ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ម៉ែន​វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយ​រៀង​ និងឯកឧត្តម​ ប៉ែង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្ត​ និងលោកជំទាវបានអញ្ជេីញចូលរួមពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង នៅសួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត​ ថ្នាក់ដឹកនាំ ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងទាំងបី រួមនឹងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម រដ្ឋបាលខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

មានប្រសាសន៍ទៅកាន់ពិធីនោះ​ដែរ​ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ជួសមុខឲ្យសមាគមមិត្តភាពកម្ពុជា-វៀតណាម និងក្នុងនាម សម្តេចផ្ទាល់សូមសម្តែងការអបអរសាទរ និងទទួលស្វាគមន៍យ៉ាង កក់ក្តៅចំពោះ គណៈប្រតិភូនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកចូលរួម និងអបអរសាទរនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

សម្តេចបានបន្តថា កន្លងមកប្រទេសយើងទាំងពីរបានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិនៃប្រទសរៀងៗខ្លួន។ សកម្មភាពទាំងនេះ គឺបានបង្ហាញនូវទឹកចិត្តដ៏ជ្រាលជ្រៅនៃប្រទេសទាំងពីរ។ កម្ពុជា-វៀតណាម គឺជាអ្នកភូមិផងរបងជាមួយគ្នា ដែលមានប្រវត្តិសាស្ត្រតស៊ូរួមគ្នា ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដើម្បីបុព្វហេតុឯករាជ្យ សន្តិភាព និងការរីកចម្រើន។ យើងតែងតែចងចាំ និងដឹងគុណជានិច្ចចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការជួយរំដោះកម្ពុជាឱ្យចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧មករា១៩៧៩ ។

សម្តេច ម៉ែន សំអនបានបន្តថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជាន កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ប្រទេសចាប់តាំងពីអណ្តតិទី១ ដល់ទី ៦ រួមមាន ៖ យុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ រហូតដល់ អាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងបានបោះជំហានទៅមុខយ៉ាងស្វាហាប់ដោយទទួលបាន លទ្ធផលគួរជាទីមោទៈក្នុងរយៈពេលជិត ៣ឆ្នាំកន្លងមកនេះ។

ជាមួយគ្នានេះ ក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ក៏បានសហការ និងទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយខេត្តតៃនិញ តាមរយៈ ការជម្រុញការងាររដ្ឋបាល ការងារសហប្រតិបត្តិការ និងការពូនជ្រំ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំនិងយូរអង្វែងផងដែរ។

សម្តេចបានបន្តថា កន្លងមកនេះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម ក្រោមពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» បានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។ ទោះបីជាស្ថានភាពពិភពលោក មានការប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្តែចំណងសាមគ្គីភាពរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរនៅតែរឹងមាំ។ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការអប់រំ បានផ្ដល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនយើងទាំងសងខាង។

ឆ្លៀតក្នុងឱកាសនោះ សម្តេចម៉ែន សំអនក៏បានថ្លែងអរគុណដល់ថ្នាក់ដឹកនាំខេត្តស្វាយរៀងដែលបាននាំយកអំណោយ និងថវិការបស់សប្បុរសជនផ្តល់ជូនដល់រដ្ឋបាលខេត្តចំនួន៤ រួមមានខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យនិង ខេត្តសៀមរាប ដេីម្បីចែកជូនបន្តដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.