម្បី​ការងារ​ជំនាញ​របស់​ខ្លួន​សម្រេច​ជា​ហូរហែរ​កន្លងមក ។​

​លោក​អភិបាលខេត្ត ក៏​បាន​សំណូម​ដល់​ប្រជាពលរដ្ឋ ក្រោយ​ពី​ផ្លូវ​មួយ​ខ្សែរ​នេះ រួចរាល់ សួ​ម​ឲ្យ​យើង​ចេះ​ជួយ​ថែរក្សា​ឲ្យបាន​គង់វង្ស ព្រមទាំង​ផ្តាំផ្ញើ​ដល់​មន្ត្រីរាជការ​ដែល​ម​ក​ចូលរួម ទាំងអស់​សូម​គិត​ផលប្រយោជន៍ ប្រជាពលរដ្ឋ​ជា​ធំ ព្រោះ​ប្រជាពលរដ្ឋ គឺ​ជា​ម្ចាស់ឆ្នោត ដែល​តែងតែ​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក និង​អនាគត ហើយ​យើង​ទាំងអស់គ្នា​ជា​អ្នកបម្រើ​រាស្ត្រ មិនមែន​ជា​ចៅហ្វាយ​រាស្ត្រ​នោះទេ ៕​ដោយ ស  ស  រ នាគ​ខៀវ ប៉ៃលិន​ជាយដែន​

 

 

IMG-20160815-WA0032 IMG-20160815-WA0033 IMG-20160815-WA0030 IMG-20160815-WA0031

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.