ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

​លោក អ៊ុំ រាត្រី ចុះ​ពិនិត្យ​ប្រព័ន្ធ​លូ​រំដោះ ទឹក​និង​គម្រោង​ធ្វើ​សួនច្បារ​នៅ​មាត់់​ស្ទឹង​សិរីសោភ័ណ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ ល្ងាច ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បាន​ដឹកនាំ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ រដ្ឋបាល​ក្រុង​សិរីសោភ័ណ​និង​អ្នកម៉ៅការ​ចុះ​ពិនិត្យ​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​និង​គម្រោង​ធ្វើ​សួនច្បារ​នៅ​មាត់់​ស្ទឹង​សិរីសោភ័ណ​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។​

​លោក អ៊ុំ រាត្រី បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្នុង​ការចុះពិនិត្យ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​និង​គម្រោង​ធ្វើ​សួនច្បារ​នេះ​ថា​លោក​ចង់​ឲ្យ​លោក​តាន់ គឹម​ហួត នៃ​ក្រុមហ៊ុន​តាន់ គឹមអេង អ៊ិន​វេស​មិន ខូ​អិល​ធី​ឌី​ធ្វើការ​សាងសង់​សំណង់​និង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង និង​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អុយ មុន​បង្ហូរ​ចូលក្នុង​ស្ទឹង​សិរីសោភ័ណ​មាន​ទីតាំង​ក្រោយ​សាលា​គរុកោសល្យ​និង​វិក្រឹត្យការ​ខេត្ត​នា​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ឲ្យមាន​គុណភាព​និង​បញ្ហា​ធ្វើ​ច្រាំង​នៅ​មាត់​ស្ទឹង​ផង​។​

​ប្រព័ន្ធ​ទាំង​នោះ​ហើយ​ដែល​ជា​ច្រក​រំដោះ​ទឹក​ដែល​លិចលង់​ជា​ប្រចាំ​នៅ​ម្តុំ​ប្លុក​បេនឡាន​ចាស់​ពិនិត្យ​មើល​ការរៀបចំ​ច្រាំង​មាត់​ស្ទឹង​សិរីសោភ័ណ​នា​ពេល​កន្លង​មក​ផង​។​លោក​អ៊ុំ រាត្រី បាន​បញ្ជាក់​ឲ្យដឹង​ទៀត យោង​ការណែនាំ​ពី​ថ្នាក់លើ​និង​ផែនការ​របស់​ខេត្ត រដ្ឋបាល​ខេត្ត​នឹងត្រូវ​រៀបចំ​កសាង​ជា​សួនច្បារ​អម​មាត់​ស្ទឹង​សិរីសោភ័ណ​ម្ខាង ត្រើយ​ខាងលិច ចំងាយ​ពី​ស្ពានឈើ​ចាស់​ស្ពាន​សម្តេចក្រុមព្រះ​កាត់​ប្លុក​ដី​មាត់​ស្ទឹង​ស្ពានថ្ម​សម្តេច​តេជោ​ក្នុងភូមិ​៣​មក​ដល់​វត្ត​ចម​សុទ្ធាវាស​ហៅ​វត្ត​ស្វាយ​ចាស​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ផងដែរ ។​

​លោក​បន្តថា បំណង​នោះ​គឺ​ដើម្បី​រៀបចំ​ឲ្យក្លាយ​ទៅ​ជា​កន្លែង​លេង​កម្សាន្ត ហាត់ប្រាណ​របស់​ប្រជាពលរដ្ឋ និង កែលម្អ​សោភ័ណភាព សណ្តាប់ធ្នាប់​សាធារណៈ​ក្រុង​សិរីសោភ័ណ ក៍​ដូច​ខេត្ត​បន្ទាយមានជ័យ​តែ​ម្តង​។​

​សូម​រំលឹក​ថា ទីតាំង​ដែល​គ្រោង​កសាង​សួនច្បារ​និង​កន្លែង​ហាត់ប្រាណ​នោះ​នោះ ជា​ផ្នែក​មួយ​នៃ​ទីតាំង​ចាក់​ដី​ចូល​ក្នុង​ស្ទឹង​សិរីសោភ័ណ​នៅ​ម្តុំ​ខាងក្រោយ​សាលា​គរុកោសល្យ​និង​វិក្រឹត្យការ​ខេត្ត ដល់​វត្ត​ស្វា​ចាស់​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.