ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត និង​សហការី​ទាំងអស់ សូម​សូម​គោរព​ជូន​ពរ ជូន​ចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោកជំទាវ កែ សួនសុភី ស សុខា ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​. ២៥៧០ គ​.​ស​. ២០២៦ ==> លោក រុន សារ៉េត និង​សហការី​ទាំងអស់ សូម​សូម​គោរព​ជូន​ពរ ជូន​ចំពោះ ឯកឧត្តម បណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មាន ឯករាជ្យ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​. ២៥៧០ គ​.​ស​. ២០២៦ ==> ឧត្តមសេនីយ៍ត្រី​ សៀ​ ទីន​ អញ្ជេីញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយរបាយការណ៍ប្រចាំខែមេសា ទិសដៅការងារខែឧសភា ឆ្នាំ២០២៦ និងផ្សព្វផ្សាយ បទបញ្ជា ផែនការការពារ អង្គរសង្ក្រាន្ត! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ ==> លោក រុន សារ៉េត និង​សហការី​ទាំងអស់ សូម​គោរព​ជូន​ពរ ជូន​ចំពោះ ​លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង នគរបាល​ខេត្ត​បន្ទាយមានជ័យ ទទួលបន្ទុក ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​. ២៥៧០ គ​.​ស​. ២០២៦ ==> លោក រុន សារ៉េត និង​សហការី​ទាំងអស់ សូម​គោរព​ជូន​ពរ ជូន​ចំពោះ ​លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​. ២៥៧០ គ​.​ស​. ២០២៦ ==> លោក រុន សារ៉េត និង​សហការី​ទាំងអស់ ​សូម​គោរព​ជូន​ពរ ជូន​ចំពោះ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង លោកជំទាវ​ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​. ២៥៧០ គ​.​ស​. ២០២៦ ==> លោក រុន សារ៉េត និង​សហការី​ទាំងអស់ ​សូម​គោរព​ជូន​ពរ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ និង លោកជំទាវ​ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​. ២៥៧០ គ​.​ស​. ២០២៦ ==> លោក រុន សារ៉េត និង​សហការី​ទាំងអស់ សូម​គោរព​ជូន​ពរ ជូន​ចំពោះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​. ២៥៧០ គ​.​ស​. ២០២៦ ==> លោក រុន សារ៉េត និង​សហការី​ទាំងអស់ សូម​គោរព​ជូន​ពរ ជូន​ចំពោះ ​ឯកឧត្តម ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ និង លោកជំទាវ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​. ២៥៧០ គ​.​ស​. ២០២៦

រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានដែកបាឡេ ១កន្លែង ប្រវែង ៥៨ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលស្ថិតនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានដែកបាឡេ ១កន្លែង ប្រវែង ៥៨ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលស្ថិតនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្ទឹងត្រែង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានដែកបាឡេ ១កន្លែង ប្រវែង ៥៨ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលស្ថិតនៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលនៃគណៈអភិបាលខេត្ត, មន្ដ្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, កងកម្លាំងទាំង៣ប្រភេទ, បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជន សរុបប្រមាណ ៦០០នាក់។
នាឱកាសន៉ដែរ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញមានមតិស្វាគមន៍ជូនអង្គពិធី ដោយបានជម្រាបជូនអំពីស្ថានភាពភូមិសាស្ដ្រ សេដ្ឋកិច្ច សង្គមកិច្ច ការថែរក្សាសុខសន្ដិភាព ស្ថិរភាពនយោបាយ ការពង្រីកវិសាលភាពនៃការអភិវឌ្ឍលើគ្រប់ផ្នែក ជាពិសេសការស្ដារ កសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ទាំងនៅទីប្រជុំជន និងនៅតំបន់ជនបទ ព្រមទាំងការកសាងនូវសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់។
