ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ខេត្ត​ព្រះសីហនុ​ត្រូវការ​ស្ថានីយ​ចម្រោះ​ទឹក​៤​កន្លែង ទើប​អាច​ចម្រោះ​ទឹក​កខ្វក់​បាន​ទាន់ពេលវេលា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា ខេត្ត​ព្រះសីហនុ​ត្រូវការ​ស្ថានីយ​ចម្រោះ​ទឹក​៤​កន្លែង ទើប​អាច​ចម្រោះ​ទឹក​កខ្វក់​បាន​ទាន់ពេលវេលា ដើម្បី​កុំឱ្យ​ទឹក​កខ្វក់​ហូរ​ចូលទៅ​ក្នុង​សមុទ្រ ក្នុងនោះ​ដែរ​ត្រូវ​ប្រើប្រាស់​លូ​មេ​ចំនួន​១៥៧​គីឡូម៉ែត្រ ដើម្បី​បង្វែរ​ទឹក​កខ្វក់​ចូលទៅក្នុង​អាង​ចម្រោះ​ទឹក​កង្វក់​នេះ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើក​ឡើង​យ៉ាង​ដូចនេះ នា​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង សិក្ខាសាលា​ស្តីពី​លទ្ធផល​នៃ​ការរៀបចំ​ផែនការមេ និង​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់​នៅ​ក្រុងព្រះសីហនុ​។ កម្មវិធី​នេះ​មាន​ការចូលរួម​ពី​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា បើសិនជា​យើង​មិនបាន​ធ្វើ​អាង​ចម្រោះ​ទឹក​កខ្វក់​ឱ្យ​បាន​លឿន​នោះទេ គឺ​យើង​នឹង​មិន​អាច​ថែរក្សា​ឆ្នេរ​សមុទ្រ​ដ៏​ស្អាត​របស់​យើង​បាន​នោះ​ទេ ដែល​ជាក់ស្តែង​អាង​ចម្រោះ​ទឹក​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​មិន​អាច​ចម្រោះ​ទឹក​កខ្វក់​បាន​គ្រប់គ្រាន់​នោះ​ទេ ដូច្នេះ​ហើយ​យើង​នឹង​ព្យាយាម​កែរ​ច្នៃ​ធ្វើ​អាង​ចម្រោះ​ទឹក​កខ្វក់ ដែល​មាន​សមត្ថភាព​អាច​ចម្រោះ​ទឹក​ឱ្យបាន​៤​ម៉ឺន​ម៉ែត្រ​គី​ប ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ​២០២១​។​

​លោក ស៊ុន ចាន់ថុល បាន​បន្ថែមទៀតថា នៅ​ខេត្ត​ព្រះសីហនុ ត្រូវការ​ស្ថានីយ​ចម្រោះ​ទឹក​៤​កន្លែង ទើប​អាច​ចម្រោះ​ទឹក​កង្វក់ បាន​ទាន់ពេលវេលា ដើម្បី​កុំឱ្យ​ហូរ​ចូល​ទៅក្នុង​សមុទ្រ ក្នុងនោះដែរ​ទឹក​ប្រើប្រាស់​លូ​មេ​ចំនួន​១៥៧​គីឡូម៉ែត្រ ដើម្បី​បង្វែរ​ទឹក​កង្វក់​ចូលទៅក្នុង​អាង​ចម្រោះ​ទឹក ដែល​ក្នុងនោះ​ដែរ​នៅ​មាន​លូ​រង សម្រាប់​បង្ហូរ​ចេញពី​ផ្ទះសំណាក់ និង​សណ្ឋារគារ រាប់រយ​គីឡូម៉ែត្រ​ទៀត ដើម្បី​បង្ហូរ​ចូល​ទៅ​លូ​មេ ដែល​នេះ​គឺ​ត្រូវ​ចំណាយ​ថវិកា​យ៉ាង​ច្រើន​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​ដែរ​ថា ចំណូល​ដែល​ត្រូវ​យកមក​ប្រើប្រាស់​ក្នុងការ​ធ្វើ​អាង​ចម្រោះ​ទឹក ដើម្បី​ឱ្យ​សម្រេច​តាម​គោលដៅ​នេះ នឹង​ត្រូវ​យក​ពី​ផ្ទះសំណាក់ សណ្ឋាគារ នឹង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ខ្លះ​ផងដែរ ដើម្បី​យក​មក​ជួស​ជុស សាងសង់ និង​ទុក​សម្រាប់​ថែទាំ​អាង​ចម្រោះ​ទឹក​កង្វក់​នេះ​ផង​ដែរ​។​

