ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

សម្តេច​ក្រឡាហោម ស ខេង សម្ពោធ​ផ្លូវ​ក្រាល​កៅស៊ូ ៦​ខ្សែ ក្នុង​ស្រុក​សង្កែ​

សម្តេច​ក្រឡាហោម ស ខេង សម្ពោធ​ផ្លូវ​ក្រាល​កៅស៊ូ ៦​ខ្សែ ក្នុង​ស្រុក​សង្កែ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង​ ៖ ពិធី​សម្ពោធ​ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន ៦​ខ្សែ ក្នុង​ស្រុក​សង្កែ និង បណ្តា​ស្រុក​ផ្សេងទៀត ដែល​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ ដោយ​ក្នុង​ពិធី​នោះ​ត្រូវបាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង ជា​ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​នៃ រាជរដ្ឋាភិបាល​កម្ពុជា នា​ថ្ងៃ​ទី ២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​។​

​ក្នុង​អង្គពិធី​នោះ​ក៏​មាន​មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បន្ទាប់ពី​លោក ខាន់ ម៉ា​ណេរ ប្រធាន​សាធារណការ និង ដឹកជញ្ជូន​ខេត្ត​បាត់ដំបង​ឡើង​អាន​របាយការណ៍​ពាក់ព័ន្ធ និង កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​មន្ទីរ​កន្លងមក​ដល់​គណៈអធិបតី រួច​មក​សម្តេច​ក្រឡាហោម​ស ខេង​បាន​មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ សិស្ស និស្សិត លោកគ្រូ​អ្នកគ្រូ មន្ត្រីរាជការ​ក្រោម​ឱវាទ ដែល​បាន​ចូលរួម​ក្នុង​ថ្ងៃ​ដ៏​មាន​សារៈសំខាន់​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​មានមតិ​សំ​ណេះ សំ​ណា​ល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ សិស្ស និស្សិត លោកគ្រូ​អ្នកគ្រូ​មន្ត្រីរាជការ​ក្រោម​ឱវាទ ដែល​បាន​ចូលរួម​ក្នុង​ថ្ងៃ ដ៏​មាន​សារៈសំខាន់​នេះ​ទាក់ទិន​ទៅ​នឹង ការអភិវឌ្ឍន៍​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ប្រមុខ​រាជរដ្ឋាភិបាល តែង​គិតថា ការស្តា​ឡើង​វិញ​នូវ​ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ គឺជា​វិស័យ​អាទិភាព នៅក្នុង​មុំ​ទាំង​៤ នៃ​យុទ្ធសាស្ត្រ​ចតុកោណ ជំហាន​ទី​៣​របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី ៥​។

​ចំពោះ​ផ្លូវ​ក្រាល​កៅស៊ូ ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ រួមមាន​១​ផ្លូវ​ខេត្ត​លេខ​១៥៦BB២​ក្រាល​កៅស៊ូ​DBST​ប្រវែង​១៨,៥០០​ម៉ែត្រ ចាប់​ពី​ផ្សារ​ន​រា ឃុំ​ន​រា​ទៅដល់​ភូមិ​បឹង​ទឹម ឃុំ​តា​ប៉ុន ស្រុក​សង្កែ ២.​ផ្លូវ​ខេត្ត​លេខ​១៥៤H១ ក្រាល​កៅស៊ូ​DBST​ប្រវែង​៤,៩០០​ម៉ែត្រ​ពី​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៥ ត្រង់​ខ្លោងទ្វារវត្ត​អូរ​មុនី ឃុំ​អន្លង់​វិល ទៅ​បំបែក​ផ្លូវ​ខេត្ត​លេខ​១៥៦BB ២​ឃុំ​ន​រា​ស្រុក​សង្កែ ៣.​ផ្លូវ​ខេត្ត​លេខ​១៥៤HH ២​ក្រាល​គ្រួស​ក្រហម​ប្រវែង​១១,៦០០​ម៉ែត្រ​ពី​បំបែក​ផ្លូវ​ខេត្ត​លេខ​១៥៤H១ ឃុំ​ន​រា ទៅ​ដល់​ភូមិ​ដំបូក​មានបុណ្យ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ៤.​កំណាត់​ផ្លូវជាតិ​លេខ​៥៧(​ជួសជុល​ជា​កំណាត់ៗ​)​ក្រាល​កៅស៊ូ​DBBST  ប្រវែង​៣.០០០​ម៉ែត្រ ៥.​ផ្លូវ​ខេត្ត​លេខ​១៥៩C  ក្រាល​កៅស៊ូ​BBST ប្រវែង​៣៤.៥៧៥​ម៉ែត្រ ពី​អូរ​ស្ងួត​ខេត្តបន្ទាយមានជ័យ ដល់ ស្រុក​ប​វេល ៦.​ផ្លូវ​ខេត្ត​លេខ​១៥៧០​ក្រាល​ក្រួស​ក្រហម ប្រវែង​១៨.៧៥០​ម៉ែត្រ​ពី​បំបែក​ពង្រ ទៅ​ដល់​ខ្នង​ទំនប់​កំពីងពួយ ស្រុក​ប​វេល​។​

