ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាល និងឧបត្ថម្ភអំណោយកងកម្លាំងជួរមុខ កំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាល និងឧបត្ថម្ភអំណោយកងកម្លាំងជួរមុខ កំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ លោក សុខ លូអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ​ និងនាំយកអំណោយឧបត្ថម្ភ ដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ពិធីសំណេះសំណាលនេះធ្វើឡើងនៅបរិវេណសាលាខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក សុខ លូ បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងសុខសុវត្ថិភាពរបស់បងប្អូន កងកម្លាំង និងប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។​ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនកងកម្លាំងទាំងអស់ត្រូវរួបរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងជឿជាក់ និងគាំទ្រលើការដឹកនាំរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្តី ខណៈរាជរដ្ឋាភិបាលបានចាត់ទុកសន្តិភាព ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងអាយុជីវិតប្រជាពលរដ្ឋជាកិច្ចការអាទិភាព។
លោក សុខ លូ បានថ្លែងអំណរគុណកងកម្លាំងទាំងអស់ដែលកន្លងមក បានខិតខំតស៊ូពុះពារលះបង់គ្រប់បែបយ៉ាងក្នុងកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន។
លោក សុខ លូ បានសង្កត់ធ្ងន់ថា ការរៀបចំសង្រ្កាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ គឺធ្វើឡើងដោយផ្សារភ្ជាប់ជាមួយការដឹងគុណ និងការកៀរគរធនធានដើម្បីគាំទ្រដល់កងទ័ពជួរមុខដែលបានលះបង់ សាច់ស្រស់ឈាមស្រស់ពលី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។
លោកបានណែនាំកងកម្លាំងត្រូវយកចិត្តទុកដាក់ពង្រឹងការការពារសន្តិសុខ និងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តបាត់ដំបង ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.