ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ព្រមទាំង​មន្ដ្រីរាជការ​អង្គភាព​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ប្រគេន​ទៀនវស្សា វត្ត​ជ័យ​គី​រី​(​ហៅ​វត្ត​ភ្នំ​ហាន់ជ័យ​)​ស្ថិតនៅ​ឃុំ​ហាន់ជ័យ ស្រុក​កំពង​សៀម​ខេត្តកំពង់ចាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្ត​កំពង់ចាម រួម​ដំណើរ​ដោយ​ឯកឧត្តម អភិបាលរង​ខេត្ត ព្រមទាំង​មន្ត្រីរាជការ​អង្គភាព​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ប្រគេន​ទៀនវស្សា វត្ត​ជ័យ​គី​រី (​ហៅ​វត្ត​ភ្នំ​ហាន់ជ័យ​) មានប្រសាសន៍​នៅ​ក្នុង​ការជួប​សំណេះសំណាល​ជាមួយ​បងប្អូន​លោកយាយ​លោកតា​ប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​យកចិត្តទុកដាក់​ពី​បញ្ហា​ផ្ទុះ​នៃ​ជំងឺ​គ្រុនឈាម​តែ​បច្ចុប្បន្ន​នេះ​ជំងឺ​គ្រុនឈាម​បាន​សម្លាប់​កុមារ​និង​មនុស្ស​ចាស់ ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ហេតុ​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សម្អាត​បរិស្ថាន និង លុប​ថ្លុក ប្រមូល​កប់​វត្ថុ​ដែល​អាច​ដក់​ទឹក​បាន និង​ត្រូវ​ដាក់​ថ្នាំ អាល់​ប៊ែត ចូល​ពាងទឹក​ការពារ​កុំអោយ​កើត​មូស ដែល​ជា​ដើមចម​នៃ​ការ​កើត​ជំងឺ​គ្រុនឈាម ។​បន្ថែម​ពី​នោះ​ទៀត​ឯកឧត្តម បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន​ពី​បញ្ហា​គ្រោះថ្នាក់ ចរាចរណ៍​ផងដែរ​។​

​ដើម្បី ផ្គត់ផ្គង់​ដល់​ព្រះ​ស​ង្ស ក្នុង​ឱកាស​ចូល​កាន់​ព្រះវស្សា​អស់កាល​ត្រីមាស នា​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម ដឹកនាំ​មន្ត្រី​រាជការ ក្រោម​ឱវាទ បាន​នាំ​យក​ទៀន​ចំណាំ​ព្រះវស្សា និង​ទេយ្យទាន វេរ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​ហាន់ជ័យ​គី​រី នៅ​វត្ត​ភ្នំ​ហាន់ជ័យ ស្ថិតនៅ​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។

​គ្រឿង​វត្ថុ​វេរ​ប្រគេន​ព្រះ​ស​ង្ស នា​ឱកាស​នោះ រួមមាន ៖ ទៀន ១​គូ ទ័យ​វត្ថុ ៧​លំដាប់ ប្រេង ១​កាន មី ត្រីខ ទឹកបរិសុទ្ធ អង្ករ ១០០​គ​ក្រ និង​បច្ច័យ ១​លាន​៦០​ម៉ឺន​រៀល ។​

​ចប់​កម្មវិធី​ប្រគេន​ទៀន​ព្រះវស្សា​រួច​មក​ឯកឧត្តម​ក៏បាន​ឆ្លៀត​ឱកាស​អញ្ជើញ​ទៅពិនិត្យ​រមណីយដ្ឋាន ឬ​ស្សី​ភ្នំ​ហាន់ជ័យ បាំ​ប៊ូ រី​សត ដែល​ជា​រមណីយដ្ឋាន​ដ៏​ស្រស់ត្រកាល​សម្រាប់​បងប្អូន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សនា និង​សម្រាក​កម្សាន្ត​នៅ​ទៅនោះ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.