​នៅក្នុង​អង្គពិធី​នោះ​ផង​ដែរ បន្ទាប់ពី​សម្តេច​ក្រឡាហោម បានបញ្ចប់​នូវ​សន្ទរកថា រួច​មក​ក៏​មាន​បំពាក់ គ្រឿង​ឥស្សរិយយស ដល់​មន្ត្រី មួយចំនួន និង ចែក​អំណោយ​ដល់​សិស្ស និស្សិត លោកគ្រូ​អ្នកគ្រូ និង អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ផ្លូវ​ដាក់ឱ្យ ប្រើប្រាស់​ជា​ផ្លូវ​ការបញ្ចប់ ក្នុង​អង្គពិធី​។​

សម្តេច​ក្រឡាហោម​បាន​បន្តថា កាលណា​យើង​មាន​ប្រព័ន្ធ​គមនាគមន៍​ខ្វាត់ខ្វែង​នោះ​វិស័យ​ផ្សេងៗ​ក៏​មាន​ការ រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង មាន​ការកាត់បន្ថយ​គំលាត​រវាង​ទីប្រជុំជន និង ជនបទ​ផង​ដែរ ដូចជា សេ​វ៉ា​ដឹកជញ្ជូន​បាន​ឆាប់រហ័ស​និង​មានតម្លៃ​ទាប ចំណាយ​ពេល​ខ្លី​ព្រមទាំង​បាន​បម្រើ​ដល់​វិស័យ​ផ្សេងៗ​ដូចជា វិស័យ​អប់រំ​វិស័យ​សុខាភិបាល​បូក​រួម​ទាំង​វិស័យ​សេដ្ឋកិច្ច​សង្គម​៘​

​សម្តេច​ក្រឡាហោម​ក៏បាន​លើក​ចំណុច​ចំៗ​របស់​ទស្សនៈ នៃ​មនុស្ស​មួយ​ក្តាប់​តូច​ដែល​កំពុងតែ​ធ្វើ​ព្យុះ​ភ្លៀង​ឥតឈប់ឈរ​រិះគន់ ឬ សន្យា​ចោល​តែ​សម្រាប់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេជោ​សែនជា នាយករដ្ឋមន្ត្រី​នោះ​តាំងពី​អតីត​រហូតដល់​បច្ចុប្បន្ន អ្វី​ដែល​គួរ​អភិវឌ្ឍន៍​នោះ គឺ​ធ្វើ​បន្ត​លើ​គ្រប់​វិស័យ​។​

​សម្តេច​ក្រឡាហោម​បន្តថា ដោយសារ​តែ​យើង​ដើរ​តាម​មាគ៌ា​ត្រឹមត្រូវ ហើយ​យើង​ក៏​អាច​សន្យា​ឱ្យ​ធំជាងគេ​ក៏​បាន​ដូចគ្នា សំខាន់​លើ​ការអនុវត្ត ជាក់ស្តែង​បាន​តិច ឬ ច្រើន​ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​រីកចម្រើន​ប្រជាពលរដ្ឋ​សុខសាន្ត​។ ចំពោះ​មតិ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ ពួកគាត់​បាន​គាំទ្រ នូវ​អនុសាសន៍​របស់​សម្តេច​ក្រឡា​ហោម ដោយ​ពួកគាត់​ខ្លះ​បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ថា អ្នកខ្លះ​រវល់​តែ​ដើរ​ក្រឡុក​គេឯង ដូច​អាប៉ោង​មិន​គិត​អំពី​ការអភិវឌ្ឍន៍​ប្រទេស​ទាល់តែសោះ​។​/ ដោយ​ ៖ សារ៉េត​

 

2015_11_25ch3 (1) 2015_11_25ch3 (2) 2015_11_25ch3 (3) 2015_11_25ch3 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.