ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យផលិតកម្មវិធីព័ត៌មានសម្បូរបែប មានគុណភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកស្តាប់ និងអ្នកអាន នៅក្នុងដំណាក់កាលរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប

រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យផលិតកម្មវិធីព័ត៌មានសម្បូរបែប មានគុណភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកស្តាប់ និងអ្នកអាន នៅក្នុងដំណាក់កាលរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្ត និងណែនាំដល់ម្ចាស់ស្ថានីយ៍វិទ្យុ FM ឯកជនទាំងអស់ ត្រូវពង្រឹងទៅលើគុណភាពខ្លឹមសារព័ត៌មាន កម្មវិធីវិទ្យុ ឱ្យសម្បូរបែប និងមានខ្លឹមសារល្អ មានគុណភាព មានសុវត្ថិភាព ដើម្បីទាក់ទាញមិត្តអ្នកស្តាប់ និងអ្នកអាន នៅក្នុងយុគសម័យឌីជីល នៃការរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប។
ការលើកទឹកចិត្តបែបនេះ របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអនុញ្ញាតឱ្យតំណាងស្ថានីយ៍វិទ្យុ FM ឯកជន ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងពីការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយទំនើប ដែលធ្វើឱ្យចំណូលរបស់ប្រព័ន្ធផ្សព្វផ្សាយបុរាណ ត្រូវធ្លាក់ចុះ ក៏ប៉ុន្តែ បញ្ហានេះមិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ ពោលបញ្ហានេះវាបានកើតឡើងនៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។
បរិបទនៃការរីកចម្រើនបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយត្រូវបានបែងចែកជាពីរប្រភេទ គឺប្រភេទបុរាណ និងប្រភេទទំនើប។ សម្រាប់ប្រភេទបុរាណ គឺវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តីជាដើម។ បច្ចុប្បន្នពលរដ្ឋភាគច្រើន បានទទួលព័ត៌មានតាមបែបលក្ខណៈទំនើបវិញ ក្នុងនោះសំដៅដូចជាហ្វេសប៊ុក តិកតុក យូធូប។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីសំខាន់ តែប្រព័ន្ធផ្សព្វផ្សាយបែបបុរាណដើរតួនាទី និងមិនអាចអត់បានក្នុងការផ្តល់ព័ត៌មានពិត ជាពិសេសនៅក្នុងដំណាក់កាលនៃការឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋងាកមកមកមើល និងស្តាប់ព័ត៌មានព័ត៌មានដែលមានផ្លូវការ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា វិទ្យុជាប្រព័ន្ធផ្សព្វផ្សាយបុរាណមែន តែវានៅតែមានតម្លៃខ្ពស់ក្នុងការចូលរួមដើរតួនាទីផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ ហើយថែមទាំងបានចែកចាយ ក្នុងការផ្តល់ព័ត៌មានគ្រប់ទីកន្លែងទាំងអស់។ ប្រព័ន្ធផ្សព្វផ្សាយបុរាណ បើទោះបីជាមានការចុះខ្សោយតួនាទី ក៏ប៉ុន្តែ វានៅតែមានសារៈសំខាន់សម្រាប់ផ្សព្វផ្សាយដល់ប្រជាជននូវព័ត៌មានពិត។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានប្រែឥរិយាបថជាច្រើន ពោលគឺប្រែពីការជឿលើបណ្តាញសង្គម Facebook បែរមកជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយដែលជាប្រភពផ្លូវការ ដែលបញ្ជាក់ថាប្រជាពលរដ្ឋនៅតែមានជំនឿលើប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈ ថានៅតែដើរតួនាទីសំខាន់ នៅក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា វិទ្យុនៅតែជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ព័ត៌មានដល់មហាជន។ ទាំងនេះផ្តើមចេញពីការផ្សព្វផ្សាយដោយប្រព័ន្ធផ្សាយទំនើបមួយចំនួនមិនបានផ្តល់ការជឿជាក់ដល់សំណាក់មហាជន ឬយកជាការបាននោះ។ ដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយបុរាណត្រូវតែធ្វើការកែប្រែទៅតាមយុគសម័យថ្មីដែលនេះជាជម្រើសមួយសម្រាប់បម្រើដល់មហាជន បើពុំនោះនឹងជួបនូវការបិទទ្វារ ឬប្រឈមនឹងគ្មានការផ្សព្វផ្សាយពាណិជ្ជកម្ម ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.