ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល

​កន្លែង​ស្តុក​ឈើប្រណិត​ចំនួន​៣​ធំៗ​ស្ថិតនៅក្នុង​ភូមិ​កាឡៃ​៣ មិន​មាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​

​កន្លែង​ស្តុក​ឈើប្រណិត​ចំនួន​៣​ធំៗ​ស្ថិតនៅក្នុង​ភូមិ​កាឡៃ​៣ មិន​មាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ កន្លែង​ស្តុក​ឈើ​ធំៗ​ចំនួន​៣ គឺ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កាឡៃ​៣ ឃុំ​កាឡៃ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​គឺ​ពុំ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ធ្វើ​ការបង្ក្រាប​នោះទេ​។ ដែល​មហាជន​ទូរ​ទៅ​សង្ស័យថា ប្រហែល​ជា​ទទួលបាន​លាភសក្ការៈ​របស់​ឈ្មួញ​ទាំងនោះ​ហើយ​។

បើតាម​សម្តី​ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នក​យក​ពត៌មាន​យើង​ឲ្យដឹងថា កន្លែង​ស្តុក​ឈើ​ទាំង​៣​នេះ​គឺជា​របស់​មានឈ្មោះ ណាក់ ឈ្មោះ​ណូ គឺ​ត្រូវបាន​គេ​ដឹងថា​ជា​មេកា​លោក​ឧកញ៉ា​ឫទ្ធិ​សី និង​ឈ្មោះ ចែ​ពៅ និង​ឈ្មោះ​ម៉ាប់​។
​ឈ្មោះ​ទាំងនោះ​បាន​ប្រមូល​ទិញ​ឈើ​ពី​រថយន្ត និង​ម៉ូតូ​គ្រប់​ប្រភេទ ហើយ​បន្ទាប់មក​គឺ​មាន​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ទំនើបៗ​ដឹកឈើ​យកទៅ​លក់​បន្ត​តាម​ច្រកទ្វារ​ព្រំដែន​អូរយ៉ាដាវ​យ៉ាង​រលូន គឺ​ឆ្លងកាត់​សមត្ថកិច្ច​តាម​ដងផ្លូវ​ជាច្រើន​ស្ថាប័ន គឺ​ពុំ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​យក​ភ្នែក​មើល​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​មាន​ការងើងឆ្ងល់​ថា តើ​អ្នក​រកស៊ី​ឈើ​ទាំង​នោះ​បង់លុយ​ឲ្យ​ប៉ូលិ​សសេដ្ឋកិច្ច មេព្រៃ និង​សមត្ថកិច្ច​ដ៏​ទៃ​ទៀត​ក្នុង​មួយខែៗ​ចំនួន​ប៉ុន្មាន បានជា​គ្មាន​ការបង្ក្រាប​។ នៅពេល​ដែល​អ្នក​សារពត៌មាន​បាន​ចុះ​ទៅ​ដល់​ទីតាំង​ស្តុក​ឈើ​នោះ​ដើម្បី​សួរនាំ​ស្រាប់តែ​ឈ្មួញ​ទាំងនោះ​បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ ម៉ៅ ដែល​មាន​តួនាទី​ជា​ប៉ូលិ​សេដ្ឋកិច្ច​ខេត្ត និង​បក្សពួក​៣-៤​នាក់​ទៀត​កាង​ឈើ​ឈ្មួញ​ទាំងនោះ និង​ប្រើ​ពាក្យសម្តី និង​កាយវិការ​មិន​សមរ្យ​មកលើ​អ្នកសារពត៌មាន​យើង ធ្វើឲ្យ​អ្នកសារពត៌មាន មាន​ការភិតភ័យ​ជាខ្លាំង​។ ចំពោះ​ទង្វើ​បុគ្គល​រូបនោះ​ធ្វើឲ្យ​មានការិៈ​គន់​ពី​ប្រជាពលរដ្ឋ ហេតុដូចនេះ​សូម​លោក​ប្រធាន​អង្គភាព​ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ សូម​ជួយ​មើល​បុគ្គល​រូបនោះ​ផង ព្រោះ​ឈ្មោះ​ម៉ៅ​នេះ​មាន​អត្ត​ចរិក​ក្រអឺតក្រទ​មខ្លាំ​ណាស់​៕
​ដោយ​ណាត ពៅ

 

2011_11_18b (3) 2011_11_18b (4) 2011_11_18b (5) 2011_11_18b (1) 2011_11_18b (2)

Filed in: ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.