ខេត្តកំពត៖ប្រជាពលរដ្ឋប្រមាណ៣០០នាក់ បានជួបជុំគ្នានៅមុខផ្ទះលោកយាយ គី ហាក់ បាននាំគ្នាលើក ពិដា អក្ស និងរូបថត សម្តេច ហ៊ុន សែន និងលោកជំទាវកតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ឲ្យជួយអន្តរាគមន៍ និងនាំគ្នាជួយគាំទ្រ គ្រួសាររបស់ លោកយាយទូរគត៌ម្នាក់ឈ្មោះ គី ហាក់ ភេទស្រី អាយុ៦២ឆ្នាំ ជាស្ត្រីមេម៉ាយក្រីក្រ រកសីុចិញ្ចឹមកូនៗកំព្រា៤នាក់ អស់ជាច្រើនឆ្នាំ បានរស់នៅលើដី ប្រមាន ៤០ម×៣០ម ដែលមានទីតាំងស្ថិតនៅក្នុង ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
ហេតុការដ៏គគ្រឹកគគ្រេងធ្វើឲ្យប្រជាពលរដ្ឋតាមដងផ្លូវភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះ បានកើតឡើងនៅល្ងាចម្សិលមិញថ្ងៃទី១៣ ខែសីហាឆ្នាំ២០១៦នៅជាប់សាលាឃុំត្រពាំងសង្កែតែម្តង បើតាមប្រជាពលរសដ្ឋជាច្រើននាក់ បានដឹងថា លោកយាយគីហាក់និងក្រុមគ្រួសារ របស់ គាត់បានរស់នៅលើដីនេះ តាំងពីឆ្នាំ១៩៨០មកម្លេះ មានទាំង .ភូមិ .ឃុំ. ក៏បានទទួលស្គាល់ដឹងឮផងដែរ ហើយរូបគាត់បានធ្វើបង្កាន់ដៃកាន់កាប់ដីធ្លីនេះផងដែរ ប៉ុន្តែតែក្រោយមក បង្កាន់ដៃរបស់គាត់ត្រូវបានឆេះភ្លើងអស់ទៅហើយ មកដល់ឆ្នាំ២០១៥ មានផែនការចុះធ្វើប្លង់ ជាលក្ខណៈប្រព័ន្ធ គាត់ក៏បានចូលរួមធ្វើសាជាថ្មីម្តងទៀត និងបានទទួលបង្កាន់ដៃពីមន្ត្រីសុរិយោដីថែមទៀតផង។ ជាមួយគ្នានោះដែរ ក៏មានស្នាមមេដៃរបស់ប្រជាពលរដ្ឋក្នុងភូមិ បានផ្តិតមេដៃចំនួន(៥២៣នាក់)ទទួលស្គាល់ដឹងឮ ពីការ រស់នៅលើដីនេះ ពិតប្រាកដ់ជាដី ឈ្មោះយាយ គី ហាក់ ពិតមែន បានរស់នៅតាំងពីឆ្នាំ១៩៨០ មកម្លេះ។ ទើបតែមកដល់សព្វថ្ងៃនេះបានលិចមុខឈ្មោះឧកញ៉ា ហុង ម៉ាន់ បានមកអះអាងថាជាដីរបស់ខ្លួនទៅវិញ ហើយបានចោទប្រកាន់ ឈ្មោះ គី ហាក់ និងក្រុមគ្រួសារនេះថា ជាកូនឈ្នួអ្នកចាំដីឲ្យគាត់ទៅវិញ មិនតែប៉ុណ្ណោះឧកញ៉ាម្នាក់នេះ បានដាក់ពាក្យប្តឹងទៅសាលាដំបូងខេត្ត នៅថ្ងៃទី២២ខែធ្នូឆ្នាំ២០១៥កន្លងទៅនេះ ស្នើសុំឲ្យតុលាការ ចេញដីការក្សាការពារ ហាមឃាត់ក្នុងការប្រគល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់ដីទៅឲ្យឈ្មោះ គី ហាក់ នេះទេ។