ជាមួយគ្នានោះ លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានធ្វើរបាយការណ៍សង្ខេបដោយបានបញ្ជាក់ជូនថា ស្ពានបេឡេ ១កន្លែងនេះ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរនៅដើមឆ្នាំ២០២៦ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ។ ស្ពាននេះ ផ្តល់ផលប្រយោជន៍ដល់ប្រជាជនសរុបប្រមាណ ៤ ៥៤៧នាក់ ស្ថិតក្នុង៦ភូមិ នៃឃុំស្រែសំបូរ ស្រុកសៀមប៉ាង តាមរយៈការបង្កភាពងាយស្រួលដល់សិស្សានុសិស្ស ការដឹកជញ្ជូនកសិផល ការធ្វើដំណើរទៅប្រកបមុខរបរប្រចាំថ្ងៃ និងបង្កភាពងាយស្រួលដល់ការទៅទទួលសេវាសធារណៈផ្សេងៗ ដោយចំណេញពេលវេលា និងកាត់បន្ថយការចំណាយផងដែរ។
បន្ទាប់ពីបានស្ដាប់មតិស្វាគមន៍ និងរបាយការណ៍រួចមក លោក ឆាយ ឫទ្ធិសែន បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានាលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដោយមានផ្លូវខ្វាត់ខ្វែង មានទឹកស្អាតប្រើប្រាស់ និងអនាម័យល្អប្រសើរ និងរបៀបរបបរស់នៅប្រកបដោយភាពស៊ីវិល័យ។ លោករដ្ឋមន្រ្ដី ក៏បានសម្ដែងសេចក្ដីសោមនស្សរីករាយ និងអបអរសារទរជារួម ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងទាំងមូល ចំពោះសមិទ្ធថ្មីៗជាបន្ដបន្ទាប់ និងដោយឡែកជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសៀមប៉ាង ដែលទទួលបានសមិទ្ធផលថ្មីនាឱកាសនេះ។
លោករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថាពិធីដ៏មហោឡាឫកនេះ និងការកសាងសមិទ្ធថ្មីៗទាំងនេះ កំពុងប្រព្រឹត្តទៅស្របពេលដែលប្រជាជនកម្ពុជាកំពុងរស់នៅ ក្នុងសង្គមមួយពោរពេញទៅដោយសេចក្តីសុខសុភមង្គល សេរីភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលកើតចេញពីការលះបង់ដ៏ធំធេងតាមរយៈការយកជីវិតធ្វើជាដើមទុនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អគ្គមគ្គុទេសក៍ឯកនយោបាយឈ្នះ ឈ្នះ អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្នជាប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រោម ការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ដែលបាននិងបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើផ្ទៃប្រទេស ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោករដ្ឋមន្រ្ដី ក៏បានបន្ដជម្រាបជូនអំពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌»ក្នុងនោះក្រសួងបាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ឱ្យមានភាពធន់ និងប្រើប្រាស់បានគ្រប់រដូវកាល។ ជាក់ស្ដែងស្ពានបេឡេប្រវែង ៥៨ម៉ែត្រ ទទឹង៦ម៉ែត្រ នឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច រួមមានវិស័យកសិកម្ម កសិឧស្សាហកម្ម និងសេវាកម្មសាធារណៈផងដែរ តាមរយៈការបង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំទៅឃុំ រវាងតំបន់ និងតំបន់ និងអាចធានាបាននូវការប្រើប្រាស់ឆ្លងកាត់បានគ្រប់រដូវកាល។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានផ្តល់ការសហការ និងបង្កភាពងាយស្រួលដល់ដំណើរនៃការស្ថាបនាស្ពានបេឡេ ១កន្លែងនេះ រហូតទទួលបានជោគជ័យ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមចាត់ទុកស្ពាននេះ ជាប្រយោជន៍សមូហភាព ដោយចូលរួមថែរក្សាសមិទ្ធផលទាំងឡាយ

ដែលរាជរដ្ឋាភិបាលបានផ្តល់ជូននាពេលកន្លងមក ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិទាំងមូល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.