ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ

លោក ព្រិ​ន សុវិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប បណ្តោយ​ឱ្យ​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​ពេញបន្ទុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ នៅក្នុង​រដូវ​បិទ​នេសាទ​នេះ គេ​សង្កេតឃើញ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ក្នុង​ខេត្ត សៀមរាប​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​មានដូចជា ការដាក់​សាច់​ដៃ​ក្រឡា​ញឹក ២ ទៅ ៣​ហ៊ុន​, សម្រុង​សាច់ ជើង​រ៉ាវ​មាន​ប្រវែង​ពី  ៦ ទៅ ៧​ម៉ែត្រ​ចុះក្រោម និង​បណ្តោយ​ប្រវែង​រាប់ពាន់​ម៉ែត្រ​ដាក់​ខ្វាត់ខ្វែង តាម​មាត់​ព្រែក ដងព្រែក​នៅ​ចំណុច​បាត់​កាំបិត​នៅ​ខាងកើត​មាត់​ស្ទឹង​អូរ​ធំ ស្ថិតក្នុង​ឃុំ​ប្ញ​ស្សី​កែវ ស្រុក​ជីក្រែង ខេត្តសៀមរាប ហើយក៏​ជា​តំបន់​អភិរក្ស​ផងដែរ ។​

​លោក ព្រិ​ន សុវិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា លោក​មិន​បាន​យកចិត្ត ទុកដាក់​បង្ក្រាប និង​ជា​អ្នក​បើកដៃ​ឱ្យ​មាន​បទល្មើស​នេសាទ​ទាំងនេះ កើតឡើង​យ៉ាង​អនាធិបតេយ្យ​ទំនងជា​ទទួល បាន​លាភសក្ការៈ​ពី​ក្រុម​ឈ្មួញ​នេសាទ​ខុស​ច្បាប់​ទាំងនោះ​ហើយ​មើលទៅ ទើប​បទល្មើស​នេសាទ​កើតឡើង​ពាសពេញ ផ្ទៃ​បឹង​ទន្លេសាប​យ៉ាង​ដូច្នេះ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​នេសាទ​តូចតាច​បាន​ឱ្យដឹងថា មុខរបរ​នេសាទ​លក្ខណៈ​គ្រួសារ​របស់​ពួក​គាត់​ដូច​ជា ដាក់មង​, ចងសន្ទូច ស្ទើរតែ​មិន​អាច​រកលុយ​ទិញ​អង្ករ​ច្រក​ឆ្នាំង​បាន​ទៀត​ទេ ដោយសារ​សព្វថ្ងៃ​មាន​បទល្មើស​នេសាទ ដាក់​សាច់​ដៃ​ក្រឡា​ញឹក កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការរស់នៅ​របស់​ពួកគាត់​ថែម​ទៀត ផង ។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា ពួកគាត់​ទទួលស្គាល់​ថា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្លាប់បាន​ចាត់វិធានការ​បង្ក្រាប​ម្តងម្កាល​ដែរ ប៉ុន្តែ​ហាក់បីដូច​មិន​មាន​ប្រសិទ្ធភាព​នោះទេ ។

​ទាក់ទិន​នឹង​បញ្ហា​ចោទប្រកាន់​ទាំងនេះ នាយ​រដ្ឋបាល​ជលផល​ស្រុក​ជី​ក្រែង លោក ជុំ ភាព បាន​ប្រាប់​អ្នកយក​ព័ត៌មាន ឱ្យដឹងថា ខាង​ជំនាញ​របស់​ពួកលោក ធ្លាប់​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​ផងដែរ ។ ដូច្នេះ ឯកឧត្តម អេង ជា​សាន អគ្គនាយក​រដ្ឋបាល​ជ​ល​ផល និង ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប គួរ​ចាត់វិធានការ​ទប់ស្កាត់​បទ ល្មើស នេសាទ​ជាបន្ទាន់ ដើម្បី​កុំឱ្យ​មន្ត្រី​ជំនាញ​ជលផល​អសមត្ថភាព​ប្រព្រឹត្ត​អំពើ​ជា​លក្ខណៈ​ប្រព័ន្ធ បើកដៃ​ឱ្យ​ឈ្មួញ នេសាទ​ខុសច្បាប់​ទាំងនេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត ។​

​ជុំវិញ​បញ្ហា​នេះដែរ អ្នកសារព័ត៌មាន​យើង​បាន​ទូរស័ព្ទ​ទៅកាន់​លោក ព្រិ​ន សុវិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត សៀមរាប ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ទាំងនេះ នៅពេល​ទូរស័ព្ទ​បាន​លើក ម្ចាស់​ទូរស័ព្ទ​ក៏​បាន​និយាយថា គាត់​ជា​ជំនួយការ​របស់​លោក ព្រិ​ន សុវិន លោក​នឹង​ជូនដំណឹង​នេះ​ទៅ​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​សិន ដោយ​មិន​ឃើញ ទូរស័ព្ទ​ត្រឡប់មកវិញ ។ សារព័ត៌មាន​យើង​ក៏​បាន​ព្យាយាម​ទូរស័ព្ទ​ទៅកាន់ ព្រិ​ន សុវិន ម្តងទៀត ទូរស័ព្ទ​បាន​ចូល ប៉ុន្តែ​ពុំ​មាន​អ្នក​លើក​សោះ ៕

 

2015_10_17ch1

Filed in: ព័ត៌មានជាតិ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.