ចំណែកលោក ជាមេភូមិត្រពាំងសង្កែបានបញ្ជាក់ប្រាប់ ថាឈ្មោះ គី ហាក់ នេះពិតប្រាកដ់ជាដីរបស់គាត់មែន ព្រោះកន្លងមកមិនដែលឃើញរូបគាត់ស្នើសុំលិខិត លក់ ឬក៏ផ្ទេរដីនេះម្តងណាឡើយ។ ទើបតែពេលនេះមានឈ្មោះ ហុង ម៉ាន់ រស់នៅភ្នំពេញ់ មកអះអាងថាជាដីរបស់ខ្លួនទៅវិញ គឹរឿងនេះវាមិនពិតប្រាកដ។
លោកមេភូមិរូបនេះ បានបន្តថា រឿងនេះសូម្បីតែលោកជំទាវ យូ សុគន្ធ ដែលជាអភិបាលរងខេត្ត ក៏បានចិញមុខធ្វើសាក្សី នៅតុលាការផងដែរ នៅរសៀលម៉ោង២.០០.នាទីថ្ងៃទី០៨ ខែសីហាឆ្នាំ២០១៦កន្លងទៅនេះ ព្រោះលោកជំទាវផ្ទាល់ ក៏រស់នៅ ភូមិ. ឃុំ .ជាមួយជនរងគ្រោះផងដែរ លោកជំទាវ បានឃើញភាពអយុត្តិធម៌ លើគ្រួសារដ៏ក្រីក្រមួយនេះពេក ទើបលោកជំទាវមកធ្វើសាក្សីឲ្យចំពោះការតវ៉ានេះដែរ (លោក មៅ ឈៀង) អតីតធ្លាប់ជាមេឃុំមួយអាណត្តផងនោះ បច្ចុប្បន្ននេះរូបគាត់ មានតួនាទី ជាជំទប់ទី២ផង និងតំណាងឲ្យលោក (ណុះ សើរ) មេឃុំត្រពាំងសង្កែ បានប្រាប់ យ៉ាងច្បាស់ថា លោករស់នៅលើទឹកដីក្នុងឃុំនេះយូរឆ្នាំមកហើយ ឃើញតែ ឈ្មោះ គី ហាក់ និងក្រុមគ្រួសារនេះ ជាម្ចាស់ដី ហើយបានរស់នៅលើដីនេះរហូត មកទល់បច្ចុប្បន្ននេះ ទើបតែឥឡូវ បានលិចមុខអ្នកមានលុយស្តុក ស្តមម្នាក់ ឈ្មោះ ហុង ម៉ាន់ ភេទប្រុស អាយុ៦២ឆ្នាំ ដែលល្បីឈ្មោះថាជាឧកញ៉ាផង បច្ចុប្បន្ននេះ រស់នៅផ្ទះលេខ១៥២ ZE៣ ផ្លូវ លេខ១៤៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ មកដាក់ពាក្យប្តឹទាមទាថា ជាដីរបស់ខ្លួនទៅវិញ ។
ជាមួយគ្នានោះដែរ លោក មៅ ឈៀង បានបន្តថា ដី លោក ឧកញ៉ា ហុង ម៉ាន់ នៅតំបន់នេះមានប្រមាន (២៧០០០)ម៉ែត្រការ៉េ នៅពីក្រោយដីរបស់ឈ្មោះ គី ហាក់ លោកបានបន្តថា ឈ្មោះ ឧកញ៉ា ហុង ម៉ាន់ បានអះអាងថា ក្បាលដីរបស់ខ្លួនមាន (២៤០ម) បើគិតទៅ មិនមែនបះពាល់តែដីឈ្មោះ គី ហាក់ តែប៉ុណ្ណោះទេ សូម្បីដីសាលាឃុំ និង ប៉ុស្តិ៍រដ្ឋាបាលនគរបាលឃុំ ត្រពាំងសង្កែ ក៏ចូលក្នុងប្លង់ដី របស់ ឧកញ៉ា ហុង ម៉ាន់ នោះដែរ ចំពោះរូបលោកនិងមន្ត្រីមូលដ្ឋាន .ភូមិ .ឃុំ .ទាំងអស់មិនទទួលស្គាល់ ឈ្មោះឧកញ៉ា ហុង ម៉ាន់ នេះជាម្ចាស់នេះទំនាស់ឡើយ។
ទាក់ទងបញ្ហានេះដែរ បានធ្វើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក្នុងភូមិត្រពាំងសង្កែរ ឃុំត្រពាំងសង្កែរ ស្រុកទឹកឈូ ទាំងអស់កើតទុកមិនសុខចិត្ត សុំណុំពរដល់ សម្តេច ហ៊ុន សែន និងលោកជំទាវ ជួយរកយុត្តិធម៌ឲ្យលោកយាយ គី ហាក់ នេះផង។ មានតែសម្តេចនិងលោកជំទាវទេ ដែលអាចជួយរូបគាត់បាន ៕
ដោយ អួង វឹង




