ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ

ម៉ូតូ​អត់​ពន្ធ​ត្រូវបាន​ដាក់​លក់​យ៉ាង​បើក​ចំហរ​នៅ​ខេត្ត​មណ្ឌល​គី​រី អម​សងខាង​ផ្លូវជាតិ​លេខ ៧៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ ម៉ូតូ​អត់​ពន្ធ​ជាច្រើន​គ្រឿង ត្រូវបាន​ឈ្មួញ​ដាក់តាំង​លក់​ម៉ា​សេរី អម​តាម​សងខាង​ផ្លូវ​ជាតិ​លេខ​៧៦ ស្ថិតក្នុង​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ចំ​កណ្តាល​ក្រុង​សែន​មនោ​រម្យ ។​

​បើ​តាម​ប្រជាពលរដ្ឋ​និយាយថា ម៉ូតូ​ដែល​គ្មាន​លិខិតស្នាម​នាំចូល​ទាំងនេះ គេ​ឃើញ​ដាក់​លក់​តាម​ហាង​លក់​ម៉ូតូ​ជា​ច្រើន​កន្លែង ក្នុង​ក្រុង​សែន​មនោ​រម្យ ។ ហាង​លក់​ម៉ូតូ​ទាំង​នេះ​មាន​ដាក់លក់​ម៉ូតូ​អត់​ពន្ធ​ជា​យូរ​មក​ហើយ ប៉ុន្តែ​កម្រ​ឃើញ​មាន​វត្តមាន​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ណាស់ ហាក់ដូចជា​ត្រជាក់ចិត្ត​ទាំងអស់គ្នា ។​
​
ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ហាង​លក់​ម៉ូតូ​ទាំងអស់នោះ និយាយថា កាលពី​អំឡុង​ដើមឆ្នាំ​២០១៣ គេ​ធ្លាប់​ឃើញ​នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​ទាំងនេះ​ម្ដង​ដែរ ប៉ុន្តែ​បន្ទាប់ពី​ការបង្ក្រាប​នោះ​រហូតមក​ដល់​បច្ចុប្បន្ន គេ​ឃើញ​ហាង​លក់​ម៉ូតូ​ទាំង​នោះ​ដាក់តាំង​លក់​ម៉ូតូ​អត់​ពន្ធ​ច្រើន​ជាង​មុន​ទៅទៀត ហើយ​មិន​មាន​ការបង្ក្រាប​ទៀតឡើយ​។​
​
សេចក្ដីរាយការណ៍​បាន​និយាយទៀតថា មូលហេតុ​ដែល​មិន​មាន​មន្ត្រី​ជំនាញ​ចុះបង្ក្រាប់​ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​ទាំងនោះ ត្រូវ​គេ​សង្ស័យថា មន្ត្រី​ជំនាញ ដែល​មាន​តួនាទី​បង្ក្រាប​បទ​ល្មើ​ទ​ទាំងនេះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អ្វីមួយ ជាមួយនឹង​ឈ្មួញ​លក់​ម៉ូតូ​អត់​ពន្ធ​ទាំងអស់​នោះ​ហើយ​ទើប​មិន​បង្ក្រាប ។​
​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ហាង​លក់​ម៉ូតូ​មួយ​រូប ក្នុង​ក្រុង​សែន​មនោ​រម្យ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ដោយ​ត្រង់​ថា ម៉ូតូ​ដែល​ដាក់លក់​សព្វថ្ងៃនេះ​គឺ​លាយឡំ​គ្នា ទាំង​ម៉ូតូ​អត់​ពន្ធ និង​មាន​ពន្ធ ។ ចំពោះ​ម៉ូតូ​អត់​ពន្ធ គាត់​ទិញ​យក​មក​លក់​បន្ត​ពី​ឈ្មួញ ដែល​ម៉ូតូ​អត់​ពន្ធ​ទាំងនេះ​គឺ​ពួក​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ទ្វេភាគី និង​ច្រករបៀង​មួយចំនួន​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​មណ្ឌលគិរី និង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​
​
ជុំវិញ​ករណី​នេះ លោក សំ សុវណ្ណរិទ្ធ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត ថ្លែងថា លោក​ទទួលស្គាល់ថា​ពិតជា​មាន​ម៉ូតូ​អត់​ពន្ធ​ដាក់​លក់​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​មែន តែ​លោក​មិនទាន់​អាច​ចុះ​បង្ក្រាប​បាន​ទេ ។ តាម​ការណែនាំ​របស់​ថ្នាក់លើ តម្រូវឲ្យ​ម្ចាស់​ហាងដែ​លលក់​ម៉ូតូអ​ត់​ពន្ធ​ទាំងនោះ ស្ម័គ្រចិត្ត​យក​ម៉ូតូ​ដែល​អត់​ពន្ធ​ចូល​មក​បង់ពន្ធ​ដោយ​ខ្លួនឯង​សិន តែ​បើ​ម្ចាស់​ម៉ូតូ​អត់​ពន្ធ​ទាំងនោះ​នៅតែ​មិន​ធ្វើ​តាម​ការណែនាំ ទើប​ឈាន​ដល់​ការបង្ក្រាប ។​
​លោក​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បានឲ្យដឹង​ទៀត​ថា ចំពោះ​ការនាំ​ម៉ូតូ​អត់​ពន្ធ​ចូល​តាម​ច្រករបៀង​នានា​ក្នុង​ខេត្តមណ្ឌលគិរី​នោះ លោក​មិន​បានដឹង​ច្បាស់​ទេ ព្រោះ​ច្រករបៀង​គឺ​នៅ​ក្រៅ​ដែន​សមត្ថកិច្ច​របស់​លោក ប៉ុន្តែ​នៅ​តាម​ច្រកទ្វារ​ទ្វេភាគី ដែល​មាន​មន្ត្រី​សាខាគយ​ប្រចាំការ មិន​មាន​ការនាំ​ម៉ូតូ​គេច​ពន្ធ​ចូល​ទេ ។​
​
យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើង​ថា សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មិនគួរ​បណ្តែតបណ្ដោយ​ឲ្យ​ឈ្មួញល​ក់​ម៉ូតូ​អត់​ពន្ធ​យ៉ាង​អនាធិបតេយ្យ​យូរ​ឆ្នាំ​មកហើយ​បែបនេះ​ទេ គួរណា​រួម​គ្នា​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព​ជុំវិញ​បញ្ហា​នេះ ។ ការបើក​ឲ្យ​លក់ដូរ​ម៉ូតូ​អត់​ពន្ធ​យ៉ាង​សេរី​ដូច្នេះ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ពន្ធ​នាំ​ចូល​របស់​រដ្ឋ​យ៉ាងច្រើន​ក្នុង​មួយឆ្នាំៗ ហើយ​ម្យ៉ាងវិញទៀត ការបើក​ដៃ​ឲ្យ​ហាង​លក់​ម៉ូតូ​នានា​ដាក់​លក់​ម៉ូតូ​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​ដូច្នេះ ក៏​អាច​ជា​ទីផ្សារងងឹត​សម្រាប់​ទិញ​លក់​ម៉ូតូ​ចោរ​ផងដែរ ៕

 

2015_10_24a (3) 2015_10_24a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.