ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ពិភាក្សាការងារសំខាន់ៗ ==> រូបថតមួយសន្លឹកថតកាលពី៤៨ឆ្នាំមុនគឺ ឆ្នាំ១៩៧១ដែលពេលនោះខ្ញុំមានអាយុ ១៩ឆ្នាំបងសុក សារឿនអាយុ២៩ឆ្នាំ ==> ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល សាកសួរទុក្ខ និងឧបត្ថម្ភសម្ភារដល់កម្លាំងកងរាជអាវុធហត្ថខេត្ត

កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លលក​ទី​៤២ អាណត្តិ​ទី​V របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​គណៈកម្មាធិការ​កណ្តាល លើក​ទី​៤២ អាណត្តិ​ទី​V របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កែប​។​

​លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កែប​បានបញ្ជាក់​ថា តាម​សេចក្តីជូនដំណឹង ស្តីពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤២ អាណត្តិ​ទី​V ក៏​បាន​ពិភាក្សា អនុម័ត​ជា​ឯកច្ឆ័ន្ទ​នូវ​របាយការណ៍​ស្តីពី “​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០១៩ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២០ ដោយ​អង្គសន្និបាត បាន​ពិភាក្សា និង​ក្តាប់ជាប់​នូវ​តួនាទី ភារកិច្ច​របៀបរបប​ការងារ​របស់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន និង​អំពី​កំណែទម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ក្នុង​ស្មារតី​នេះ អង្គសន្និបាត​សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ជនរួមជាតិ​នៅ​គ្រប់ទិសទី​ទាំង​នៅក្នុង​ប្រទេស ទាំង​នៅ​ក្រៅប្រទេស ដែល​បាន​យល់ច្បាស់​ពី​តម្លៃ​យ៉ាង​ធំធេង​បំផុត​នៃ​សុខ​សន្និភាព ហើយ​ប្តេជ្ញា​ថែរក្សា​សន្តិភាព​និង​បាន​ចូលរួម​យ៉ាង​សកម្ម ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់ និង​ធ្វើឱ្យ​បរាជ័យ​នូវ​ឧបាយកល​ដ៏​គ្រោះថ្នាក់​របស់​ពួក​ប្រឆាំង​ជ្រុលនិយម ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ផ្លាស់ប្តូរ​របប​រាជានិយម​នៅ​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​គូសបញ្ជាក់ថា តាម​គោលការណ៍​និង​ទិសដៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​សមាជិក​នៃ​គណបក្ស​របស់​យើង បើ​ទោះ​ពេលនេះ​មិនទាន់​មាន​ការបោះឆ្នោត​ក៏ដោយ ការធ្វើ​សមាជិកភាព បច្ចុប្បន្នភាព​នៃ​សមាជិក​របស់​យើង​ពិតជា​រឿង​ចាំបាច់​បំផុត​។​

​ចំពោះ​ការធ្វើ​បច្ចុប្បន្នភាព​នេះ​សមាជិក​គណបក្ស​ប្រជាជន​គ្រប់រូប​សូម​ទៅ​បិទ​ទង់ជ័យ​បក្ស​នៅ​តាម​លំនៅដ្ឋាន​ទាំងអស់គ្នា ហើយ​ចាប់ផ្តើម​ឃោសនា​ដោយ​មិន​ចាំបាច់​ដល់​ឆ្នាំ​២០២២-២០២៣ ម្យ៉ាងទៀត​ការបិទ​ទង់បក្ស​នៅតាម​ទ្វារផ្ទះ​របស់​យើង ពិតជា​មាន​ន័យ​ធំធេង​ណាស់ ហើយ​នេះ​ក៏​ចាត់ទុកជា​ចិត្តសាស្ត្រ​មួយ​ដែល​ជំរុញ​ឱ្យមាន​ការចូលរួម​គាំទ្រ​ដ៏​ផុសផុល​ពី​សំណាក់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។​

​ជាមួយគ្នានេះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​ជំរុញ​ដល់​ក្រុម​ក្មួយៗ​ដែល​ជា​សមាជិក​ថ្មី​ខិតខំ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ដើម្បី​ការងារ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​យើង​ឱ្យ​កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​បន្ថែមទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.