ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​ឡ​ដុត​កម្ទេច​សំណល់​វេជ្ជសាស្ត្រ ជា​ស្នាដៃ​កូន​ខ្មែរ ត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ដុត​កម្ទេច​សំណល់​វេជ្ជសាស្ត្រ ដែល​ជា​ស្នាដៃ​របស់​កូន​ខ្មែរ ត្រូវ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ នៅ​អង្គភាព​គ្រប់គ្រង​សេវាកម្ម សំណល់​វេជ្ជសាស្ត្រ ដើម្បី​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន រាជធានី​ភ្នំពេញ ស្ថិត​នៅ​ទីលាន​សំណល់​វេជ្ជសាស្ត្រ ខណ្ឌដង្កោ​។​

​ពិធី​សម្ពោធ​នេះ ត្រូវ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ ក្រោម​វត្តមាន​លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក ជិន ប៊ុនធឿន នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជា​នាយក​សាខា​កាកបាទ​ក្រហម​រាជធានី​ភ្នំពេញ និង​លោក​ឧកញ៉ា សុខ ហួត នាយក​ប្រតិបត្តិ​អង្គភាព​គ្រប់គ្រង​សេវាកម្ម​សំណល់​វេជ្ជសាស្ត្រ​។​

​លោក ជិន ប៊ុនធឿន បានឱ្យដឹងថា ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ឡ​ដុត​កម្ទេច​សំណល់​វេជ្ជសាស្ត្រ នឹង​ធ្វើ​ឱ្យ​អង្គភាព​គ្រប់គ្រង​សេវាកម្ម សំណល់​វេជ្ជសាស្ត្រ ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការចូលរួម​ថែរក្សា​បរិស្ថាន នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​ការងារ​រួម​ជាមួយ​កាក់សំណល់​រឹង កាក​សំណល់​រាវ ដែល​បងប្អូន​ប្រជាពលរដ្ឋ ប្រើប្រាស់​រួច ហើយ​សំណល់​វេជ្ជសាស្ត្រ​នេះ គឺ​ចាំបាច់​ត្រូវតែ​មាន​ការរៀបចំ​ទុកដាក់ ដើម្បី​ធ្វើ​ការដុត​បំផ្លាញ​ឱ្យបាន​រៀបរយ​។​

​លោក​បាន​បន្តថា ចំណែក​ការគ្រប់គ្រង​សេវាកម្ម​គ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរក​ចំណូល​បន្ថែ​ម​ទៀត ដើម្បី​ជា​ចំណែក​ជួយ​ដល់​ស្ថាប័ន​មនុស្សធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ មិនតែប៉ុណ្ណោះ វា​មាន​ចូលរួម​អនុវត្ត​គោល​នយោបាយ​រួម ក្នុង​ការយកចិត្តទុកដាក់​ថែរក្សា​បរិស្ថាន​ផងដែរ​។​

​បើ​តាម​លោក សុខ វណ្ណៈ ប្រធាន​ក្រុមហ៊ុន សុខ អ៊ី​ន​ធឺ​ប្រាយ បានឱ្យដឹងថា ឡ​ដុត​កម្ទេច​សំណល់​វេជ្ជសាស្ត្រ ដែល​លោក​បាន​បង្កើតឡើង​នេះ គឺ​មាន​គុណភាព​ល្អ​មិន​ចាញ់​ឡ​របស់​បរទេស​នោះទេ ហើយ​មុន​នឹង​ឈានទៅ​បង្កើត​ឡ​ដែល​មាន​ទំហំៗ​នេះ គឺ​កាលពី​មុន​លោក​បាន​សិក្សា​ធ្វើ​ឡ ប្រភេទ​ចំហេះ និង​ឡ​ដុត នៅ​ប្រទេស​បារាំង ក៏​ប៉ុន្តែ​បន្ទាប់ពី​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០០៧ លោក​បាន​បង្កើត​ក្រុមហ៊ុន​ផលិត​ឡ ដែល​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​លើក​ដំបូង ដោយ​ទាំង​ទទួល​បាន​ការ​ពាំ​ទ្រ​យ៉ាងខ្លាំង រហូតមកដល់​ពេលនេះ ឡ​របស់​លោក​បាន​ដាក់​ពង្រាយ​ស្ទើរ​គ្រប់ ទីកន្លែង​ចាំបាច់​នានា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​។​

​លោក សុខ វណ្ណៈ បាន​បន្តថា សម្រាប់​ឡ​ដុត​សំណល់​វេជ្ជសាស្ត្រ ដែល​ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​នេះ​វិញ គឺ​លោក​ខិតខំ​កែច្នៃ បង្កើត​វា​ឡើង​ស្របតាម​ស្តង់ដារ​បច្ចេកទេស ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ព្រមទាំង​មាន​គុណភាព​ខ្ពស់ ក្នុង​ដំណើរ​ប្រតិបត្តិការ​របស់​ខ្លួន​។​

​លោក​បាន​បន្ថែមទៀតថា បច្ចុប្បន្ននេះ គឺមាន​តែ​ក្រុមហ៊ុន​កូន​ខ្មែរ​របស់​លោក​មួយ​ប៉ុណ្ណោះ ដែល​បាន​បង្កើត​ឱ្យមាន​ប្រភេទ​ឡ​ធំ​២ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តីត្រូវការ​ផ្នែក​ឡ​ដុត និង​ឡ​ចំហេះ​នេះ មិន​ត្រឹមតែ​ប៉ុន្តែ​ក្រុមហ៊ុន​លោក​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង ក្នុងការ​ថែរក្សា​បរិស្ថាន និង​លើកកម្ពស់​គុណភាព​របស់​ប្រើប្រាស់​ក្នុង​ស្រុក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.