​សូម​បញ្ជាក់​ដែរ​ថា បើ​យោង​តាម​សេចក្តីព្រាង​ផែនការ​មេ បរិមាណ​ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះសីហនុ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា មាន​ចំនួន​ប្រមាណ ២៥,៧០០​ម៉ែត្រគូប​/​ថ្ងៃ នៅ​ឆ្នាំ​២០១៨ និង​មាន​បរិមាណ​ប្រមាណ ៤៧,០០០​ម៉ែត្រគូប​/​ថ្ងៃ នៅ​ឆ្នាំ​២០២៣ និង​ប្រមាណ ៦៤,០០០ ម៉ែត្រគូប​/​ថ្ងៃ នៅ​ឆ្នាំ​២០៣០​។​

​ផែនការ​មេ​បាន​បែងចែក​ផ្ទៃ​ប្រមូល​ទឹក​កខ្វក់​ចំនួន​៨ ដោយ​ត្រូវ​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន​៤ និង​ការសាងសង់​បណ្តាញ​លូ​មេ​ប្រវែង​១៥៧​គីឡូម៉ែត្រ បណ្តាញ​លូ​មេ​រង​ប្រវែង ៦៥​គីឡូម៉ែត្រ និង​បណ្តាញ​លូ​លូត​ភ្ជាប់​ពី​លំនៅដ្ឋាន និង​អគារ​ពាណិជ្ជកម្ម​ប្រវែង ២១០​គីឡូម៉ែត្រ​។ តាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ​កាលពី​ឆ្នាំ​កន្លងទៅ ក្រុងព្រះសីហនុ​បាន​ទទួល​ភ្ញៀវ​ទេសចរ សរុប​ប្រមាណ​ជាង ២​លាន​នាក់ ក្នុងនោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៤៧០,០០០​នាក់​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ បន្ទាន់​ពី​សន្ទុះ​អភិវឌ្ឍ​ដ៏​ឆាប់រហ័ស​របស់​ទី​ក្រុងព្រះសីហនុ ក្នុង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់​សម្រាប់​រយៈពេល​ខ្លី មធ្យម និង​វែង ការវិនិយោគ​លើ​ការសាងសង់​ហេ​ដ្ឋា​-​រចនាសម្ព័ន្ធ លើ​ប្រព័ន្ធ​ទឹក​កខ្វក់​នឹងត្រូវ​រៀបចំ​ឡើង​ដូចខាងក្រោម​៖

* ក្នុង​ឆ្នាំ​២០១៩-២០២១ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​១ នឹង​ត្រូវ​សាងសង់​ជាមួយនឹង​សមត្ថភាព​ធ្វើ​ប្រព្រឹត្ត​កម្មបាន ៤០,០០០ ម៉ែត្រគូប​/​ថ្ងៃ ស្ថានីយ​បូម​បញ្ជូន​ទឹក​កខ្វក់​៦​កន្លែង និង​លូ​មេ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​៤៥​គីឡូម៉ែត្រ លូត​ភ្ជាប់​ពី​លំនៅដ្ឋាន និង​អគារ​ពាណិជ្ជកម្ម ៤៧​គីឡូម៉ែត្រ​។​

* ក្នុង​ឆ្នាំ​២០២១-២០២៣ នឹង​ត្រូវ​សាងសង់​លូ​មេ​ប្រវែង​៦៩​គីឡូម៉ែត្រ លូ​មេ​រង​ប្រវែង ៣៩.៨​គីឡូម៉ែត្រ លូត​ភ្ជាប់​ពី​លំនៅដ្ឋាន និង​អគារ​ពាណិជ្ជកម្ម​ប្រវែង ៩២.១​គីឡូម៉ែត្រ​។​

* ក្នុង​ឆ្នាំ​២០២៣-២០៣០ ស្ថានីយ​អាច​នឹង​ពង្រីក​សមត្ថភាព​ប្រព្រឹត្ត​កម្ម​ដល់ ៦០,០០០ ម៉ែត្រគូប ឬ ៨០,០០០ ម៉ែត្រគូប​/​ថ្ងៃ យោងតាម​តម្រូវការ​ហើយនឹង​សាងសង់​ស្ថានីយ​ចំនួន​២​ទៀត ដែល​មាន​សមត្ថភាព​ធ្វើ​ប្រព្រឹត្ត​កម្មបាន​ពី ៨,០០០​ម៉ែត្រគូប​/​ថ្ងៃ ទៅ ៩,០០០ ម៉ែត្រគូប​/​ថ្ងៃ និង​ស្ថានីយ​បូម​បញ្ជូន​ទឹក​កខ្វក់ ២​កន្លែង រួម​ជាមួយ​លូ​មេ​ប្រវែង ៤៣​គីឡូម៉ត្រ លូ​មេ​រង​ប្រវែង ២៤.៩​គីឡូម៉ែត្រ លូត​ភ្ជាប់​ពី​លំនៅដ្ឋាន និង​អគារ​ពាណិជ្ជកម្ម​ប្រវែង ៧១.២​គីឡូម៉ែត្រ​៕

(​ដោយ គេហ​ទំ​ពរ័ កម្ពុជា​អភិវឌ្ឍន៍​)
www.kap-news.com

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.