ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

លោក ស៊ុន សុធា មេ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ដាក់​កុងត្រូល​យក​ប្រាក់​ពី​ឈ្មួញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ស្ពឺ ៖ អ្នករកស៊ី​ទាំង​តូច​ទាំង​ធំ ដែល​ដឹក​ទំនិញ​មក​ពី​ណា​ក៏ដោយ​ឱ្យតែ​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ ពិសេស​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​តែម្តង មិន​អាច​គេចផុត​ពី​ការតាមប្រមាញ់​របស់​ក្រុម​កូនចៅ​លោក ស៊ុន សុធា នេះឡើយ ទោះបី​ទំនិញ​ទាំងនោះ​មាន​ច្បាប់ មាន​បង់ពន្ធ​គ្រប់​ក៏ដោយ ក៏​ត្រូវ​បង់​សេវា​ឱ្យ​ក្រុម​នគរបាល​របស់​លោក ស៊ុន សុធា ផងដែរ​។​
​ប្រភព​ពី​ក្រុម​មន្ត្រី​នគរបាល​ខាងលើ​បាន​ឱ្យដឹងទៀតថា លោក ស៊ុន សុធា ធ្លាប់​ចុះ​ទៅ​បំពេញការងារ នៅ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​បាត់ដំបង ហើយ​ពេលនោះ​គាត់​ត្រូវ​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង ពី​រឿង​កៀរគរ​ក្រុម​ឈ្មួញ ដែល​រកស៊ី​ដឹក​ជញ្ជូន​ឈើ និង​ទំនិញគេចពន្ធ ឱ្យ​ចូល​បង់លុយ ដើម្បី​ចៀសផុត​ពី​ការបង្ក្រាប និង​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​គោរព​អាជ្ញាធរ​ខេត្ត​នោះ​ឡើយ​។​

​តាម​សេចក្តីរាយការណ៍​ថា លោក ស៊ុន សុធា ប្រធាន​ក្រុម​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ចុះ ប្រតិបត្តិការ​ខេត្តកំពង់ស្ពឺ​(​បុ​ស្តិ​ឧត្តុង​) និង​ផ្លូវជាតិ​លេខ​៤ កំពុង​តែ​ប្រើ​អំណាច​ឥទ្ធិពល គ្របដណ្តប់​ទៅលើ​មន្ត្រី​នគរបាល​របស់​ខេត្ត តាមរយៈ​នៃ ការ​ដាក់​ពង្រាយ​កុងត្រូលជជុះ និង​ឱ្យ​កូនចៅ​ដេញ​បង្ក្រាប​ក្រុម​អ្នករកស៊ី ជម្រិត​យក​លុយ​ជា​ជាង​ការស្វែងរក​បទល្មើស ។​

​ពេល​នេះ​ចាប់​តាំងពី​លោក ស៊ុន សុធា បាន​ទទួល​លិខិត​បេសកកម្ម ជា​ប្រធាន​ក្រុមប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ប្រចាំ​ប្រតិបត្តិការ​ខេត្ត​កំពង់ស្ពឺ កាលពីដើម​ខែ​សីហា កន្លងទៅនេះ លោក ស៊ុន សុធា បាន​បែងចែក​កម្លាំង​ក្រោម​ឱវាទ​ទៅ​តាម​ជំនាញ ដើម្បី​ប្រមូល​លុយ យក​មក​បង់​ជូន​គាត់ ហើយ​គាត់​ចាំ​ដេក​អេះ​ពោះ ប្រមូល​លុយដុំៗ​យ៉ាង​ត្រជាក់​មេជើង និង​យក​ទៅ​បង់​ជូន​ថ្នាក់​លើ​បន្ត​ផងដែរ ។​

​ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​ឈើ និង​ទំនិញ តាម​ផ្លូវជាតិ​លេខ​៥ ត្រូវ​តែ​ទំនាក់ទំនង ចូល​បង់លុយ​ឱ្យ​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោម​បញ្ជា​របស់​លោក ស៊ុន សុធា ដែល​ដាក់​ប៉ុស្តិ៍​នៅ​ក្បែរ​ផ្សារ​ឧដុង្គ​ផងដែរ ទៅ​តាម​តម្លៃ ដែល​ពួកគេ​បានកំណត់ មានដូចជា លុយ​ប្រចាំខែ ប្រចាំ​ជើង និង​លុយ​ថ្លៃ​បាយ យ៉ាងតិច​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល ចំពោះ​ទំនិញ​ស្របច្បាប់ បង់​ឱ្យទៅ​ក្រុមមន្ត្រី ដែល​ប្រចាំការ​តាម​ប៉ុស្តិ៍​ជជុះ​ទាំងនោះ​។ សម្រាប់​ក្រុម​ឈ្មួញ ដែល​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ ប្រើប្រាស់​រថយន្ត​យី​ឌុប ទាំង​ខ្សែៗ ភាគច្រើន​ដឹក​ទំនិញ​គេច​ពន្ធ ឬ​ទំនិញ​ខុសច្បាប់ ត្រូវ​ទំនាក់ទំនង បង់លុយ​ដុំ​ជូន​លោក ស៊ុន សុធា តាមរយៈ​មន្ត្រី​ដែល​ឈរជើង​នៅតាម​ប៉ុស្តិ៍ ។ ហើយ​ក្រៅពីនេះ ក៏​មាន​មន្ត្រីក្រោមឱវាទ​ច្រើន​ទៀត ដែល​មាន​ជំនាញ​ស្ពាយ​កាតា​ប ដើរ​ប្រមូល​លុយ​ពី​ឈ្មួញ តាម​ក្រុមហ៊ុន ឬ​តាម​ហាង​កាហ្វេ តាម​ផ្ទះ​ធ្វើ​អាជីវកម្ម​ជម្រិត​យកលុយ​ដោយ​គ្មាន​អៀនខ្មាស​អ្វី​ឡើយ​។​

​ពាក់ព័ន្ធ​ទៅនឹង​រឿងរ៉ាវ​ខ្សឹប​ខាងលើ​នេះ​ដែរ ក្រុម​អ្នករកស៊ី​បាន​ខ្សឹប​ប្រាប់​មក​នាយ​ក្តាមប្រៃ​យើង​ឱ្យដឹង​ផង​ដែរ​ថា ជា​រៀងរាល់ថ្ងៃ ក្រុម​អ្នករកស៊ី ដែល​បាន​ដឹកជញ្ជូន​ទំនិញ ទាំង​តូច​ទាំង​ធំ ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៤ ពី​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង បាន​រអ៊ូរទាំ​ពី​សកម្មភាព​កោសរូស បង្ខំ​ឱ្យ​បង់លុយ ពី​សំណាក់​មន្ត្រី ប៉ូលិស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ​ក្រោម​ការ​ដឹកនាំ​របស់​លោក ស៊ុន សុធា ដែល​ឈរជើង នៅតាម​ដងផ្លូវ​ជាតិ​លេខ​៤ និង​ទូទាំង​ខេត្ត​កំពង់ស្ពឺ ពិសេស​ក្នុង​ស្រុក​ភ្នំស្រួច ដែល​ក្រុមប៉ូលិស​នេះ​បាន​ដាក់​កំហិត ឱ្យ​ពួកគាត់​បង់លុយ ទៅ​តាមតែ​អំពើ​ចិត្ត មិនអាច​សុំ​ចុះថ្លៃ​បានទេ ក្រោមលេស ធ្វើ​តាម​បញ្ជា របស់​មេ​ថ្មី (​លោក​ស៊ុន សុធា​)​។

​មន្ត្រីនគរបាល​នៅ​ក្នុង​នាយកដ្ឋាន​ដែល​អត់​ខ្សែ​បាន​និយាយថា លោៈក ស៊ុន សុធា​ដែល​ទទួលបាន​ការងារ​ត្រួតត្រា​អ្នក​រកស៊ី​ក្នុង​តួនាទី​ជា​ប្រធាន ក្រុមប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ប្រតិបត្តិការ​ខេត្តកំពង់ស្ពឺ តាម​ផ្លូវជាតិ​លេខ​៤​នេះ​គឺ​គាត់​បាន​ចាយ ចាយ​លុយ​ទិញ​យក លិខិត​បេសកកម្ម ពី​លោក​ផ្កាយ​៣ ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ដើម្បី​បាន​ចុះ​បំពេញភារកិច្ច ។​ចឹង​លោក​លោក ស៊ុន សុធា បាន​ដាក់​ផែនការ​ឱ្យ​កូនចៅ ដែល​មាន​ជំនាញ​ខាង​ចុះ​ប៉ុស្តិ៍ និង​ប្រដេញ​រថយន្ត​ដឹក​ទំនិញ​គ្រប់​សារពើ ពិសេស​ពី​ឈ្មួញ​រកស៊ី​ដឹក​ឈើ​ប្រណីត​។​

​ទោះជា​មាន​ព​តិមាន​ចឹងក៏​ដោយ ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ក្អក​ជាមួយ​ដែរ ព្រោះ​មាន​សេចក្តីរាយការណ៍​ថាៈ​លោក​វរសេនីយ៍ ស៊ុន សុធា ប្រធាន​ក្រុម​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ប្រតិបត្តិការ​ខេត្តកំពង់ស្ពឺ​  គាត់ មាន​ខ្នងបង្អែក​រឹងមាំ ថ្នាក់​ឧបនាយករដ្ឋមន្ត្រី និង​មាន​ឪពុក​ជា​អ្នកតំណាងរាស្ត្រ​ផងដែរ ៕

chanvanthoeun_policeeco car_good1

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.